លោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូ បានពាំនាំនូវថវិការផ្ទាល់ខ្លួននិងអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបរិបូណ៌ យកទៅចែកជូនដល់គ្រួសារទុរគត ចំនួន៧គ្រួសារ នៅភូមិឆ្នុកទ្រូ

ខេត្តកំពង់ឆ្នាំង៖នៅព្រឹកថ្ងៃ ច័ន្ទ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃ ទី៦ ខែមេសា ឆ្នាំ ២០២០ នេះលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ លោកមេភូមិឆ្នុកទ្រូនិងមន្រ្តី ប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបរិបូណ៌បានពាំនាំអំណោយមនុស្សធម៌របស់សាខាខេត្តកំពង់ឆ្នាំង យកទៅចែកជូនដល់គ្រួសារទុរគត ចាស់ជរា មានជម្ងឺ និងគ្រួសារក្រីក្រ រងគ្រោះដោយខ្យល់កន្រ្តាក់របើកដំបូលផ្ទះសរុប…

Read More

លោកសាំង គឹមស៊ននិងភរិយា ធានាចំណាយថវិកាផ្ទាល់ខ្លួន ទិញសង្កសីជួសជុលដំបូលផ្ទះ ឲ្យប្រជាពលរដ្ឋ ដែលខ្យល់កន្ត្រាក់បានកួចដំបូលផ្ទះចំនួន២ខ្នង

កំពង់ឆ្នាំង៖ខ្យល់កន្ត្រាក់បានកួចដំបូលផ្ទះមួយខ្នងអស់គ្មានសល់និងធ្វើឲ្យកូនខ្ទមមួយខ្នងផ្សេងទៀតក្រឡាប់ផ្ងាជើងឡើងលើ តែសំណាងល្អមិនមានមនុស្សណាម្នាក់រងរបួសឡើយ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោង 1រសៀលថ្ងៃទី 3 ខែមេសាឆ្នាំ 2020 ខ្យល់កន្ត្រាក់បានកួចដំបូលផ្ទះរបស់ប្រជាពលរដ្ឋបម្លាស់ទីទឹកឡើងគោកចំនួន២ខ្នងក្នុងនោះមួយខ្នងអស់ដំបូលទាំងស្រុងនិងកូនខ្ទមមួយខ្នងផ្សេងទៀតក្រឡាប់ផ្ងាជើងឡើងលើទាំងកណ្ដាលថ្ងៃត្រង់នៅត្រង់ចំណុចជាប់ផ្លូវលេខ 52ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង សំណាងល្អមិនមានមនុស្សណាម្នាក់រងរបួសឡើយ។ លោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូបានប្រាប់ឲ្យអ្នកសារព័ត៌មានយើងដឹងថា ផ្ទះមួយខ្នងដែលខ្យល់កន្ត្រាក់ឆក់យកដំបូលអស់ស្ទើរទាំងស្រុងនោះម្ចាស់ឈ្មោះកែវ ភារម្យ អាយុ៣៨ឆ្នាំ ប្រពន្ធឈ្មោះចេក…

Read More