មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋានខេត្តកំពង់ធំ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បញ្ជូនទៅតុលាការ

ដោយ៖ អៀម សុវណ្ណ
កំពង់ធំ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០
វេលាម៉ោង០៨នឹង១៥នាទី កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចាត់វិធានការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន០១ករណីឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ដែលកំពុងធ្វើសកម្មភាពជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។

ប្រភពព័ត៌មានពីកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ស្ថិតក្នុងភូមិទី២ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។វត្ថុតាងរួមមាន ដកហូតបានម្សៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន០៣កញ្ចប់ និងទូរស័ព្ទដៃចំនួន០៣គ្រឿង។ ជនសង្ស័យដែលធ្វើសកម្មភាពជួញដូរនូវសារធាតុញៀនខុសច្បាប់មាន៖ ១. ឈ្មោះ អាន ដារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ២. ឈ្មោះ មឿន សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ៣. ឈ្មោះ ហេង មេសា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ
ជនសង្ស័យទាំង០៣នាក់ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសុំណំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *