ក្មេងទំនើងមានគ្នាចំនួន៧នាក់ត្រូវបានសមត្ថកិច្ចអធិការនគបាលស្រុកបាកាន ចាប់ឃាត់ខ្លួនបានបន្ទាប់ខណះបានប្រើអំពើហឹង្សាបណ្តាលអោយយុវជនម្នាក់បាត់បង់ជីវិត

ខេត្តពោធិ៍សាត់៖នៅវេលាម៉ោង ២និង៥០នាទីទាបភ្លឺឈានចូល ថ្ងៃទី២០ខែ មេសា ឆ្នាំ២០២៣នេះបានកើតមានអំពើហឹង្សាទៅលើយុវជនម្នាក់ដោយចេតនាបណ្ដាលឲ្យស្លាប់នៅចំណុចផ្លូវកៅស៊ូ មុខការាស់សាំង របស់ឈ្មោះ ធឿន ម៉ូវ ស្ថិតក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកានខេត្តពោធិ៍សាត់។ ប្រភពប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា បង្កឡើងដោយក្រុមក្មេងទំនើងមួយក្រុមមកពីឃុំ រំលេចមានគ្នាចំនួន០៧ជិះម៉ូតូចំនួន ៣គ្រឿង ប្រដាប់ដោយកាំបិត១ដើម។  បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ក្រុមក្មេងទំនើងដែលបង្កហេតុខាងលើនេះមានគ្នាចំនួន៧នាក់: ១–ឈ្មោះជុន វ៉ាន់ថាវ (ហៅបារាំង)ភេទប្រុសអាយុ ២២ ឆ្នាំរស់នៅភូមិ ប្រឡាយរំដេង ឃុំរំលេច។ ២– ឈ្មោះ ហេង ធារិទ្ធ ភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិប្រឡាយរំដេង ឃុំរំលេច។ ៣–ឈ្មោះជុន សិរីវុធ ភេទប្រុសអាយុ ១៨ ឆ្នាំរស់នៅភូមិប្រឡាយរំដេង ឃុំរំលេច។ ៤–ឈ្មោះ សេន ភាស ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិកូនត្នោត ឃុំរំលេច។ ៥–ឈ្មោះឡាក់ ម៉េងហុង ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិបាក់មែក ឃុំខ្នារទទឹង។ ៦–ឈ្មោះធី ស៊ីណាត ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិបាក់មែក ឃុំខ្នារទទឹង ។ ៧–ឈ្មោះ សៀន ប៊ុណ្ណា ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិខ្នារទទឹង ឃុំខ្នារទទឹង បានធ្វើសកម្មភាពកាប់ទៅលើក្រុមក្មេងមកពីឃុំមេទឹក ដែលមានគ្នាចំនួន៧នាក់ជិះម៉ូតូ៣ គ្រឿង: ។ នៅក្នុងហេតុការណ៍អំពើហឹង្សាខាងលើនេះបណ្ដាលឈ្មោះ យឹម ដាវីន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិប៉ោឡោ ឃុំមេទឹក បាត់បង់ជីវិត ដោយត្រូវជនសង្ស័យដែលជាក្រុមក្មេងទំនើងកាប់ត្រូវមួយកាំបិទចំគុម្ពត្រចៀកខាងស្ដាំបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង។ បើយោងតាមរបាយការណ៍ខាងលើដដែលបានឲ្យដឹងទៀតថា នៅមុនមុនពេលកើតហេតុក្រុមក្មេងទំនើងមកពីឃុំមេទឹក បានជិះម៉ូតូចេញពីកន្លែងផឹកស៊ីស្ថិតនៅភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ត្រូវបានក្រុមក្មេងមកពីឃុំរំលេច គប់ដុំថ្មរួចជិះទៅត្បូង ហើយក្រុមក្មេងខាងមេទឹកបានជិះម៉ូតូចេញដេញតាម ក៏ត្រូវក្រុមក្មេងខាងឃុំរំលេចស្ទាក់កាប់ចំជនរងគ្រោះខាងលើបណ្តាលឲ្យស្លាប់ភ្លាមៗ ។ ក្រោយពេលកើតហេតុការណ៍កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនបង្កបានចំនួន៧នាក់ និងដកហូតកាំបិតចំនួន១ដើម ដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី។…

Read More

ទោះកម្ពុជារងគ្រោះដោយវិបត្តិកូវីដ១៩ ក្តី តែកម្ពុជា មិនបញ្ឈប់ដំណើរការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធនោះទេនេះជាសម្តីមាសរបស់សម្តេចតេជោ ហ៊ុន សែន

  ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ ក្រោមធិបតី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣  រំលឹកពីគ្រាដ៏លំបាក ដែលកម្ពុជារងគ្រោះដោយវិបត្តិកូវីដ-១៩ ដែលកាលណោះវិធានការជាច្រើនត្រូវបានដាក់ចេញ ក្នុងនោះក៏មានត្រៀមក្តារមឈូស, មេន ផងដែរ ដែលកាលណោះមានការរិះគន់ វាយប្រហារ ពីក្រុមអគតិមួយក្តាប់តូចនៅក្រៅប្រទេស។សម្តេច…

Read More

អបអរសាទរសត្វទុងប្រផេះ Spot-billed Pelicanមានវត្តមាននៅកម្ពុជាយើង 🦤

ទុងប្រផេះ ៖ មានឈ្មោះវិទ្យាសាស្ត្រ Pelecanus philippensis ជាប្រភេទសត្វ ជិតទទួលរងការគំរាមកំហែង (NT) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង ភាគច្រើនរស់នៅតាមតំបន់ បឹង ត្រពាំង តាមមាត់សមុទ្រ ស្ទឹងធំៗ វាលភក់ និងតំបន់វាលទំនាប ហើយមានបន្ទាយពងកូន…

Read More

នារីម្នាក់ត្រូវឃាតករសម្លាប់កាត់ក្បាលចេញពីខ្លួន បង្កការភ្ញាក់ផ្អើល

ខេត្តស្វាតរៀង៖ហេតុការនេះបានកើតឡើង នៅវេលាម៉ោង ០០និង៤០ នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុច បន្ទប់ជួល ផ្លូវកំពង់ស្ពាន ស្ថិតក្នុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ជនរងគ្រោះ ឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី…

Read More

ក្រុមគ្រួសារជនរងគ្រោះសុំកិច្ចអន្តរាគមឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនបង្ករគបលនឹងគលឫស្សីបណ្ដាលឲ្យ ក្មេងស្រីម្នាក់ របួសធ្ងន់ នៅមាត់ទឹកផ្សារក្រោម

ខេត្តកំពង់ឆ្នាំង៖ក្រុមគ្រួសារជនរងគ្រោះសុំកិច្ចអន្តរាគមសមត្ថកិច្ចជួយស្រាវជ្រាវជនបង្ករ ករណីក្មេងស្រីម្នាក់ របួសធ្ងន់ ដោយសារតែអ្នកបើកបាឡាស្មាច់រត់ដរ នៅមាត់កំពុងផ្សារក្រោម គប់និងគល់ឬស្សីបណ្តាលអោយ របស់ធ្ងន់ ត្រង់ក្បាល ។ ហេតុការខាងលើនេះបានកើតឡើងនៅនៅវេលាម៉ោង ៨.៣០នាទីយប់ ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៣ មានបុរសម្នាក់បានបើកកាណូតពីស៊ ដឹកម្ទេសពេញទូក ចេញពីស្រុកជលគីរីមកជាមួយនឹងកូនស្រី យកមកលក់ឲ្យម៉ូយនៅមាត់ទន្លេផ្សារក្រោមក្រុងកំពង់ឆ្នាំង។ គ្រួសារជនរងគ្រោះបានអោយដឹងទៀតថានៅពេលមកដល់ចំណុចមុខ…

Read More

សម្ដេចចៅហ្វាវាំង គង់ សំអុល បានយកអំណោយសប្បរធម៍មកចែកជូនប្រជាពលរដ្ឋ ចំនួន ២៨៤នាក់ នៅស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង ៖នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចចៅហ្វាវាំងគង់ សំអុល បានចែកអំណោយដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ២៨៤នាក់ នៅភូមិត្រពាំងក្តា ឃុំថ្មឥដ្ឋស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង។ អមដំណើរដោយ ឯក ឧត្ដម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ ក្រសួង ព្រះបរមរាជវាំង  …

Read More

យុវជនម្នាក់សង្ស័យមានរឿងវិបត្តិក្នុងគ្រួសារគិតខ្លីសម្រេចចិត្តចងក សម្លាប់ខ្លួនបញ្ចប់រឿង

ខេត្តកំពង់ធំ៖ មានភ្ញាក់ផ្អើលដល់សមត្ថកិច្ច បន្ទាប់គេប្រទះឃើញយុវជនម្នាក់ត្រូវបានចងកសម្លាប់ខ្លួន ។ ករណីខាងលើនេះ នៅម៉ោងប្រមាណ ៦:០០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ យោងតាមការបំភ្លឺពីឈ្មោះ អៀន ស្រីពៅ ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាប្អូនជនរងគ្រោះបានបញ្ជាក់ថា…

Read More

សរុបផ្ទះចំនួន១៣០០ខ្នងរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់និងមនុស្សចំនួន៧នាក់ រងរបួសនិង១នាកបានស្លាប់ដោយសាររន្ទះបាញ់និងគោ៦ក្បាលត្រឹមរយៈពេល០២ខែ ដើមឆ្នាំ២០២៣នេះ

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍ពីមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានគូឲ្យដឹងថា គិតត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២៣នេះខេត្តបាត់ដំបង រងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋសរុបចំនួន ១៣៥៨ខ្នងផ្ទះ លើស្រុកចំនួន១៣ ក្នុងឃុំចំនួន៩០ ស្មើ២១៣ភូមិ ក្នុងនោះប៉ើងដំបូលទាំងស្រុង ១៩៨ខ្នង់ ប៉ើងដំបូលកម្រិតធ្ងន់ចំនួន ៦៥៦ខ្នង និង ប៉ើងដំបូលកម្រិតស្រាលចំនួន ៥០៤ខ្នង រងគ្រោះរបួសមនុស្ស០៧នាក់ រន្ទះបាញ់ស្លាប់១នាក់ ងាប់គោ៦ក្បាល…

Read More

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាល នៃគណៈអភិបាលខេត្តកំាពង់ឆ្នាំងអញ្ជើញជួបសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី ចូលនៅសាលាហ្វឹកហ្វឺនភ្នំជុំសែនរីករាយ

ខេត្តកំពង់ឆ្នាំង ៖នៅថ្ងៃទី១៩ មេសា២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាល នៃគណៈអភិបាលខេត្តកំាពង់ឆ្នាំងបានអញ្ជើញជួប សំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជ អាវុធហត្ថ ទើបជ្រើសរើសថ្មី ចំនួន ៤២នាក់ ចូល ហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជំសែនរីករាយ នៅខេត្តកំពង់ឆ្នាំង នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ។…

Read More

យុវជនចំនួន០៥នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីយកកាំបិតផ្គាក់កាប់លើអ្នកឃ្វាលទារ២នាក់ឲ្យរងរបួសធ្ងន់ស្រាល

ខេត្តបាត់ដំបង៖ ក្រុមយុវជនចំនួន០៥នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការស្រាវជ្រាវនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រោយពួកគេធ្វើសកម្មភាពដោយប្រើប្រាស់កាំបិតផ្គាក់ដេញកាប់ទៅលើជនរងគ្រោះចំនួន២នាក់ដែលជាអ្នកឃ្វាលសត្វទាអោយរងរបួសធ្ងន់និងស្រាល។ ហេតុការណ៍ខាងលើនេះបានបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២៣និង០០នាទី ថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៣ នៅចំណុចវាលស្រែបឹងយាយទូច ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ការប្រើអំពើហឹង្សាខាងលើនេះបង្កឡើងដោយក្រុមយុវជនចំនួន៥នាក់ដែលគេស្គាល់ឈ្មោះរួមមាន៖ ទី១.ឈ្មោះ សាន់ វណ្ណៈ ភេទប្រុសអាយុ៣៤ឆ្នាំ (ជាជនដៃដល់)។ ទី២.ឈ្មោះ អំ…

Read More