កំពង់ឆ្នាំង ÷ អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ជាង៧០មុឺននាក់ បានចូលមកកម្សាន្តនៅខេត្កំពង់ឆ្នាំង ក្នុងរយ:ពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សម្រាប់ថ្ងៃទី ១៤.១៥.១៦ ខែមេសា ឆ្នាំ២០២៣ ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ដែលអ្នកព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ ។
តាមការបញ្ជាក់ក្នុងរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង ដែលមានភ្ញៀវទេចរណ៍លេងកំសាន្តច្រើនមានកន្លែងសំខាន់ៗ ក្នុងខេត្ត ក្នុងនោះមាន សួនសម្តេចចៅហ្វាវាំង សួនទឹក ឯកឧត្ត បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន តំបន់ត្រជាក់ មាត់ទន្លេផ្សារក្រោម សួនឈ្វាំង សួនឬទ្ធិសែនលំហែកាយ វត្តទូលខ្សាច់ រមណីយដ្ធានស្រែអំពិល ថ្មក្រាល អន្លុង់ស្វាយ វត្តមេលំ វត្តទូលរកា តំបន់ត្រជាក់ស្រុកទឹកផុស សាលាស្រុកំពង់លែង ច្របាក់ដាវ សង្ក្រាន្តសាលាស្រុកជលគីរី វត្តត្រឡែងកែង វត្តក្រឡាញ់ និងវត្តភ្នំព្រះធាតុ វត្តក្រាំងស្រម៉ វត្តធ្លកវៀន និងវត្តក្រាំងល្វា ។
សម្រាប់រយ:ពេល៣ថ្ងៃ គឺថ្ងៃទី១៤.៤ ២០២៣ អ្នកចូលរួមភ្ញៀវជាតិ ១០៣.៧៣៩នាក់និងបរទេស ៤៥នាក់ ថ្ងៃទី ១៥.៤.២០២៣អ្នកចូលរួមភ្ញៀវជាតិ ២៣៩.៥០០នាក់ និងបរទេស៩០នាក់ និងថ្ងៃទី១៦.៤ ២០២៣អ្នកចូលរួមភ្ញៀវជាតិ ៣៩៥.៧០០នាក់ និងបរទេស ៨៥នាក់ ។
សរុបទាំងបីថ្ងៃមានចំនួនអ្នកចូលរួម ភ្ញៀវជាតិ៧៣៨.៩០៩នាក់ និងបរទេស ២០០នាក់។