សរុបផ្ទះចំនួន១៣០០ខ្នងរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់និងមនុស្សចំនួន៧នាក់ រងរបួសនិង១នាកបានស្លាប់ដោយសាររន្ទះបាញ់និងគោ៦ក្បាលត្រឹមរយៈពេល០២ខែ ដើមឆ្នាំ២០២៣នេះ

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍ពីមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានគូឲ្យដឹងថា គិតត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២៣នេះខេត្តបាត់ដំបង រងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋសរុបចំនួន ១៣៥៨ខ្នងផ្ទះ លើស្រុកចំនួន១៣ ក្នុងឃុំចំនួន៩០ ស្មើ២១៣ភូមិ ក្នុងនោះប៉ើងដំបូលទាំងស្រុង ១៩៨ខ្នង់ ប៉ើងដំបូលកម្រិតធ្ងន់ចំនួន ៦៥៦ខ្នង និង ប៉ើងដំបូលកម្រិតស្រាលចំនួន ៥០៤ខ្នង រងគ្រោះរបួសមនុស្ស០៧នាក់ រន្ទះបាញ់ស្លាប់១នាក់ ងាប់គោ៦ក្បាល និងខូចខាតសម្ភារៈប្រើប្រាសជាច្រើនទៀតផងដែរ។

ហើយបើតាមការចុះពិនិត្យនិងវាយតម្លៃនៃផលប៉ះពាល់បន្ទាន់នៅស្រុករុក្ខគីរី របស់ក្រុមមន្ត្រីជំនាញដែលដឹកនាំដោយលោក យ៉ាន ឧត្តម នាយករងសាខាទទួលបន្ទុកការងារ និងមន្រ្តីការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃទី១៨ ខែមេសាឆ្នាំ២០២៣ ក្នុងនោះផលប៉ះពាល់សរុបទាំងអស់ចំនួន ៤៦៧ខ្នងផ្ទះ (ក្នុងនោះប៉ើងដំបូលទាំងស្រុង ១៣៤ខ្នង , ប៉ើងដំបូលកម្រិតធ្ងន់ចំនួន ១៨៥ខ្នង និងកម្រិតស្រាលចំនួន ១៤៥ខ្នង របួស៧នាក់ និងរន្ទះបាញ់សម្លាប់មនុស្ស ១នាក់ ងាប់គោ ២ក្បាល ។

ឃុំចំនួន៥នៃស្រុករុក្ខគីរី ដែលរងផលប៉ះពាល់ក្នុងនោះមាន!
/១-ឃុំព្រែកជីក ប៉ះពាល់សរុប ៣៤៨ខ្នងផ្ទះ រលំទាំងស្រុង ១២៣ខ្នង, ធ្ងន់ធ្ងរចំនួន ១០៨ខ្នង ,ស្រាលចំនួន ១១៧ខ្នង ក្នុងនោះរបួសមនុស្ស៧នាក់ /២-ឃុំព្រែកត្រឡាច ប៉ះពាល់សរុប៤៧ខ្នង រលំទាំងស្រុង៣ខ្នង ធ្ងន់ធ្ងរ ៣៦ខ្នង , ស្រាល៨ខ្នង /៣-ឃុំស្តុកប្រវឹកប៉ះពាល់សរុប ៣៩ខ្នង រលំទាំងស្រុង ៣ខ្នង ធ្ងន់ធ្ងរ ២៨ខ្នង, ស្រាល ៨ខ្នង /៤-ឃុំបាសាក់ប៉ះពាល់សរុប ២៨ខ្នង រលំទាំងស្រុង ៤ខ្នង ធ្ងន់ធ្ងរ ៩ខ្នង , ស្រាល១៥ខ្នង /៥-ឃុំមុខរាហ៍ប៉ះពាល់សរុប ៥ខ្នង រលំទាំងស្រុង ១ខ្នង ,ធ្ងន់ធ្ងរ ៤ខ្នង, រន្ទះបាញ់ស្លាប់មនុស្ស ១នាក់ ហើយគ្រួសាររងគ្រោះទាំងអស់បានទទួលអំណោយពីសាខាខេត្ត អនុសាខាស្រុក និងក្រុមការងារចុះមូលដ្ឋានជាបន្តបន្ទាប់ផងដែរ។ដោយក្រាំងមាស

Leave a Reply

Your email address will not be published. Required fields are marked *