ទោះកម្ពុជារងគ្រោះដោយវិបត្តិកូវីដ១៩ ក្តី តែកម្ពុជា មិនបញ្ឈប់ដំណើរការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធនោះទេនេះជាសម្តីមាសរបស់សម្តេចតេជោ ហ៊ុន សែន

 

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ ក្រោមធិបតី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣  រំលឹកពីគ្រាដ៏លំបាក ដែលកម្ពុជារងគ្រោះដោយវិបត្តិកូវីដ-១៩ ដែលកាលណោះវិធានការជាច្រើនត្រូវបានដាក់ចេញ ក្នុងនោះក៏មានត្រៀមក្តារមឈូស, មេន ផងដែរ ដែលកាលណោះមានការរិះគន់ វាយប្រហារ ពីក្រុមអគតិមួយក្តាប់តូចនៅក្រៅប្រទេស។
សម្តេច បញ្ជាក់ថា ទោះកម្ពុជា នៅក្នុង ២០២០-២០២១ កំពុងរងគ្រោះដោយវិបត្តិកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរម្តេចក្តី តែកម្ពុជា មិនបញ្ឈប់ដំណើរការ នៃការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធនោះទេ ក្នុងនោះរួមមាន៖ ផ្លូវជាច្រើនខ្សែនៅព្រះសីហនុ, សៀមរាប និងអគារមន្ទីរពេទ្យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរាប់មិនអស់។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានប្រកាសអបអរសាទរ ដែលកម្ពុជា បានដំណើរការ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយជោគជ័យ និងសប្បាយរីករាយ ព្រមទាំងជូនពរដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសប្រកបសុខភាពល្អ និងរីកចម្រើន ។


សម្ដេច បានរម្លឹកដែរថា កាលពី៤៨ឆ្នាំមុន ប្រជាពលរដ្ឋកំពុងតែឃ្លាតចាកឆ្ងាយចេញពីគ្រួសារពីរាជធានីភ្នំពេញ ដោយសារតែសង្រ្គាម ប៉ុន្ដែ៤៨ឆ្នាំក្រោយនេះ ប្រជាពលរដ្ឋកំពុងតែរីករាយជាមួយសន្ដិភាព សប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី រហូតដល់ជាង ១៣ លាននាក់នៅទូទាំងប្រទេស ៕

Leave a Reply

Your email address will not be published. Required fields are marked *