អភិបាលខេត្តខេត្តកំពង់ស្ពឺមានការចាប់អារម្មណ៍និងលើកទឹកចិត្តឲ្យពលរដ្ឋបង្កើនការដាំដុះដំណាំទុរេនឲ្យបានច្រើន

(កំពង់ស្ពឺ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ ចុះទៅដល់ចំការផ្ទាល់ និងបានពិនិត្យមើលការដុំណាំដាំដុះរបស់កសិករដែលបានជ្រើសរើសដំណាំទុរេនយកមកដាំទទួលបានផលយ៉ាងគាប់ប្រសើរ ហើយក៏ជាលើកទី១ដែរ សម្រាប់ដំណាំទុរេនក្នុងខេត្តកំពង់ស្ពឺ។ក្នុងនោះ លោកអភិបាលខេត្ត បានផ្តល់នៅអនុសាសន៍អំពីការថែទាំ និងរបៀបដាំដុះបន្ថែម ឲ្យស្របតាមបច្ចេកទេសកសិកម្ម ដើម្បីឲ្យកសិករទទួលបាន ផលចំណេញទៅកម្រិតនៃការដាំដុះ។ យោងតាម Facebook,…

Read More

អគ្គិភ័យឆាប់ឆេះផ្ទះ និងជន្លងចំបើង នៅភូមិទី ៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ នៅវេលាម៉ោង ៥ៈ០០ នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យឆាប់ឆេះផ្ទះ និងជន្លងចំបើង នៅចំណុចផ្លូវទី៣ ភូមិទី៥ សង្កាត់ ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។​ ម្ចាស់ផ្ទះឈ្មោះ ខឹម យ៉ុង ភេទស្រី អាយុ…

Read More

សមត្ថកិច្ចខេត្តព្រៃវែងរងការរិះគន់ចំៗពីសំណា់ប្រជាពលរដ្ឋ មិនបង្រ្កាបបនល្បែងស៊ីសងឬទុកជាឆ្នាំងបាយ?​

ព្រៃវែង៖ភូមិគ្រឹះដ៏ស្កឹមស្កៃមួយកន្លែងត្រូវបានគេដឹងថាជាទីតាំងបើកបនល្បែងយ៉ាងគគ្រឹកគគ្រេងដំណើរការដោយរលូនស្ថិតនៅចំណុច ភូមិស្វាយសាក់ឃុំពោធិ៍ទីស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង។ មេខ្លោងបើកល្បែងស៊ីសងនៅខាងលើនេះត្រូបបានគេស្គាល់ថា ជារបស់ឧកញ៉ា ដោយប្រភពអះអាងថាមានខ្នងបង្អែកដ៏រឹងមាំ ។បនល្បែងខាងលើនេះបានកើតឡើងយូរណាស់មកហើយនឹងបានប្រឆាំងទៅនឹងគោនយោបាយភូមិឃុំមានសុវត្ថិភាពទៀតផងក្នុងនោះមហាជនក៏បានធ្វើការិះគន់និងលើកឡើងថា ផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទ ដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុកគឺនាំឲ្យកើតមានបទល្មើសផ្សេងៗជាច្រើនទៀត ដូចជាអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ន។ប្រជាពលរដ្ឋបន្តរិះគន់ថាសង្វៀនជល់មាន់ស្ថិតក្រោមវត្តមានការគ្រប់គ្រងដោយម្ចាស់ជាឧកញ៉ាក្មេងកំពុងតែបើកលេងភ្នាល់មិនរំខានដល់សមត្ថកិច្ចដែលគេអះអាងថាបានរត់ការបង់លុយឲ្យអស់គ្រប់សមត្ថកិច្ចក្នុងខេត្តព្រៃវែងទើបទីតាំងល្បែងស៊ីសងខាងលើនេះ បើកឲ្យលេងភ្នាល់ល់ដាក់លុយយ៉ាងរលូនគេលេងភ្នាល់គ្នាក្នុង១គូរៗចាប់ពី១០០០ដុល្លារទៅ២០០០ដុល្លារ។ ជាងនេះទៅទៀតនោះមានអ្នកខ្លះលេងចាញ់លក់់អស់ឡាននិងរបស់របរគ្រឿងអលង្ការជាច្រើនទៀត។ការបង្រា្កបល្បែងស៊ីសងគឺជាចំណុចមួយដ៏ក្ដៅគគុកនៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ដែលមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ត្រូវយកចិត្តទុកដាក់អនុវត្តន៍ទប់ស្កាត់និងបង្ក្រាប ប្រកបដោយប្រសិទ្ធភាពខ្ពស់។បច្ចុប្បន្ននេះនៅតាមបណ្ដាខេត្តនានាមួយចំនួន ពិសេសល្បែងជល់មាន់ កំពុងរីករាលដាលកាន់តែខ្លាំងឡើងៗ នៅក្នុងខេត្តព្រៃវែង។ប៉ុន្តែគេមិនឃើញមន្រ្តីអាជ្ញាធរនិង សមត្ថកិច្ចចាត់វិធានការបង្រ្កាបនោះឡើយ។ជាក់ស្ដែងសង្វៀនជល់មាន់ដ៏ធំមួយកន្លែងខាងលើនេះបើកលេងដុះស្លែទៅហើយ សមត្ថកិច្ចមិនហានបង្ក្រាប ខណៈគេរិះគន់ថាក្រោមការបើកដៃពីសំណាក់អាជ្ញាធរ…

Read More

ពិធីប្រកាស តែងតាំងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ

ដោយ៖ មាន រតនា ព្រះវិហារ៖ រដ្ឋបាលខេត្ត បានរៀបចំពិធីប្រកាស តែងតាំងប្រធានកិត្តិយ នៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម…

Read More

មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋានខេត្តកំពង់ធំ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បញ្ជូនទៅតុលាការ

ដោយ៖ អៀម សុវណ្ណ កំពង់ធំ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៨នឹង១៥នាទី កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចាត់វិធានការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន០១ករណីឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ដែលកំពុងធ្វើសកម្មភាពជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។ ប្រភពព័ត៌មានពីកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ…

Read More

ឯកឧត្តម ទេសរដ្ឋមន្រ្តី មាស សុភា ចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ស្ពានស្ទឹងស្តៅ

ដោយ៖ មាន រតនា ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះវិហារ អមដំណើរដោយ ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្ត និងឯកឧត្តមឡុង សុវណ្ណ…

Read More

ប្រជាពលរដ្ឋចំនួន២០៩គ្រួសារ ស្រុកជាំក្សាន្ត ចាប់ឆ្នោតទទួលយកដីឡូតិ៍កសិកម្ម ជាដីសម្បទានសង្គមកិច្ច រាជរដ្ឋាភិបាលប្រគល់ជូនតាមរយៈអាជ្ញាធរខេត្តព្រះវិហារ ជាជំហ៊ានលើកទី២ហើយ

ដោយ៖ មាន រតនា ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋចំនួន២០៩ គ្រួសារ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចាប់ឆ្នោតទទួលយកដីឡូតិ៍កសិកម្ម ជាដីសម្បទានសង្គមកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនតាមរយៈអាជ្ញាធរខេត្តព្រះវិហារ ជាជំហ៊ានលើកទី២ហើយ បន្ទាប់ពីជំហ៊ានទី១ បានចាប់ឆ្នោតចំនួន៩៩គ្រួសារម្ដងហើយនោះ។ ការចាប់ឆ្នោតទទួលយកក្បាលដីកសិកម្មនេះក្រោមអធិបតីភាព…

Read More

ប្រពន្ធថ្មីថ្មោង មួយគូរ ជិះម៉ូតូកម្សាន្តនៅពេលប្រលប់ស្រាប់តែជួបរឿងគួរឱ្យសង្វែក

ខេត្តស្ទឹងត្រែង៖គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅវេលាម៉ោង១៨,៣០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបង្គោលគីឡូលេខ៤៦៨ លើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។យោងតាមប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយអង្គភាព ក្រាំងមាសយើងដឹងថា រថយន្តពីរគ្រឿង បើកវ៉ាជែងគ្នាខ្វះការប្រុងប្រយ័ត្ន មកបុកម៉ូតូ១គ្រឿងធ្វើដំណើរ ពីរត្បូងទៅជើងខណះ រថយន្តដែលកំពង់ធ្វើដំណើរពីរជើងទៅត្បូង ជ្រុលបុកម៉ូតូយ៉ាងពេញទំហឹង ធ្វើឱ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ដាច់ជើងស្តាំ។…

Read More

ប្រជាពលរដ្ឋ​​បម្លាស់ទី (ទឹកឡើងគោក) ក្នុងភូមិឆ្នុកទ្រូ ​​ទទួល​បានអណ្ដូង​ទឹក​ស្អាត​ចំនួន២អណ្ដូងពីលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិតប៉ូ រដ្ឋា{វីដេអូ}

ខេត្តកំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ លោកសាស្ត្រាចារ្យ វេជ្ជ បណ្ឌិតប៉ូ រដ្ឋា ត្រូវជាម្ចាស់អំណោយ ដែលបានផ្ដល់អណ្តូងទឹកចំនួន ២ អណ្តូងតាមរយៈលោកប៉ាត សាវ៉ានអភិបាលរងស្រុកបរិបូរណ៍និងលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ និងលោកសេង ឌីនាយប៉ុស្ដ៍នគបាលឃុំឆ្នុកទ្រូ ទៅដល់ប្រជាពលរដ្ឋ ក្រីក្រ នៅចំណុច អ្នកតាទាំង ស្ថិតនៅភូមិ.ឃុំឆ្នុកទ្រូ…

Read More

គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺបានពាំនាំនូវអំណោយមនុស្សធម៌យកទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៦៦គ្រួសារ ស្ថិតនៅក្នុងស្រុកឧដុង្គ

កំពង់ស្ពឺ÷ ព្រឹកថ្ងៃ ពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា និងសហការី…

Read More