ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រោមធិបតីសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចូលរួមក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋសរុប ១ ៨៦០ប័ណ្ណ ស្មើនឹង ១ ២៨៨គ្រួសារ មកពីភូមិចំនួន ៤ក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពី អភិបាលគណះអភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវលោក លោកស្រីអភិបាលរងខេត្ត មន្ត្រីពាក់ពន្ធ័តាមមន្ទីជុំវិញខេត្តជាច្រើនរូប ផងដែរ៕ដោយលោកងិន វាសនា