ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ និងលោកជំទាវ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមការងារ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនក្រុមអ្នកបើកបររថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពីខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ និងបានឧបត្ថម្ភថវិកា និងសារុងជូនអ្នកបើករថយន្តតាក់ស៊ី និងបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមរថយន្តក្រុងផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានផ្ដល់រថយន្តក្រុងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរមកលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
អំណោយ និងថវិកាដែលបានឧបត្ថម្ភរួមមាន ឧបត្ថម្ភថវិកាចំនួន ២លានរៀល ជូនក្រុមអ្នកបើកបររថយន្តក្រុងឥតគិតថ្លៃ ឧបត្ថម្ភជូនអ្នកបើករថយន្តតាក់ស៊ីចំនួន ១២នាក់ ក្នុងម្នាក់ៗថវិកា ១១ម៉ឺនរៀល និងសារុង១ និងឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរក្នុងម្នាក់ៗថវិកា ១ម៉ឺនរៀល និងសារុង១។