កំពង់ឆ្នាំង៖ ស្របពេលសមត្ថកិច្ចជំនាញនិងសមត្ថកិច្ចពាក់ពន្ធ័រួមទាំងអាជ្ញាធរជាប់រវល់សហការបង្ក្រាបបទល្មើសរបាំងណរ៉ាវ បទល្មើសអូសលៀសដោយប្រើប្រាស់ម៉ាស៉ីនធំៗដែលច្បាប់ហាមឃាត់ផងនោះ ជាឱកាសល្អសំរាប់ ក្រុមខិលខូចបានប្រមូលអ្នកនេសាទប្រើឧបករទំនើបខុសច្បាប់ប្រភេទមងគ្របបីជាន់ជិត១០ទូកចូលមកនេសាទនៅក្នុងតំបន់ឃុំឆ្នុកទ្រូបានដោយសេរីគ្មានការរំខាន រយះពេលជិត១សប្ដាហ៍មកហើយ ។ យោងតាមប្រភពពីប្រជានេសាទលក្ខណះគ្រួសារនៅក្នុងតំបន់ឆ្នុកទ្រូលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា ក្រុមអ្នកនេសាទ មងគ្របបីជាន់ មានចំនួន៩ទូក កំពង់តែនេសាទ នៅក្នុងចំណុចព្រែកជុំរៅ ព្រែកដងគោម ព្រែកក្របី ព្រែកអ្នកតាស្នែងនិងតាពេជ្យ ស្ថិតនៅឃុំឆ្នកទ្រូ ស្រុកបរិបូណ៍ រយះពេល៣ថ្ងៃកន្លងមកហើយ ពួកគេនេសាទបានដោយរលូន…