
ផ្ទះប្រជាពលរដ្ឋចំនួន២៧ខ្នងត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ផ្តើមចេញពីរោងឆ្អើរត្រី
កំពង់ឆ្នាំង ៖ផ្ទះចំនួន២៧ខ្នងត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង ផ្តើមចេញពីការឆ្អើរត្រីខ្វះការប្រុងប្រយ័ត្ន បានបង្ករឲ្យមានអគ្គិភ័យ ឆាបឆេះ នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ ។ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា…
ផ្ទះប្រជាពលរដ្ឋចំនួន២៧ខ្នងត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ផ្តើមចេញពីរោងឆ្អើរត្រី
កំពង់ឆ្នាំង ៖ផ្ទះចំនួន២៧ខ្នងត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង ផ្តើមចេញពីការឆ្អើរត្រីខ្វះការប្រុងប្រយ័ត្ន បានបង្ករឲ្យមានអគ្គិភ័យ ឆាបឆេះ នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ ។ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ…
បទល្មើសរបាំងណរ៉ាវបំពាក់ក្បាលច្បរ និងរបាំងស្បៃមុងពណ៍ខៀវ ដាក់រាយប៉ាយពាសពេញផ្ទៃបឹងទន្លេសាប មន្រ្តីជំនាញរក្សាភាពស្ងៀមស្ងាត់មិនព្រមចុះបង្ក្រាប
(ខេត្តពោធិ៍សាត់) ៖ ស្របពេលទឹកទន្លេ កំពុងស្រកចុះខ្លាំង ក្នុងរដូវប្រាំងឆ្នាំ២០២៣នេះ បទល្មើសរបាំងណរ៉ាវនិងរបាំងស្បៃមុងពណ៍ខៀវ មានសន្ទុះកើនឡើងគ្មានការថមថយ។ យោងតាមប្រភពពីអ្នក នេសាទលក្ខខណ្ឌគ្រួសារលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នាក់ងារទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ8ឲ្យដឹងថា បទល្មើសរបាំងលបលូស្បៃមុង និងរបាំងណរ៉ាវបំពាក់ក្បាលច្បរ ធ្វើអំពីសាច់អួន ក្រឡាញឹកប្រវែងចាប់ពី៥០០ទៅ ៨០០ម៉ែត្រនិងមានកន្លែងខ្លះរាប់ពាន់ម៉ែត្រក៏មានដែរ ក្រុមជនល្មើសធ្វើការនេសាទទាំងរដូវបិតនិងរដូវបើកនេសាទជារៀងរាល់ឆ្នាំ ភាកច្រើន កើតឡើងនៅត្រង់ ចំណុចផ្លូវស្ទឹង ចំណុចទន្លេក្រាស់ ចំណុចពាមពពិចចំណុចភូមិថ្គូល…
ប្រជាពលរដ្ឋជាអ្នកនេសាទនៅឃុំឆ្នុកទ្រូប្រតិកម្មជាមួយលោក គុជ វុទ្ធីហៅ(ង៉ា)ជាក្រុមប្រឹក្សាឃុំ(អន្សាចំបក់) បានប្រើអំណាចលើសតួនាទី
ខេត្តពោធ៌សាត់៖ លោកគុជ វុទ្ធីហៅ(ង៉ា)ជាក្រុមប្រឹក្សាឃុំ(អន្សាចំបក់) ស្រុកក្រគរ រងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋថា បានប្រើអំណាចលើសតួនាទីតាំងខ្លួន ជាមន្ត្រីជំនាញ ប្រើអំណាច ផ្ទុយអំពីផ្លូវច្បាប់ ធ្វើឱ្យប្រជាពលរដ្ឋរងភាពក្ដៅក្រហាយ។ សេចក្តីរាយការណ៍ពីក្រុមអ្នកនេសាទអូសលៀសបានប្រាប់អង្គភាពសារព័ត៌មានយើងឱ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៣ មានក្រុមប្រឹក្សាឃុំអន្សាចំបក់ម្នាក់ឈ្មោះ លោកគុជ វុទ្ធីហៅ(ង៉ា) បាននាំបក្ខពួកមួយកាណូតធំ ចុះទៅចាប់ឃាត់ទូក អ្នកនេសាទលៀស…
រដ្ឋបាលស្រុកបរិបូរណ៍ចាត់វិធានការផ្នែករដ្ឋបាលចំពោះរថយន្តចតដឹកត្រី និងក្រុមអាជីវករលក់លើទ្រូងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ
កំពង់ឆ្នាំង៖ ក្រោមការចង្អុលបង្ហាញពីលោកចេង ចាន់ដូណា អភិបាលគណះអភិបាលស្រុកបរិបូរណ៍ដឹកនាំដោយលោក ប៉ាត សាវ៉ានអភិបាលរងស្រុក បរិបូរណ៍និង លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ មន្ត្រីក្រោមឱវាទស្រុកនិងក្រុមប្រឹក្សាឃុំកម្លាំងកងប្រដាប់អាវុធទាំង៣លោកគ្រូអ្នកគ្រូសិស្សានុសិស្សមានគ្នាសរុបប្រម៉ាណជាង៥០នាក់ បាននាំគ្នាប្រមូលសំរាមនៅតាមដងផ្លូវនិងនៅបរិវេណជុំវិញផ្សាសមុទ្រទឹកសាបឆ្នុកទ្រូ។ ប្រតិបត្តិការនេះនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ គេសង្កេតឃើញ ខាងរដ្ឋបាលស្រុកបានធ្វើការណែនាំអំពាវនាវចំពោះក្រុមជាជីវករទិញត្រី និងក្រុមអាជីវករលក់ដូរ មិនអនុញ្ញាតិឱ្យ យកទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្មផ្ទាល់ខ្លួននោះឡើយ …
មច្ឆាជាតិបឹងទន្លេសាបមិនអាចសម្បូរឡើងវិញបានទេ បើបទល្មើសដាក់(ឆ្នុក) មានសន្ទុះកើនឡើង
ខេត្តពោធ៌សាត់៖ បញ្ហាបទល្មើសនេសាទដាក់(ឆ្នុក) នៅតែមានសន្ទុះកើតឡើង គ្មានការថមថយឡើយ ទោះកន្លងមកអង្គភាពគេហទំព័រ KMTVnews.com ធ្លាប់បានផ្សព្វផ្សាយជាបន្តបន្ទាប់ បានបញ្ជាក់ប្រាប់ អំពីទីតាំង នៃបទល្មើស ដែលក្រុមជនល្មើស បានដាក់ពង្រាយចាប់យកកូនត្រីល្អិតៗគ្រប់ប្រភេទទាំងយប់ ទាំងថ្ងៃ រាប់រយតោន យ៉ាងណាក៏ដោយ ប៉ុន្តែមន្ត្រីជំនាញនៅក្នុងខេត្តពោធិ៍សាត់និងមន្ត្រីថ្នាក់ជាតិនៅក្នុងតំបន់នោះ ច្រើនស្អេកស្កះ រក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ ទៅវិញ…
កម្លាំងខណ្ឌរដ្ឋបាលជលផលបានចុះបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់នៅស្រុកជលគីរី
កំពង់ឆ្នាំង៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការឯកភាពខេត្តកម្លាំងចម្រុះខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ បានចុះល្បាតនិងបង្រ្កាបបទល្មើសជលផលនៅចំណុចកោះរការ ក្នុងភូមិសាស្រ្តឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។ ក្នុងប្រតិបត្តិការនេះនៅថ្ងៃសៅរ៍២រោចខែមគិសិរឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១០ខែ ធ្នូ ឆ្នាំ២០២២ ដោយមានកម្លាំងចូលរួមសរុបចំនួន០៦នាក់ មធ្យោបាយធ្វើដំណើរកាណូតស្មាច់ចំនួន០២គ្រឿង។ លទ្ធិផលក្នុងការបង្ក្រាបរួមមាន៖…
អបអរសាទរ តារាសម្តែង សឿ សុធារ៉ា ទទួលបានការដូផ្ទះមួយកន្លែងមានតម្លៃរាបមុឺន ដុល្លារឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន
ភ្នំពេញ៖បន្ទាប់ពីល្បីនៅលើបណ្ដាញសង្គម តារាសម្តែងដ៏ល្បី សឿ សុធារ៉ាជួបព្យុះភ្លៀង រង់នូវទុក្ខលំបាកជាច្រើនរាប់មិនអស់ ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ស្រាប់តែម្សិលមិញនេះ អតីតតារាសម្ដែងស្រីដ៏ល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា និងកូនៗ មានឱកាសត្រូវបានទទួលជួបឯកឧត្តម ខៀវ កាញារីទ្ធ និងត្រូវបានឯកឧត្តម ផ្តល់ជូននូវថវិកាមួយចំនួន ដើម្បីដោះស្រាយជីភាពរស់នៅប្រចាំថ្ងៃថែមទៀតផង។ -នេះបើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម…
មេឈ្មួញឈេីដុះស្លែប្រចាំស្រុកឱរ៉ាល់ ឈ្មោះណុប ឌី បញ្ចេញសម្មភាពដឹកជញ្ជូនឈេី កក្រេីកឡើងវិញហើយបន្ទាប់ពីមានសភាពស្ងប់ស្ងាត់មួយរយះ
ខេត្តកំពង់ស្ពឺ÷ សកម្មភាពដឹកជញ្ជូនឈេីខុសច្បាប់របស់ក្រុមឈ្មួញរស់នៅក្នុងស្រុកឱរ៉ាល់ បានបញ្ចេញសកម្មភាពដឹកជញ្ជូនឈើសារជាថ្មីម្ដងទៀយហើយ បន្ទាប់ពីមានសភាពស្ងប់ស្ងាត់មួយរយះពេលខ្លី ដោយផ្ដើមចេញពីមេឈ្មួញដ៏ល្បីល្បាញម្នាក់ម្នាក់ប្រចាំស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ឈ្មោះណុប ឌី។ យោងតាមសេចក្តីរាយការណ៍ ពីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋស្រលាញ់ធនធានធម្មជាតិនៅខេត្តកំពង់ស្ពឺបានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈេីខុសច្បាប់កំពុងតែបញ្ចេញសកម្មភាពយ៉ាងកក្រេីកឡេីងវិញម្ដងទៀតហើយ ដោយមេឈ្មួញឈ្មោះណុប ឌី ដែលធ្លាប់មានកិតិសព្ទ័ល្បីរន្ទឺកាលពីអតីតកាល ប្រចាំខេត្តពោធ៌សាត់និងខេត្តកំពង់ស្ពឺ ។ ប្រភពប្រាប់បន្ថែមថា មេឈ្មួញដុះស្លែឈ្មោះ ណុប ឌី ខាងលេីនេះត្រូវបានមហាជនចាត់ទុកថា…
ក្រុមក្មេងទំនើង ៦ នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការដោយបានចូលអុកឡុកធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋទាំងកណ្ដាលយប់
កំពង់ឆ្នាំង ក្រុមក្មេងទំនើង០៦ នាក់ក្នុងចំណោមជាង ១០ នាក់ដែលបា នចូលអុកឡុក គុបផ្ទះសម្បែងប្រ ជាពលរដ្ឋទាំងកណ្ដាលយប់អាធ្រាត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនកសាងសំណុំរឿងពីបទធ្វើឲ្យខូចខាតដោ យចេតនាបញ្ជូនទៅតុលាការ។ការបង្ក្រាបក្រុមក្មេងទំនើងខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី០១ខែធ្នូឆ្នាំ២០២២ បន្ទាប់ពីពួកគេបានអុកឡុកផ្ទះប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅក្នុងភូមិកំពុងអុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ (បញ្ជាក់សមត្ថកិច្ចទើ បតែឲ្យព័ត៌មាននេះ ព្រោះតែតាមទុកចាប់ក្រុមគេមួយចំនួនទៀតតែចាប់មិនទាន់អស់) ។លោក…