កំពង់ឆ្នាំង៖ ស្របពេលសមត្ថកិច្ចជំនាញនិងសមត្ថកិច្ចពាក់ពន្ធ័រួមទាំងអាជ្ញាធរជាប់រវល់សហការបង្ក្រាបបទល្មើសរបាំងណរ៉ាវ បទល្មើសអូសលៀសដោយប្រើប្រាស់ម៉ាស៉ីនធំៗដែលច្បាប់ហាមឃាត់ផងនោះ ជាឱកាសល្អសំរាប់ ក្រុមខិលខូចបានប្រមូលអ្នកនេសាទប្រើឧបករទំនើបខុសច្បាប់ប្រភេទមងគ្របបីជាន់ជិត១០ទូកចូលមកនេសាទនៅក្នុងតំបន់ឃុំឆ្នុកទ្រូបានដោយសេរីគ្មានការរំខាន រយះពេលជិត១សប្ដាហ៍មកហើយ ។
យោងតាមប្រភពពីប្រជានេសាទលក្ខណះគ្រួសារនៅក្នុងតំបន់ឆ្នុកទ្រូលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា ក្រុមអ្នកនេសាទ មងគ្របបីជាន់ មានចំនួន៩ទូក កំពង់តែនេសាទ នៅក្នុងចំណុចព្រែកជុំរៅ ព្រែកដងគោម ព្រែកក្របី ព្រែកអ្នកតាស្នែងនិងតាពេជ្យ ស្ថិតនៅឃុំឆ្នកទ្រូ ស្រុកបរិបូណ៍ រយះពេល៣ថ្ងៃកន្លងមកហើយ ពួកគេនេសាទបានដោយរលូន គ្មានការរំខានពីសមត្ថកិច្ចពាក់ព័ន្ធនៅតំបន់នោះឡើយ។
ក្រោយពីមានសេចក្តីរាយការណ៍ នៅព្រឹកថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២៥នេះ ក្រុមការងារស្ថាប័នសារព័ត៌មាន គេហទំព័រKMTVnews (ក្រាំងមាស)បានចុះទៅថតផ្ដិតយករូបភាពពិតៗនិងសាកសួក្រុមអ្នកនេសាទឧបករទំនើបប្រភេទមងគ្របបីជាន់ជាក់ស្ដែង ក្នុងចំណុចខាងលើដោយផ្ទាល់ ពួកគាត់ឆ្លើយបានប្រាប់ថា ពួកគាត់ត្រូវចំណាយលុយក្នុង១ទូកចាប់១លាន២០ម៉ឺនដល់១លាន៦០ម៉ឺនទៅតាមទូកតូចឬធំ ដោយមានអ្នកទទួលខុសត្រូវប្រមូលលុយចំនួន២ក្រុម ក្រុមទី១មាន៤ទូកគ្រប់គ្រងដោយឈ្មោះកៅ និងឈ្មោះសេន ក្រុមទី២មានចំនួន៥ទូក គ្រប់គ្រងដោយឈ្មោះហៀត និងឈ្មោះ ពៅ ។
ប្រភពដដែលបានបង្ហើបឱ្យដឹងបន្ថែមទៀតថា ក្នុងនោះមានអ្នកកាសែតចំនួន២នាក់ចាំទទួលយកលុយរៀបជាកញ្ចប់ដើម្បីបោះមេផងដែរ ទើបការនេសាទផ្ទុយទៅហ្នឹងផ្លូវច្បាប់បែបនេះនេសាទបានដោយលូនគ្មានការរំខានបែបនេះ ។ បទល្មើសទាំងនេះ គេពុំដឹងថា សមត្ថកិច្ចនិង អាជ្ញាធរក្នុងមូលដ្ឋានលោកបានដឹងដែរឬយ៉ាងណានោះទេ?ខណះប៉ុន្មានថ្ងៃចុងក្រោយនេះសមត្ថកិច្ចជាប់ដៃបង្ក្រាបបទល្មើសនេសាទដូចភ្លៀងរលឹមពុំបានពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយឡើយ។
ករណីខាងលើនេះ សារព័ត៌មានគេហទំព័រ ក្រាំងមាសបានខលសាកសួ និងរាយការណ៍ទៅលោកលីឡានាយខណ្ឌជលផលខេត្តកំពង់ឆ្នាំងរួចហើយកាលពីថ្ងៃទី៤ខែកុម្ភះម្សិលមិញ លោកបានឆ្លើយប្រាប់ថា លោកនឹងបញ្ជាឱ្យលោកអ៊ូ សុភណ្ឌ័ នាយរងខណ្ឌរដ្ឋបាលជលផលនិងលោកនាយសង្កាត់ បរិបណ័ចុះទៅពិនិត្យនិងបង្ក្រាបលោកមិនអនុញ្ញាតិឱ្យមានបទល្មើសក្នុងដែនសមត្ថកិច្ចរបស់លោកគ្រប់គ្រងឡើយ លោកអរគុណដល់អ្នកសារព័ត៌មានដែលបានរាយការណ៍ទាន់ពេលវេលា ដោយប៉ុន្មានថ្ងៃនេះលោកជាប់ដៃបង្ក្រាបបទល្មើសលៀសនិងរបាំងខុសច្បាប់ ។ លោកបញ្ជាក់បន្ថែមថា គ្មានការអនុញ្ញាតិឱ្យមានការនេសាទឧបករខុសច្បាប់ក្នុងទឹកដីខេត្តកំពង់ឆ្នាំងបន្តទៀតឡើយ។
គេហទំព័រក្រាំងមាសKMtvnewsធ្វើការផ្សព្វផ្សាយខាងលើនេះគ្មានគោលបំណងអ្វីផ្សេងក្រៅពីការចូលរួមទប់ស្កាត់និងការពារធនអានធម្មជាតិជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
បើមានភាក្គី ប្រតិកម្មមិនសុខចិត្តនូវព័ត៌មានខាងលើអង្គភាពសារព័ត៌មានក្រាំងមាសKMtvnewsយើងខ្ញុំសូមស្វាគមន៍សាម៉ីពាក់ពន្ធ័អញ្ជើញមកធ្វើការបកស្រាយនៅការិយាល័យក្រាំងមាសជានិច្ចដើម្បីឆ្លុះបញ្ចាំងការពិតសុក្រិដនិងយុត្តិធម៍ស្របតាមច្បាប់របបសារព័ត៌មាន៕ដោយលោកងិន វាសនា