ភ្លៀងមួយមេលាយ ខ្យល់កន្ត្រាក់ធ្វើឲ្យផ្ទះ៣ខ្នងដួលរលំនិងប៉ើងដំបូលបណ្ដាលឲ្យមនុស្សម្នាក់បានរងរបួសធ្ងន់ធ្ងរ

ខេត្តពោធិ៍សាត់៖នៅវេលាម៉ោង ១០និង ២៣ នាទី ថ្ងៃទី១៥មេសា២០២៣ករណីកើតមានគ្រោះថ្នាក់ធម្មជាតិខ្យល់កន្ត្រាក់បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៣ ភូមិលោកវរះសេនីយ៍ឯកអ៊ុលហៃអធិការនគបាលស្រុកតាលោសែនជ័យបានអោយដឹងនៅរសៀលថ្ងៃទី១៦មេសា២០២៣នេះថាករណីភ្លៀងខនយល់ខាងល់នេះកើតមាននៅភូមិប្រហាល ភូមិថ្មី នឹងភូមិព្រៃវាំងក្នុងឃុំតាលោកស្រុកតាលោកសែនជ័យខេត្តពោធិសាត់មានឈ្មោះដូចខាងក្រោមៈ
១.ភូមិប្រហាលឈ្មោះ អួង សាខន ភេទស្រីអាយុ ៦១ ឆ្នាំ រស់នៅភូមិប្រហាល  ឃុំតាលោផ្ទះទំហំ ៨ គុណ ១០ បណ្ដាលឱ្យខូចខាតធ្លាក់ពីលើតាង ខូចខាតដំបូងស័ង្កសីចំនួន 35 សន្លឹក និងជញ្ជាំងក្កាចំនួន ១ចំហៀង។

២ភូមិថ្មី.ម្ចាស់ផ្ទះឈ្មោះ ភៀន ប៉ឹក  ភេទប្រុសអាយុ ៣១ ឆ្នាំ រស់នៅភូមិថ្មី ឃុំតាលោ .ផ្ទះទំហំ ៤ គុណ ៥ ខូចខាតដំបូលស័ង្កសីទាំងស្រុង។

៣.ភូមិព្រៃវាំងឈ្មោះ សែត ត្រឿន ភេទស្រីអាយុ ៤៩ ឆ្នាំ រស់នៅភូមិព្រៃវាំង តាលោ ផ្ទះទំហំ ៤គុណ ៥ខូចខាតដំបូលស័ង្កសីចំនួន ៥សន្លឹក។

នៅក្នុងករណីខាងលើនេះបណ្ដាលឱ្យបុរសម្នាក់រងគ្រោះមានឈ្មោះ សៀន សែន ភេទប្រុសអាយុ ២៩ឆ្នាំ រស់នៅភូមិប្រហាល ឃុំតាលោ បណ្ដាលឲ្យរងរបួសឈើវាត្រូវចាំក្បាលបណ្តាលអោយរងរបួសធ្ងន់ត្រូវបានបងប្អូនសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។
ឯកឧត្តម ខូយរីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានបញ្ជាក់ឲ្យដឹង នៅវេលាម៉ោង៦និង៣៥នាទីថ្ងៃទី១៦មេសា២០២៣នេះថា មកដល់ពេលនេះសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់កំពង់ធ្វើកិច្ចការជួយប្រជាពលរដ្ឋជួបគ្រោះធម្មជាតិភ្លៀងខ្យល់កន្ត្រាក់បណ្ដាលឲ្យប៉ើងដំបូលជញ្ជាំងរបស់ប្រជាពលរដ្ឋហើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *