ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត បុកម៉ូតូ២គ្រឿងបន្តជ្រុលទៅបុករះ មនុស្សឈលើដងផ្លូវបណ្ដាលឲ្យស្លាប់២នាក់ និងរងរបួសធ្ងន់និងស្រាលចំនួន៧នាក់ផ្សេងទៀត

ខេត្តពោធិសាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍​មួយបានបង្កឡើង រវាងរថយន្ត​បុក​ម៉ូតូចំនួន២គ្រឿងនិងបន្តបុករះបណ្តាលអោយមនុស្ស ២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង ដោយឡែកមនុស្សប្រុសស្រី៧នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាលផងដែរ ។

ហេតុការនេះបានកើតឡើងនៅវេលា ម៉ោង ៦និង២៥​ នាទី​ ថ្ងៃទី១៦មេសា២០២៣នៅលេីកំណាត់ផ្លូវ​ ជាតិ​លេខ​៥៥ ចន្លោះគីឡូម៉ែតលេខ​៧៦និង៧៧ ​ចំណុចមុខផ្សារ០៧ ស្ថិតក្នុងភូមិ​ស្ទឹងថ្មី​ ឃុំប្រម៉ោយ​ ស្រុក វាលវែង ខេត្តពោធិ៍សាត់ក្នុងទិសដៅពីកើតទៅលិច ។

លោកវរះសេនីយ៍ឯក ធាងឡេង អធិការនគបាលស្រុកវាលវែង បានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កអោយមនុស្ស២នាក់ស្លាប់នៅនឹងកន្លែងកើតហេតុដោយគេស្គាល់ទី.១.ឈ្មោះ
ជួន​ កក្កដា​ ភេទប្រុស​ អាយុ​ ២៥​ ឆ្នាំ រស់នៅចំណុចអូររំចេក​ ភូមិសំឡាញ​ ឃុំក្រពេីពី​ររ ស្រុកវាលវែងបាន ស្លាប់ បេីកបរម៉ូតូម៉ាក​ ​HONDA DREAM ពាក់ផ្លាកលេខ​ ពោធិ៍សាត់​ 1H-2665​
ទី២.ឈ្មោះ​ វ៉ាន់ដេវិត ភេទប្រុស​ អាយុ​ ១៤​ ឆ្នាំ​ រស់នៅ​ចំណុចទួលគ្រួស​ ភូមិស្ទឹងថ្មី​ ឃុំប្រម៉ោយ​ ស្លាប់​​នៅកន្លែងកើតហេតុ ។ទី៣.ឈ្មោះ​ ប៊ុន​ ជុំ​ ភេទប្រុស​ អាយុ​ ៦៧​ ឆ្នាំ​​ រស់នៅ​ខេត្ត​បាត់ដំបង​ របួសធ្ងន់​ បញ្ជូនទៅមន្ទីពេទ្យខេត្តពោធិ៍សាត់​ បេីកបរម៉ូតូ​​ម៉ាក HONDA DREAM ពាក់ផ្លាកលេខ ពោធិ៍សាត់ 1I-8369​ ។

ទី៤. ឈ្មោះ មៃ​ សៀងហៃ​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ រស់នៅចំណុចទួលគ្រោះ​ ភូមិស្ទឹងថ្មី​ ឃឃុំប្រម៉ោយរងរបួសធ្ងន់។
៥. ឈ្មោះ​ ឆេង​ ជាសុផារ៉ា​ ភេទប្រុស​ អាយុ​២៣​ ឆ្នាំ​ រស់នៅចំណុចទទួលគ្រោះ​ ភូមិស្ទឹងថ្មី​ ឃុំប្រម៉ោយ​ របួសស្រាល ។

៦. ឈ្មោះ​ ផុន​ ស្រីលាភ​ ភេទស្រី អាយុ​ ១៩​ ឆ្នាំ​ រស់នៅចំណុចកំប៉ង​ ភូមិសំឡាញ​ ឃឃុំក្រពេីពី របួសធ្ងន់ ។

៧. ឈ្មោះ​ អ៊ុត​ សុវ៉ាន់ណារ៉ា​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំរស់នៅចំណុចទទួលគ្រោះ​ ភូមិស្ទឹងថ្មី​ ឃុំប្រម៉ោយ​ របួសធ្ងន់

៨. ឈ្មោះ​ ចាន់​ វេត ភេទប្រុស​ អាយុ​ ១៤​ ឆ្នាំ​ រស់នៅ​ចំណុចទទួលគ្រោះ​ ភូមិស្ទឹងថ្មី​ ឃុំប្រម៉ោយ​ របួសធ្ងន់​​ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យក្រុងភ្នំពេញ​ ។

ទី៩. ឈ្មោះ​ ធី​ យ៉ាង ភេទប្រុស​ អាយុ.១៩​ ឆ្នាំ​ រស់នៅ​ចំណុចទទួលគ្រោះ​ ភូមិស្ទឹងថ្មី​ ឃឃុំប្រម៉ោយរបួស​ធ្ងន់​ ។
ទី១០.ឈ្មោះ.ប៊ុនជុំ ភេទប្រុស អាយុ៦៧ឆ្នាំរស់នៅខេត្តបាត់ដំបង រងរបួសធ្ងន់បើកបរម៉ូតូម៉ាក់HONDA.C125ពាក់ស្លាកលេខពោធិសាត់1I.8361 ។

យោងតាមលោកវរះសេនីយ៍ឯក ធាងឡេងអធិការនគបាលស្រុកវាលវែងបានអោយដឹងទៀតថាក្រោយពេលកើតហេតុប្រជាពលរដ្ឋនិងសមត្ថកិច្ចធ្វើការឃាត់រថយន្តបង្កម៉ាក FOTON TUNLAND
ពណ៌ស ពាក់​ផ្លាក​លេខ​ ភ្នំពេញ 2BS-2152 ផលិត​ឆ្នាំ​២០២២ រួមទាំងអ្នកបើករថយន្ត​ ជាជនជាតិចិន​​ ឃាត់ខ្លួនបាននៅកន្លែងកេីតហេតុ​ ក្នុងសណ្ឋានភាពស្រវឹង​ជោគជាំ (ដោយមិនទាន់ស្គាល់អន្តសញ្ញាណនៅឡើយ)បច្ចុប្បន្ន សមត្ថកិច្ចបញ្ជូនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក​ ធ្វើការសាកសួនឹងរបៀបចំកសាងសុំណំរឿងបញ្ជូនបន្តដើម្បីអនុវត្តតាមផ្លូវច្បាប់។

សមត្ថកិច្ចបានអោយដឹងទៀតថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពីអ្នកបើកបរ រថយន្ត​ក្នុងល្បឿនលឿននិងមិនប្រកាន់ស្ដាំ ទើបបណ្តាលអោយកើតមានគ្រោះថ្នាក់បែបនេះ ។

ក្រោយពេលកើតហេតុអ្នកស្លាប់ត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកអ្នករងរបួសត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋនាំយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តពោធិសាត់និងមន្ទីពេទ្យនៅឯក្រុងភ្នំពេញផងដែរ ។

ដោយឡែកវត្ថុតាងម៉ូតូ២ គ្រឿង រថយន្ត​១គ្រឿងបាន​យក​មក​រក្សា​ទុក​នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ជា​បណ្តោះ​អាសន្ន​រងចាំធ្វើការដោះស្រាយតាមនិតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *