លោក យិន សាវ៉េនអភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំត្រៀមការរៀបចំកម្លាំងសម្រាប់ទទួលពិធីដង្ហែរព្រះអគ្គីជ័យកីឡា ការប្រកួតកីឡាអាសុីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣

ខេត្តកំពង់ឆ្នាំង៖ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រៀមការរៀបចំកម្លាំងសម្រាប់ទទូលពិធីដង្ហែរព្រះអគ្គីជ័យកីឡា ការប្រកួតកីឡាអាសុីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រីនាយករងរដ្ធបាលសាលាខេត្ត នាយកទីចាត់អន្តរវិស័យ ប្រធាន អនុប្រធានមន្ទិរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរង ក្រុងស្រុកទាំង៨ ផងដែរ ។

លោក យិន សាវ៉េន មានប្រសាសន៍ថាពិធីរៀបចំដង្ហែរព្រះអគ្គីជ័យកីឡា ការប្រកួតកីឡាអាសុីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង ដែលត្រូវដង្ហែរមកកាន់ទឹកដីខេត្តកំពង់ឆ្នាំង នៅថ្ងៃសៅរ៍-អាទិត្យ ១០-១១កើត ខែពិសាខ ឆ្នាំថោះ បញ្ជស័ក ២៥៦៧ ត្រូវនិងថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០២៣នេះ ។

លោក យិន សាវ៉េន មានប្រសាសន៍បន្តថា ចំពោះកម្លាំងសម្រាប់ត្រៀមអមសងខាងផ្លូវដើម្បីទទូលការដង្ហែរព្រះអគ្គីជ័យ មានអាជ្ជាធរភូមិ ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជន ស ស យ.ក យុវជនកាកបាទក្រហម ក្រុមកាយរិទ្ធិ ព្រះសង្ឃ ប្រជាការពារ បងប្អូនជនជាតិ កម្លាំងទាំងបី និងមន្រ្តីរាជការ ។

លោកអភិបាលរងក៍បានជម្រុញដល់មន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក ត្រូវយកចិត្តទុកដាក់លើការងាររៀបចំកម្លាំង ដើម្បីអោយដំណើរដង្ហែរព្រះអគ្គីជ័យកីឡា ការប្រកួតកីឡាអាសុីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ទទូលបានដោយរលូននៅលើទឹកដីខេត្តកំពង់ឆ្នាំង ៕ 

Leave a Reply

Your email address will not be published. Required fields are marked *