
ខេត្តកំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ លោកសាស្ត្រាចារ្យ វេជ្ជ បណ្ឌិតប៉ូ រដ្ឋា ត្រូវជាម្ចាស់អំណោយ ដែលបានផ្ដល់អណ្តូងទឹកចំនួន ២ អណ្តូងតាមរយៈលោកប៉ាត សាវ៉ានអភិបាលរងស្រុកបរិបូរណ៍និងលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ និងលោកសេង ឌីនាយប៉ុស្ដ៍នគបាលឃុំឆ្នុកទ្រូ ទៅដល់ប្រជាពលរដ្ឋ ក្រីក្រ នៅចំណុច អ្នកតាទាំង ស្ថិតនៅភូមិ.ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយនិងប្រជាពលរដ្ឋដែលទទួលអាស្រ័យផលអណ្ដូងទឹកស្អាតទាំងអស់ លោកប៉ាត សាវ៉ានអភិបាលរងស្រុកបរិបូរណ៍លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ រួមទងម្ចាស់ អំណោយលោកសាស្ត្រាចារ្យ វេជ្ជ បណ្ឌិតប៉ូ រដ្ឋា បានសុំណេះសំណាលសាកសួសុខទុក្ខដល់ប្រជាពលរដ្ឋប្រម៉ាណជិត១០០នាក់ដែលពួកគាត់ជួបការលំបាកបញ្ហាកង្វះទឹកសំរាប់ប្រើប្រាស់កន្លងមក ខណៈនៅរដូវប្រាំងនេះអាកាសធាតុក្ដៅហួតហែង នៅតាមបឹងឬព្រែកមួយចំនួនរីងស្ងួតមិនមានទឹកសំរាប់ប្រើប្រាស់នោះឡើុយ។ ស្ថានភាពលំបាកបែបនេះ លោកប៉ាត សាវ៉ានអភិបាលរងស្រុកនិងលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ បាននាំសប្បុរជនលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ជួយកសាងអណ្ដូងទឹកស្អាតចំនួន២នេះ ដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូនមួយកម្រិត។

លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម្ចាស់អណ្តូងទឹកស្អាត បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីប្រគល់អណ្ដូងនេះថា សូមបងប្អូនទាំងអស់យកចិត្តទុកដាក់ថែរក្សាអណ្ដូងនេះទុកប្រើប្រាស់ជាប្រយោជន៍រួម ខណះទឹកមានសារៈសំខាន់ណាស់ដល់សុខភាព ដោយមានអនាម័យល្អ ដោយហូបស្អាត ផឹកស្អាតទឹកដាំពុះ ត្រូវសម្រាកក្នុងមុងអោយបានគ្រប់ៗគ្នា។ ហើយដើម្បីចូលរួមកាត់បន្ថយបាននូវការរីករាលដាលជំងឺរលាកផ្លូវដង្ហើមថ្មីកូវីដ-១៩ ដែលពិភពលោកកំពុងមានការព្រួយបារម្ភ។ ដូច្នេះសូមឱ្យបងប្អូន ត្រូវសម្អាតខ្លួនប្រាណជាប្រចាំ នៅក្នុងនោះក៏ត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ត្រូវពាក់ម៉ាស ឬក្រមាជាប់ជានិច្ច និងប្រុងប្រយ័ត្ន ឲ្យបានគ្រប់ពេលវេលា។ បងប្អូនភ្លេចវា តែវា(Covid-19) មិនភ្លេចបងប្អូនឡើយ។ ដូច្នេះសូមឱ្យបងប្អូនត្រូវប្រុងប្រយ័ត្ន ត្រូវការពារខ្លួនតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេលវេលា ហើយលោកសន្យាស្ថិតនៅជាប់ជាមួយបងប្អូនជានិច្ច ជាពិសេសជនដែលងាយរងគ្រោះដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរដ្ឋាភិបាល។

នាឱកាសនោះលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ក៏បានចំណាយថវិការផ្ទាល់ខ្លួនបន្ថែមទៀត ចែកជូនលោកតា លោកយាយ បង ប្អូនចូលរួមជិត១០០នាក់ក្នុង១ម្នាក់ៗចំនួន២០០០០៛ដើម្បី រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ រួមចំណែកកាត់បន្ថយភាពក្រីក្រ ក្នុងសហគមន៍អោយកាន់តែមានជីវភាពធូរធាល្អប្រសើរឡើង។

លោកមេភូមិឆ្នុកទ្រូ ដែលជាតំណាងអោយ ប្រជាពលរដ្ឋចូលរួមក្នុងពិធីនោះ មានអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង និងបានសំដែងនូវការដឹងគុណនិងអរគុណចំពោះលោកសាស្ត្រាចារ្យ វេជ្ជ បណ្ឌិតប៉ូ រដ្ឋា លោកប៉ាត សាវ៉ាននិងលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ តែងតែគិតគូដល់ពួកគាត់ ដែលទើបតែប្ដូរទីតាំងពីទឹកឡើងគោកថ្មីៗកំពង់ខ្វះខាតក្នុងជីវភាពត្រូវការអណ្តូងទឹកស្អាតនេះសំរាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ៕
https://youtu.be/L0ND6Qt7jTc
