ខេត្តកំពង់ឆ្នាំង ៖នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចចៅហ្វាវាំងគង់ សំអុល បានចែកអំណោយដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ២៨៤នាក់ នៅភូមិត្រពាំងក្តា ឃុំថ្មឥដ្ឋស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង។
អមដំណើរដោយ ឯក ឧត្ដម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ ក្រសួង ព្រះបរមរាជវាំង ឯកឧត្តម ឡុង ឈុនឡៃប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។
អំណោយដែលបានផ្តល់ជូនប្រជា ពលរដ្ឋទាំង ចំនួន២៨៤គ្រួសារ។
នាឱកាសនោះ ក្នុងម្នាក់ៗទទួល បានអង្ក២០គីឡូក្រាម ទឹកត្រី៣ដប ទឹកស៊ីអុីវ៣ដប ត្រីខ១យួរ មី១កេស ថវិកា២ម៉ឺនរៀល។
សម្ដេចចៅហ្វាវាំង គង់ សំអុល បានពាំនាំព្រះរាជបណ្តាំផ្ញើ សាកសួរទុក្ខពីសំណាក់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ច កាលព្រះអង្គតែងតែមានព្រះរាជហឫទ័យគិតគូរយកចិត្ត ទុកដាក់ចំពោះកូនចៅ ចៅទួត ប្រជាពលរដ្ឋរបស់ព្រះអង្គ នៅគ្រប់ទីកន្លែង។
សម្ដេចចៅហ្វាវាំងបានបញ្ជាក់ទៀតថា នាពេលខាងមុខ នេះ ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ឆ្នាំ២០២៣ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រជាពលរដ្ឋមាន អាយុគ្រប់បោះឆ្នោតអាយុចាប់ពី១៨ឆ្នាំ មានសិទ្ធិចូលរួម បោះឆ្នោតបាននៅតាមមូលដ្ឋានរបស់ខ្លួនដែលមានសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗត្រូវបំពេញ ដូច នេះប្រជាពលរដ្ឋទាំងអស់ដែលមានអាយុគ្រប់បោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដោយត្រៀម ឯកសារមួយចំនួនដែលត្រូវយកទៅចូលរួមធ្វើការ បោះឆ្នោត ដូចជា ប័ណ្ណព័ត៌មានបោះឆ្នោត និងអត្តសញ្ញាណបណ្ណ។
សម្តេចចៅហ្វាវាំងគង់សំអុលបានមានប្រសាសន៍ទៀតថាប្រសិនបើមានបងប្អូនប្រជាពលរដ្ឋណាមិនទាន់មានប័ណ្ណបោះឆ្នោត និងអ្វីកើតឡើងសូមអាជ្ញាធរត្រូវរៀបចំអោយបានទាន់ពេលវេលា ៕(ក្រាំងមាស)