សមត្ថកិច្ចខេត្តព្រៃវែងរងការរិះគន់ចំៗពីសំណា់ប្រជាពលរដ្ឋ មិនបង្រ្កាបបនល្បែងស៊ីសងឬទុកជាឆ្នាំងបាយ?​

ព្រៃវែង៖ភូមិគ្រឹះដ៏ស្កឹមស្កៃមួយកន្លែងត្រូវបានគេដឹងថាជាទីតាំងបើកបនល្បែងយ៉ាងគគ្រឹកគគ្រេងដំណើរការដោយរលូនស្ថិតនៅចំណុច ភូមិស្វាយសាក់ឃុំពោធិ៍ទីស្រុកស៊ីធរកណ្តាលខេត្តព្រៃវែង។ មេខ្លោងបើកល្បែងស៊ីសងនៅខាងលើនេះត្រូបបានគេស្គាល់ថា ជារបស់ឧកញ៉ា ដោយប្រភពអះអាងថាមានខ្នងបង្អែកដ៏រឹងមាំ ។បនល្បែងខាងលើនេះបានកើតឡើងយូរណាស់មកហើយនឹងបានប្រឆាំងទៅនឹងគោនយោបាយភូមិឃុំមានសុវត្ថិភាពទៀតផងក្នុងនោះមហាជនក៏បានធ្វើការិះគន់និងលើកឡើងថា ផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទ ដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុកគឺនាំឲ្យកើតមានបទល្មើសផ្សេងៗជាច្រើនទៀត ដូចជាអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ន។ប្រជាពលរដ្ឋបន្តរិះគន់ថាសង្វៀនជល់មាន់ស្ថិតក្រោមវត្តមានការគ្រប់គ្រងដោយម្ចាស់ជាឧកញ៉ាក្មេងកំពុងតែបើកលេងភ្នាល់មិនរំខានដល់សមត្ថកិច្ចដែលគេអះអាងថាបានរត់ការបង់លុយឲ្យអស់គ្រប់សមត្ថកិច្ចក្នុងខេត្តព្រៃវែងទើបទីតាំងល្បែងស៊ីសងខាងលើនេះ បើកឲ្យលេងភ្នាល់ល់ដាក់លុយយ៉ាងរលូនគេលេងភ្នាល់គ្នាក្នុង១គូរៗចាប់ពី១០០០ដុល្លារទៅ២០០០ដុល្លារ។

ជាងនេះទៅទៀតនោះមានអ្នកខ្លះលេងចាញ់លក់់អស់ឡាននិងរបស់របរគ្រឿងអលង្ការជាច្រើនទៀត។ការបង្រា្កបល្បែងស៊ីសងគឺជាចំណុចមួយដ៏ក្ដៅគគុកនៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ដែលមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ត្រូវយកចិត្តទុកដាក់អនុវត្តន៍ទប់ស្កាត់និងបង្ក្រាប ប្រកបដោយប្រសិទ្ធភាពខ្ពស់។បច្ចុប្បន្ននេះនៅតាមបណ្ដាខេត្តនានាមួយចំនួន ពិសេសល្បែងជល់មាន់ កំពុងរីករាលដាលកាន់តែខ្លាំងឡើងៗ នៅក្នុងខេត្តព្រៃវែង។ប៉ុន្តែគេមិនឃើញមន្រ្តីអាជ្ញាធរនិង សមត្ថកិច្ចចាត់វិធានការបង្រ្កាបនោះឡើយ។ជាក់ស្ដែងសង្វៀនជល់មាន់ដ៏ធំមួយកន្លែងខាងលើនេះបើកលេងដុះស្លែទៅហើយ សមត្ថកិច្ចមិនហានបង្ក្រាប ខណៈគេរិះគន់ថាក្រោមការបើកដៃពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចដែលពាក់ព័ន្ធជាពិសេសគឺភាពមិនអើពើរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រៃវែងនេះតែម្ដង។ប្រការនេះនាំឲ្យប្រជាពលរដ្ឋសម្ដែងការភ័យខ្លាច ដោយកើតមាន បទល្មើសផ្សេងៗ គួរឲ្យព្រួយបារម្ភ ព្រោះមានប្រជាពលរដ្ឋខ្លះ ចាញ់ល្បែងលក់អស់ទ្រព្យសម្បត្តិដីធ្លី និងជំពាក់បំណុលគេ វ័នករទៀតផង បញ្ហាអសន្តិសុខសង្គម ដែលកើតចេញពីល្បែងស៊ីសង ជាច្រើនប្រភេទ ទើបប្រជាពលរដ្ឋសូមអំពាវនាវ ដោយស្នើសុំឲ្យអភិបាលខេត្តព្រៃវែងទប់ស្កាត់និងចាត់វិធានការបង្ក្រាបល្បែងស៊ីសងទាំងនេះប្រកបដោយប្រសិទ្ធភាព។

ពាក់ព័ន្ធករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបកស្រាយណាមួយពីមន្ត្រីជំនាញបាននៅឡើយទេដោយខ្វះលរេខទូរសព្ទ័សម្រាប់ទំនាក់ទំនង។សារព័ត៌មានយើងផ្សព្វផ្សាយនេះគឺក្នុងគោលបំណងជំរុញឲ្យបញ្ឍប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចូលរួមអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ ដែលបានចែងផ្តន្ទាទោស៖
*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។
*មេបនល្បែងស៊ីសងផ្អែកតាម
មាត្រា៥៖ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។


ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា។
សូមជម្រាបជូនថាសម្ដេចសខេងឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានបញ្ជាឱ្យអាជ្ញាធរបង្កើនការការពារភូមិសរគ្មានគ្រឿងញៀននិងគ្មានបទល្មើសគ្រប់ប្រភេទដើម្បីធានាឱ្យភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។មិនតែប៉ុណ្ណោះសម្តេចសខេងបានជំរុញឱ្យអាជ្ញាធរបង្កើនការសហការគ្នាដើម្បីពង្រឹងភូមិ-ឃុំមានសុវត្ថិភាព គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានអំពើអាណាចារ្យ ការជួញដូរស្ដ្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ វិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្ដរាយប្រកប ដោយប្រសិទ្ធភាព និងការត្រួតពិនិត្យខុសច្បាប់។សម្ដេចបានបញ្ជាក់ថាការបញ្ជាឱ្យអាជ្ញាធរបង្កើនការការពារភូមិសរគ្មានគ្រឿងញៀននិងគ្មានបទល្មើនគ្រប់ប្រភេទនេះ ដើម្បីធានារក្សាសន្ដិសុខ សុវត្ថិភាព ភូមិ ឃុំ សង្កាត់ជូនប្រជាពលរដ្ឋ ប្រកបដោយភាពកក់ក្ដៅ និងមិនមានការភ័យខ្លាចអំពីភាពអសន្ដិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ការថ្លែងរបស់សម្តេចសខេងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តន៍ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ កាលពីរសៀលថ្ងៃទី១៧ ខែមីនា នៅទីស្តីការក្រសួងមហាផ្ទៃ៕

Leave a Reply

Your email address will not be published. Required fields are marked *