
ខេត្តកំពង់ធំ៖ មានភ្ញាក់ផ្អើលដល់សមត្ថកិច្ច បន្ទាប់គេប្រទះឃើញយុវជនម្នាក់ត្រូវបានចងកសម្លាប់ខ្លួន ។

ករណីខាងលើនេះ នៅម៉ោងប្រមាណ ៦:០០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

យោងតាមការបំភ្លឺពីឈ្មោះ អៀន ស្រីពៅ ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាប្អូនជនរងគ្រោះបានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២៣ បងប្រុសខ្លួនឈ្មោះ អៀន វី បានផឹកស៊ីស្រវឹង រហូតដល់ម៉ោងប្រហែល ម៉ោង១០យប់ ទើបឃើញបងទៅដល់ផ្ទះ តែម្តាយរបស់ខ្លួនបានខ្ទាស់ទ្វារជាប់ ពេលនោះបងខ្លួន(ជនរងគ្រោះ)ដេកនៅក្រៅផ្ទះ(យ៉ខាងមុខ) រហូតដល់ម៉ោងប្រហែល៥.០០នាទីព្រឹកថ្ងៃទី១៩ មេសា ២០២៣ ខ្លួនបានក្រោកពីដំដេកឃើញបងប្រុស ដេកសណ្តូកជើងដាក់ដៃត្រង់ បើកភ្នែកម្ខាង ខ្លួនបានហៅតែគាត់ពុំឆ្លើយ ខ្លួនមានអារម្មណ៍ខ្លាចក៏ចូលទៅដេកជាមួយម្តាយក្នុងផ្ទះវិញ។ លុះដល់ម៉ោងប្រហែល ៦.០០នាទី ពេលក្រោកពីដេកស្រាប់តែបាត់បងប្រុស មិនដឹងទៅណាទេមួយសន្ទុះក្រោយមក ស្រាប់តែមានគេឃើញបងប្រុសចងក នៅនឹងដើមក្រសាំងក្រោយផ្ទះស្លាប់បាត់ទៅហើយ។
លោកវរសេនីយ៍ឯក យ៉ង់ សំ អធិការនគរបាលស្រុកស្ទោង ឲ្យដឹងដែរថា នៅវេលាម៉ោង៧:៤០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ លោកបានទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍ រាយការណ៍មកថា មានមនុស្សធ្វើអត្តឃាតចង.ក. ខណៈនោះលោកបានដឹកនាំបញ្ជាកម្លាំងជំនាញផ្នែកពិនិត្យហេតុ សហការជាមួយប៉ុស្តិ៍ គ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព។

លោកវរសេនីយ៍ឯក យ៉ង់ សំ អធិការនគរបាលស្រុកស្ទោង ឲ្យដឹងបន្តទៀតថា ឈ្មោះ អៀន វី (សព) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ដោយកន្លងមក តែងតែនិយាយប្រាប់អុំប្រុសបង្កើតឈ្មោះ ពន ប៉េង ថាវាពិបាកចិត្តព្រោះតែឪពុកម្តាយផឹកស្រាស្រវឹងរាល់ថ្ងៃ និងតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់។

នៅកន្លែងកើតហេតុពិនិត្យឃើញថា សពឈ្មោះ អៀន វី ចងកនិងខ្សែរនីឡុងពណ៌សភ្ជាប់និងមែកក្រសាំង ចុងជើងដល់ដី នៅក្បែរគល់ក្រសាំងមានស្បែកជើងមួយគូរ និងទូរស័ព្ទ១គ្រឿងជារបស់ជនរងគ្រោះ។
សមត្ថកិច្ចជំនាញបានបញ្ជាក់បន្ថែមថាផ្នែកក្បាល នៅលើ .ក. បានពិនិត្យឃើញស្នាមជាំ បញ្ឆិតទៅលើ.ក. ផ្នែកខាងក្រោយ ជាស្នាមខ្សែចំណង និងផ្នែកដងខ្លួន សពពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ ។
ដូចនេះតាមការស្រាវជ្រាវស៊ើបអង្កេតព័ត៌មានជុំវិញកន្លែងកើតហេតុ ខាងលើសន្និដ្ឋានថា សពស្លាប់ដោយធ្វើអត្តឃាតចង.ក. ពិតប្រាកដមែន។បច្ចុប្បន្នបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ (ដោយក្រាំងមាស)