មនុស្ស៤នាក់បានស្លាប់និងម្នាក់ផ្សេងទៀតបានរងរបួសធ្ងន់នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្តបុកជាមួយម៉ូតូឈប់លើចិញ្ចើមផ្លូវក្នុងស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង៨និង៥៨នាទីយប់ថ្ងៃទី១៦មេសា២០២៣ក្នុងថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានមនុស្ស៣នាក់បានស្លាប់នៅនិងកន្លែងឯម្នាក់ទៀតផ្សេងទៀតរងរបួសធ្ងន់ដោយហេតុការគ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្តបុកជាម៉ូតូឈប់នៅលើចិញ្ចើមផ្លូវបំរុងឆ្លងថ្នល់ នៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចផ្លូវកោង.ចន្លោះគីឡូម៉ែត្រ១៥៤និង១៥៥ ដែលស្ថិតនៅក្នុងភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរខេត្តពោធិ៍សាត់ ។

បើយោងប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿងម៉ាកMG-RX5 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា NARY-7170 បើកបរដោយឈ្មោះ ញិល ឆេងកុសល ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ  ក្រុងនិងពោធិ៍សាត់ ខេត្តពោធិ៍សាត់មិនមានរងរបួសទេហើយធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកនិងម៉ូតូដែលឈប់នៅចិញ្ចើមផ្លូវខណ:ដែលបំរុងឆ្លងថ្នល់ពីជើងទៅត្បូងយ៉ាងពេញទំហឹងបណ្តាលម៉ូត១គ្រឿងម៉ាកHONDA-C125 សេរី017 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1W-3374 បើកបរដោយឈ្មោះ ណា រ៉ូ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្សារ.ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់បានស្លាប់នៅនឹងកន្លែងហើយអ្នករួមដំណើរ៣នាក់ ទី១ឈ្មោះ សុខ គីមឡាង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធបានស្លាប់ទាំងកូននៅក្នុងផ្ទៃ  ទី២ឈ្មោះ ណាប៊ិន យ៉ា ភេទស្រី អាយុ៣ឆ្នាំ  ជនជាតិខ្មែរ ត្រូវជាកូនស្លាប់ និង ទី៣ឈ្មោះ ណាប៊ិន កេត ភេទប្រុស អាយុ៥ឆ្នាំ ជនជាតិខ្មែរ  ត្រូវជាកូនរងរបួសធ្ងន់នាក់ទាំង៤ រស់នៅភូមិ.ឃុំស្រុកជាមួយគ្នា។

ដោយឡែកអ្នករងបួសធ្ងន់ត្រូវបានសមត្ថកិច្ច.ប្រជាពលរដ្ឋនឹងក្រុមគ្រូពេទ្យបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ដោយឡឺកអ្នកស្លាប់តនរូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សាក់សពទាំង៣នាក់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។

លោកវរសេនីយ៍ឯក. មោក ភារម្យ. អធិការនគរបាលស្រុកក្រគរបានឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលមកពីអ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿនដែលបង្កអោយកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍បែបនេះ ។

អធិការនគបាលស្រុកក្រគបានអោយដឹងទៀតថាក្រោយពេលកើតហេតុខាងលើនេះសមត្ថកិច្ចបានប្រគល់រថយន្តអ្នកបើបរបនិងម៉ូតូអោយទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ក៍សាងសុំណុំរឿងនាំយកទៅរក្សាទុកវត្ថុតាងខាងលើដើម្បីធ្វើការដោះស្រាយតាមនីតិវិធីផងដែ៕

Leave a Reply

Your email address will not be published. Required fields are marked *