ក្រុមគ្រួសារជនរងគ្រោះសុំកិច្ចអន្តរាគមឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនបង្ករគបលនឹងគលឫស្សីបណ្ដាលឲ្យ ក្មេងស្រីម្នាក់ របួសធ្ងន់ នៅមាត់ទឹកផ្សារក្រោម

ខេត្តកំពង់ឆ្នាំង៖ក្រុមគ្រួសារជនរងគ្រោះសុំកិច្ចអន្តរាគមសមត្ថកិច្ចជួយស្រាវជ្រាវជនបង្ករ ករណីក្មេងស្រីម្នាក់ របួសធ្ងន់ ដោយសារតែអ្នកបើកបាឡាស្មាច់រត់ដរ នៅមាត់កំពុងផ្សារក្រោម គប់និងគល់ឬស្សីបណ្តាលអោយ របស់ធ្ងន់ ត្រង់ក្បាល ។

ហេតុការខាងលើនេះបានកើតឡើងនៅនៅវេលាម៉ោង ៨.៣០នាទីយប់ ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៣ មានបុរសម្នាក់បានបើកកាណូតពីស៊ ដឹកម្ទេសពេញទូក ចេញពីស្រុកជលគីរីមកជាមួយនឹងកូនស្រី យកមកលក់ឲ្យម៉ូយនៅមាត់ទន្លេផ្សារក្រោមក្រុងកំពង់ឆ្នាំង។

គ្រួសារជនរងគ្រោះបានអោយដឹងទៀតថានៅពេលមកដល់ចំណុចមុខ ទន្លេព្រែកជីក ទូករបស់គាត់ និងទូកបាឡាស្មាច់បញ្ច្រាសទីសគ្នា ក្នុងខណៈដែលកាណូតរបស់គាត់បើកតិចៗពេលមកស្របគ្នា ស្រាប់តែបុរសដែលជាអ្នកបើកការណូតបាឡាស្មាច់រត់ដរ បានយកគល់ឬស្សីគប់ទៅលើកូនស្រីរបស់គាត់បណ្ដាលឲ្យរបួសធ្ងន់។

អ្នកបើកបាឡាស្មាច់ក៏បានបើកហួសទៅកាន់ស្រុកកំពង់លែងចម្លងភ្ញៀវ។ ចំណែកកសិករដឹកម្ទេសបានយកកូនស្រីទៅកាន់មន្ទីរពេទ្យ។

-ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ. មាន រក្សា. ឪពុកឈ្មោះ ឡាច ភាព រស់នៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។

បើយោងតាមការបញ្ជាក់របស់ក្រុមគ្រួសារជនរងគ្រោះថា បាឡាស្មាច់ពណ៌សឆ្នូតខៀវ យប់នោះមានដឹកម៉ូតូតែ៣គ្រឿង ហើយអ្នកបើកកាណូតជាអ្នកគប់ផ្ទាល់។

មកដល់ព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ ក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ត៍រដ្ឋបាលសង្កាត់ផ្សារឆ្នាំង ដើម្បីសុំឲ្យជួយវែកមុខរកជនបង្ករ ។
នៅថ្ងៃទី២០មេសា២០២៣នេះលោក សុខភណ្ឌមេប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារឆ្នាំងបានឲ្យដឹងនៅវេលាម៉ោង ១២និង៥នាទីថ្ថៃទី២០មេសា២០២៣នេះថាពាក់ពន្ធនិងករណីខាងលើនេះនៅមិនទាន់រកឃើញួទេហើយមិនដឹងថាជាកាណូតណាៗទេដោយសាពេលនោះយប់ផងមិនដឹងថាកាណូតណាគុប៕( ក្រាំងមាស)

Leave a Reply

Your email address will not be published. Required fields are marked *