បុរសវ័យចំណាស់ម្នាក់នៅក្រៅផ្ទះពេលមេឃកំពុងភ្លៀងត្រូវរន្ទះបាញ់បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ខេត្តបាត់ដំបង៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានរន្ទះបាញ់បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ឧបត្តិហេតុខាងលើនេះបានកើតឡើង នៅរសៀលទី១៥ ខែមេសា ឆ្នាំ២០២៣ នៅចំនុចក្រុមទី២ ភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

យោងតាមសមត្ថកិច្ចក្នុងមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ផូ ភឿន ភេទប្រុស អាយុ៦៩ឆ្នាំ មានទីលំនៅចំណុចក្រុមទី២ ភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។  ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងបន្ថែមថា នៅវេលាម៉ោងប្រហែល ១៧ និង ២០នាទី ឈ្មោះ ផូ ភឿន បានទៅដឹកគោនៅក្រោយផ្ទះមកបញ្ជូលក្រោល ខណៈមេឃកំពុងតែរលឹម ហើយបន្ទាប់ពីបញ្ចូលគោក្នុងក្រោលរួចហើយក៏ដើរក្បែរក្រោលគោភ្លាមនោះក៏ត្រូវបានរន្ទះបាញ់ចំបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុដោយបាត់ឪពុកយូរពេក កូនបានដើរកមើលជុំវិញផ្ទះក៏ឃើញឪពុកបានដេកស្លាប់ រួចកូនក៏បីសពឪពុកមកដាក់ក្នុងផ្ទះនិងរាយការណ៍ការជូនសមត្ថកិច្ចអោយមកធ្វើកោសលវិច្ច័យ ក្រោយពីពិនិត្យរួចសមត្ថកិច្ចក៏បានសាកសព្វ រៀបចំធ្វើបុណ្យតាមប្រពៃណី។(ដោយក្រាំងមាស)

Leave a Reply

Your email address will not be published. Required fields are marked *