កំពង់ឆ្នាំង ÷ រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ម្សិលមិញលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកចេង ចាន់ដូណាអភិបាលនៃគណះអភិបាលស្រុកបរិបូរណ៍បានអញ្ជើញដឹកនាំក្រុមការងារប្រជុំពិនិត្យផែនការត្រៀមរៀបចំពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋចំនួន ៤ភូមិ សរុប ១ ៨៦០ប័ណ្ណ ស្មើនឹង ១ ២៨៨គ្រួសារ ស្ថិតក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ដែលនិងប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២១ ខែកមរា ឆ្នាំ២០២៥ នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ។
កិច្ចប្រជុំពេលនេះមានការអញ្ជើញចូលរួមពីលោក គង់ សុវណ្ណអស្ចារ្យ នាយករងរដ្ឋបាលសាលាខេត្ត និងលោក ចេង ចាន់ដូណា អភិបាលស្រុក ព្រមទាំងកងកម្លាំងទាំងបី រួមនិងមន្ទីរពាក់ព័ន្ធផងដែរ ។
លោក អម សុភា មានប្រសាសន៍ថាកិច្ចប្រជុំពេលនេះគឺដើម្បីស្តាប់នូវផែនការរបស់ក្រុមនិមួយៗ រាយការណ៍ជូនដូចជា ពិនិត្យលើខ្លឹមសារ ទីតាំង សន្តិសុខសណ្តាប់ធ្នាប់ជាដើម ។ ឆ្លៀតក្នុងឱកាសនោះលោកអភិបាលរងខេត្តបានអោយក្រុមការងារទាំងអស់ចូលរួមយកចិត្តទុកដាក់រួមសហការគ្នាអោយបានស្អិតរមួត ធ្វើយ៉ាងណាអោយការរៀបពិធីនេះ ទទូលបានដោយរលូន ។ បន្ទាប់ពីពិភាក្សាលើខ្លឹមសារអង្គប្រជុំរួចមក លោក អម សុភា បានដឹកនាំក្រុមការងារពិនិត្យមើលទីតាំងពិធី ។