ក្មេងទំនើងមានគ្នាចំនួន៧នាក់ត្រូវបានសមត្ថកិច្ចអធិការនគបាលស្រុកបាកាន ចាប់ឃាត់ខ្លួនបានបន្ទាប់ខណះបានប្រើអំពើហឹង្សាបណ្តាលអោយយុវជនម្នាក់បាត់បង់ជីវិត

ខេត្តពោធិ៍សាត់៖នៅវេលាម៉ោង ២និង៥០នាទីទាបភ្លឺឈានចូល ថ្ងៃទី២០ខែ មេសា ឆ្នាំ២០២៣នេះបានកើតមានអំពើហឹង្សាទៅលើយុវជនម្នាក់ដោយចេតនាបណ្ដាលឲ្យស្លាប់នៅចំណុចផ្លូវកៅស៊ូ មុខការាស់សាំង របស់ឈ្មោះ ធឿន ម៉ូវ ស្ថិតក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកានខេត្តពោធិ៍សាត់។

ប្រភពប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា បង្កឡើងដោយក្រុមក្មេងទំនើងមួយក្រុមមកពីឃុំ រំលេចមានគ្នាចំនួន០៧ជិះម៉ូតូចំនួន ៣គ្រឿង ប្រដាប់ដោយកាំបិត១ដើម។ 

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ក្រុមក្មេងទំនើងដែលបង្កហេតុខាងលើនេះមានគ្នាចំនួន៧នាក់:
១–ឈ្មោះជុន វ៉ាន់ថាវ (ហៅបារាំង)ភេទប្រុសអាយុ ២២ ឆ្នាំរស់នៅភូមិ ប្រឡាយរំដេង ឃុំរំលេច។
២– ឈ្មោះ ហេង ធារិទ្ធ ភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិប្រឡាយរំដេង ឃុំរំលេច។
៣–ឈ្មោះជុន សិរីវុធ ភេទប្រុសអាយុ ១៨ ឆ្នាំរស់នៅភូមិប្រឡាយរំដេង ឃុំរំលេច។
៤–ឈ្មោះ សេន ភាស ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិកូនត្នោត ឃុំរំលេច។
៥–ឈ្មោះឡាក់ ម៉េងហុង ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិបាក់មែក ឃុំខ្នារទទឹង។
៦–ឈ្មោះធី ស៊ីណាត ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិបាក់មែក ឃុំខ្នារទទឹង ។
៧–ឈ្មោះ សៀន ប៊ុណ្ណា ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិខ្នារទទឹង ឃុំខ្នារទទឹង បានធ្វើសកម្មភាពកាប់ទៅលើក្រុមក្មេងមកពីឃុំមេទឹក ដែលមានគ្នាចំនួន៧នាក់ជិះម៉ូតូ៣ គ្រឿង: ។

នៅក្នុងហេតុការណ៍អំពើហឹង្សាខាងលើនេះបណ្ដាលឈ្មោះ យឹម ដាវីន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិប៉ោឡោ ឃុំមេទឹក បាត់បង់ជីវិត ដោយត្រូវជនសង្ស័យដែលជាក្រុមក្មេងទំនើងកាប់ត្រូវមួយកាំបិទចំគុម្ពត្រចៀកខាងស្ដាំបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង។

បើយោងតាមរបាយការណ៍ខាងលើដដែលបានឲ្យដឹងទៀតថា នៅមុនមុនពេលកើតហេតុក្រុមក្មេងទំនើងមកពីឃុំមេទឹក បានជិះម៉ូតូចេញពីកន្លែងផឹកស៊ីស្ថិតនៅភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ត្រូវបានក្រុមក្មេងមកពីឃុំរំលេច គប់ដុំថ្មរួចជិះទៅត្បូង ហើយក្រុមក្មេងខាងមេទឹកបានជិះម៉ូតូចេញដេញតាម ក៏ត្រូវក្រុមក្មេងខាងឃុំរំលេចស្ទាក់កាប់ចំជនរងគ្រោះខាងលើបណ្តាលឲ្យស្លាប់ភ្លាមៗ ។

ក្រោយពេលកើតហេតុការណ៍កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនបង្កបានចំនួន៧នាក់ និងដកហូតកាំបិតចំនួន១ដើម ដើម្បីកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី។

រីឯសពជនរងគ្រោះសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយក្រាំងមាស

Leave a Reply

Your email address will not be published. Required fields are marked *