ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពង់ឆ្នាំងរយះពេល៣ថ្ងៃ មានភ្ញៀវទេសចរណ៍មកលេងកំសាន្តជាង៧០មុឺននាក់ លើសការរំពឹងទុក្ខ

កំពង់ឆ្នាំង ÷ អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ជាង៧០មុឺននាក់ បានចូលមកកម្សាន្តនៅខេត្កំពង់ឆ្នាំង ក្នុងរយ:ពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សម្រាប់ថ្ងៃទី ១៤.១៥.១៦ ខែមេសា ឆ្នាំ២០២៣ ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ដែលអ្នកព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ ។ តាមការបញ្ជាក់ក្នុងរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង…

Read More

ឯកឧត្តម ​ខូយ រីដាអភិបាលគណះអភិបាលខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារចុះពិនិត្យផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់

ខេត្តពោធិសាត់៖នៅថ្ងៃទី១៧ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយ លោកអភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញនិងរដ្ឋបាលសាលាក្រុងអញ្ជើញចុះពិនិត្យមើលការរងប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់បណ្តាលមកពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៣។ បើតាមរបាយការណ៍របស់លោកអភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៥ខែមេសាឆ្នាំ២០២៣មានករណី ភ្លៀង ផ្គនិងខ្យល់កន្ត្រាក់បានគ្រប់ដណ្តប់ទាំង៧សង្កាត់នៃក្រុងពោធិ៍សាត់បណ្តាលឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋរងការប៉ះពាល់ចំនួន៦៥ខ្នងផ្ទះស្មើនឹង ៦៥គ្រួសារ  ក្នុងនោះស្ថានភាពស្រាល៣៥ខ្នង មធ្យម១២ខ្នងនិងធ្ងន់ធ្ង១៨ខ្នង។ ក្នុងចំណោម៧សង្កាត់ក្នុងក្រុងពោធិសាត់ដែលមានស្ថានភាពទទួលរងប៉ះពាល់ច្រើនគឺសង្កាត់ចម្រើនផលមានចំនួន២៨ខ្នង ស្ថានភាព ស្រាលចំនួន១៥ខ្នង…

Read More

មនុស្ស៤នាក់បានស្លាប់និងម្នាក់ផ្សេងទៀតបានរងរបួសធ្ងន់នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្តបុកជាមួយម៉ូតូឈប់លើចិញ្ចើមផ្លូវក្នុងស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង៨និង៥៨នាទីយប់ថ្ងៃទី១៦មេសា២០២៣ក្នុងថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានមនុស្ស៣នាក់បានស្លាប់នៅនិងកន្លែងឯម្នាក់ទៀតផ្សេងទៀតរងរបួសធ្ងន់ដោយហេតុការគ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្តបុកជាម៉ូតូឈប់នៅលើចិញ្ចើមផ្លូវបំរុងឆ្លងថ្នល់ នៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចផ្លូវកោង.ចន្លោះគីឡូម៉ែត្រ១៥៤និង១៥៥ ដែលស្ថិតនៅក្នុងភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរខេត្តពោធិ៍សាត់ ។ បើយោងប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿងម៉ាកMG-RX5 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា NARY-7170 បើកបរដោយឈ្មោះ ញិល ឆេងកុសល ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ  ក្រុងនិងពោធិ៍សាត់ ខេត្តពោធិ៍សាត់មិនមានរងរបួសទេហើយធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកនិងម៉ូតូដែលឈប់នៅចិញ្ចើមផ្លូវខណ:ដែលបំរុងឆ្លងថ្នល់ពីជើងទៅត្បូងយ៉ាងពេញទំហឹងបណ្តាលម៉ូត១គ្រឿងម៉ាកHONDA-C125 សេរី017 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1W-3374 បើកបរដោយឈ្មោះ ណា រ៉ូ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្សារ.ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់បានស្លាប់នៅនឹងកន្លែងហើយអ្នករួមដំណើរ៣នាក់ ទី១ឈ្មោះ សុខ គីមឡាង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធបានស្លាប់ទាំងកូននៅក្នុងផ្ទៃ  ទី២ឈ្មោះ ណាប៊ិន យ៉ា ភេទស្រី អាយុ៣ឆ្នាំ  ជនជាតិខ្មែរ ត្រូវជាកូនស្លាប់ និង ទី៣ឈ្មោះ ណាប៊ិន កេត ភេទប្រុស អាយុ៥ឆ្នាំ ជនជាតិខ្មែរ  ត្រូវជាកូនរងរបួសធ្ងន់នាក់ទាំង៤ រស់នៅភូមិ.ឃុំស្រុកជាមួយគ្នា។ ដោយឡែកអ្នករងបួសធ្ងន់ត្រូវបានសមត្ថកិច្ច.ប្រជាពលរដ្ឋនឹងក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ដោយឡឺកអ្នកស្លាប់តនរូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សាក់សពទាំង៣នាក់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។ លោកវរសេនីយ៍ឯក. មោក ភារម្យ. អធិការនគរបាលស្រុកក្រគរបានឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលមកពីអ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿនដែលបង្កអោយកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍បែបនេះ ។ អធិការនគបាលស្រុកក្រគបានអោយដឹងទៀតថាក្រោយពេលកើតហេតុខាងលើនេះសមត្ថកិច្ចបានប្រគល់រថយន្តអ្នកបើបរបនិងម៉ូតូអោយទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ក៍សាងសុំណុំរឿងនាំយកទៅរក្សាទុកវត្ថុតាងខាងលើដើម្បីធ្វើការដោះស្រាយតាមនីតិវិធីផងដែ៕

ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត បុកម៉ូតូ២គ្រឿងបន្តជ្រុលទៅបុករះ មនុស្សឈលើដងផ្លូវបណ្ដាលឲ្យស្លាប់២នាក់ និងរងរបួសធ្ងន់និងស្រាលចំនួន៧នាក់ផ្សេងទៀត

ខេត្តពោធិសាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍​មួយបានបង្កឡើង រវាងរថយន្ត​បុក​ម៉ូតូចំនួន២គ្រឿងនិងបន្តបុករះបណ្តាលអោយមនុស្ស ២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង ដោយឡែកមនុស្សប្រុសស្រី៧នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាលផងដែរ ។ ហេតុការនេះបានកើតឡើងនៅវេលា ម៉ោង ៦និង២៥​ នាទី​ ថ្ងៃទី១៦មេសា២០២៣នៅលេីកំណាត់ផ្លូវ​ ជាតិ​លេខ​៥៥ ចន្លោះគីឡូម៉ែតលេខ​៧៦និង៧៧ ​ចំណុចមុខផ្សារ០៧ ស្ថិតក្នុងភូមិ​ស្ទឹងថ្មី​ ឃុំប្រម៉ោយ​ ស្រុក វាលវែង ខេត្តពោធិ៍សាត់ក្នុងទិសដៅពីកើតទៅលិច ។…

Read More

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ និងលោកជំទាវ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងបានចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនក្រុមអ្នកបើកបររថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពីខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ និងលោកជំទាវ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមការងារ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនក្រុមអ្នកបើកបររថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពីខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ និងបានឧបត្ថម្ភថវិកា និងសារុងជូនអ្នកបើករថយន្តតាក់ស៊ី និងបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមរថយន្តក្រុងផងដែរ។…

Read More

លោក យិន សាវ៉េនអភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំត្រៀមការរៀបចំកម្លាំងសម្រាប់ទទួលពិធីដង្ហែរព្រះអគ្គីជ័យកីឡា ការប្រកួតកីឡាអាសុីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣

ខេត្តកំពង់ឆ្នាំង៖ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រៀមការរៀបចំកម្លាំងសម្រាប់ទទូលពិធីដង្ហែរព្រះអគ្គីជ័យកីឡា ការប្រកួតកីឡាអាសុីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រីនាយករងរដ្ធបាលសាលាខេត្ត នាយកទីចាត់អន្តរវិស័យ ប្រធាន អនុប្រធានមន្ទិរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរង…

Read More

ភ្លៀងមួយមេលាយ ខ្យល់កន្ត្រាក់ធ្វើឲ្យផ្ទះ៣ខ្នងដួលរលំនិងប៉ើងដំបូលបណ្ដាលឲ្យមនុស្សម្នាក់បានរងរបួសធ្ងន់ធ្ងរ

ខេត្តពោធិ៍សាត់៖នៅវេលាម៉ោង ១០និង ២៣ នាទី ថ្ងៃទី១៥មេសា២០២៣ករណីកើតមានគ្រោះថ្នាក់ធម្មជាតិខ្យល់កន្ត្រាក់បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៣ ភូមិលោកវរះសេនីយ៍ឯកអ៊ុលហៃអធិការនគបាលស្រុកតាលោសែនជ័យបានអោយដឹងនៅរសៀលថ្ងៃទី១៦មេសា២០២៣នេះថាករណីភ្លៀងខនយល់ខាងល់នេះកើតមាននៅភូមិប្រហាល ភូមិថ្មី នឹងភូមិព្រៃវាំងក្នុងឃុំតាលោកស្រុកតាលោកសែនជ័យខេត្តពោធិសាត់មានឈ្មោះដូចខាងក្រោមៈ១.ភូមិប្រហាលឈ្មោះ អួង សាខន ភេទស្រីអាយុ ៦១ ឆ្នាំ រស់នៅភូមិប្រហាល  ឃុំតាលោផ្ទះទំហំ ៨ គុណ ១០ បណ្ដាលឱ្យខូចខាតធ្លាក់ពីលើតាង…

Read More

បុរសវ័យចំណាស់ម្នាក់នៅក្រៅផ្ទះពេលមេឃកំពុងភ្លៀងត្រូវរន្ទះបាញ់បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ខេត្តបាត់ដំបង៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានរន្ទះបាញ់បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ឧបត្តិហេតុខាងលើនេះបានកើតឡើង នៅរសៀលទី១៥ ខែមេសា ឆ្នាំ២០២៣ នៅចំនុចក្រុមទី២ ភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។ យោងតាមសមត្ថកិច្ចក្នុងមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ផូ ភឿន ភេទប្រុស អាយុ៦៩ឆ្នាំ មានទីលំនៅចំណុចក្រុមទី២ ភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគីរី…

Read More

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ និងអ្នកតំណាងរាស្ត្រអញ្ជើញចូលរួមពិធីបុណ្យចូលឆ្នាំថ្មីនៅវត្តអារញ្ញិការាមក្រុងកំពង់ឆ្នាំងនិងវត្តគ្រួស ស្ថិតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង : នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ផាត សុផាន្នី លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី បានអញ្ជើញចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយបងប្អូនប្រជាពលរដ្ឋ…

Read More

សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា និងចូលរួមសំណេះសំណាលជាមួយនិវត្តជន និងមន្រ្ដីនគរបាលជាង១០០០នាក់

ខេត្តបាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារបម្រើការងារ ១ខ្នង កម្ពស់២ជាន់ ស្មើ១៤បន្ទប់ និងសំណេះសំណាលជាមួយនិវត្តជន ចំនួន ៥០៤នាក់ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន៨៨១នាក់កាលពីនៅព្រឹកថ្ងៃទី១៣…

Read More