ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ និងអ្នកតំណាងរាស្ត្រអញ្ជើញចូលរួមពិធីបុណ្យចូលឆ្នាំថ្មីនៅវត្តអារញ្ញិការាមក្រុងកំពង់ឆ្នាំងនិងវត្តគ្រួស ស្ថិតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង : នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ផាត សុផាន្នី លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី បានអញ្ជើញចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅវត្ត អារញ្ញិការាម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង និងវត្តសិលាមុន្នី ហៅវត្តគ្រួស ស្ថិតក្នុងភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវ និងលោកជំទាវ កែ ច័ន្ទមុនី ក៏បានបង្សកូលនិងបួងសួងសុំ អោយប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ឆ្នាំងមានសេចក្តីសុខ ជៀសផុតពីជំងឺ និង គ្រោះថ្នាក់ផ្សេងៗដោយយថាហេតុ ឧទ្ទិសកុសលផលបុណ្យដល់យុទ្ធជន យុទ្ធនារី ដែលបាន បូជាកំលាំងកាយចិត្តដើម្បីជាតិមាតុភូមិ និង ឧទ្ទិស កុសលផលបុណ្យដល់ញាតិការទាំង៧ដែលចែកឋានទៅ លោកខាងមុខរួចមក ។

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ធក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុនី បានលើកឡើងពីគុណតម្លៃនៃសន្តិភាព ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា រយៈពេលជាង៤០មក បានធ្វើឱ្យប្រទេសជាតិមាន ភាពសុខសាន្ត ប្រជាពលរដ្ឋមានឱកាសធ្វើដំណើរគ្រប់ទីកន្លែង និងបានធ្វើបុណ្យទានដល់សព្វថ្ងៃនេះ និងប្រទេសជាតិការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ  ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។

លោកជំទាវមានប្រសាសន៍បន្ថែមទៀតថា ដើម្បីរក្សាសន្តិភាពអោយនៅគង់វង្សសូមបងប្អូនជួយគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ។

ចំពោះទេយ្យទានប្រគេនដល់ព្រះសង្ឃ ចំនួន២ វត្ត គឺវត្តអារញ្ញិការាម និងវត្តគ្រួសដោយក្នុង១វត្ត មាន អង្ករចំនួន២០០គីឡូក្រាម ទឹកសុទ្ធ១០ កេស មី៥កេស ទឹកផ្លែឈើ៥កេស និងបច្ច័យចំនួន ២លានរៀល៕(ដោយក្រាំងមាស)

Leave a Reply

Your email address will not be published. Required fields are marked *