សាលាដំបូងខេត្តឲ្យអភិបាលស្រុកអន្លង់វែងចូលផ្តល់ចម្លើយក្នុងសំណុំរឿងបទប៉ះពាល់កម្មសិទ្ធិឯកជន

(ខេត្តឧត្តរមានជ័យ)សាលាដំបូងខេត្តឧត្តរមានជ័យបានចេញដីការបង្គាប់ឲ្យលោកអភិបាលស្រុកអន្លង់វែង ឲ្យចូលខ្លួនផ្តល់ចម្លើយដល់តុលាការនៅរសៀលថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០នេះពីបទប៉ះពាល់កម្មសិទ្ធឯកជន។  យោងតាមដីការបង្គាប់ឲ្យខ្លួនលេខ៣៧២ចុះថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២០ ដោយលោក ទ្រី សុភ័ត ចៅក្រមស៊ើបសួរ បានតម្រូវឲ្យឈ្មោះ ហោ ជិនវីរយុទ្ធ អភិបាលស្រុកអន្លង់វែងបច្ចុប្បន្នចូលខ្លួនទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យនៅរសៀលម៉ោង២ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០ ជាកំហិត គឺដើម្បីឲ្យផ្តល់ចម្លើយនៃដំណើររឿង បទប៉ះពាល់កម្មសិទ្ធឯកជន ប្រព្រិត្តនៅភូមិអូរចិញ្ជឹម ឃុំ ស្រុកអន្លង់វែង កាលពីថ្ងៃទី១ខែវិច្ឆិការឆ្នាំ២០១៨ ជាបទល្មើសព្រហ្មទណ្ឌដែលបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា២៤៧.២៥៣នៃច្បាប់ភូមិបាល៕

ពោះថ្លាន់ចំនួន ២ក្បាលទម្ងន់៣៤.៥ គីឡូក្រាមនិងសត្វចំពូច ១ក្បាល ត្រូវបានលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ ប្រលែងចូលព្រៃលិចទឹក

ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០២២០ម្សិលមិញ ពោះថ្លាន់ចំនួន ២ក្បាលទម្ងន់៣៤.៥ គីឡូក្រាមនិងសត្វចំពូច ១ក្បាល ដែលបានមកពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រគល់ឲ្យលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ ដោះលែងឲ្យមានសេរីភាពឡើងវិញនៅក្នុងតំបន់ព្រៃលិចទឹកជាប់ ទីទួលវត្តកំពង់ព្រះ ស្ថិតក្នុង ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ -ការដោះលែងសត្វកម្រខាងលើនេះមានការផ្តួចផ្ដើមចេញពីលោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូ…

Read More

កម្លាំងចម្រុះជលផល ៣ខេត្តដឹកនាំដោយ លោក ហុង ហ៊ី និងលោកកើត គា ចុះត្រួតពិនិត្យទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប

ខេត្តកំពង់ធំ៖ កម្លាំងចម្រុះសមត្ថកិច្ចរដ្ឋបាលជលផលដឹកនាំដោយលោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម រួមសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបនិងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេរសាប ខណ្ឌរដ្ឋបាលជលផលកំពងឆ្នាំង ខណ្ឌរដ្ឋបាលជលផលកំពងធំ និងខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ សរុបកម្លាំងទាំងអស់ចំនួន ៤២ នាក់មធ្យោបាយកាណូតតូចធំចំនួន ០៧ គ្រឿង។​ ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផលខាងលើនេះចាប់ផ្ដើមនៅព្រឹក ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត…

Read More

របាំង ណរ៉ាវ ខ្នាតយក្ស ជិត២០ខ្សែ ប្រវែងខ្ទង់ពាន់ម៉ែត្រនៅជុំវិញភូមិបាឡត កើតឡើងយូឆ្នាំ គ្មានការទប់ស្កាត់និងបង្ក្រាបសង្ស័យក្រុមជនល្មើស យកលុយទៅសែន តាមរបៀប(ប្រើឱ្យខ្មោចជួយកិនម្សៅឬយ៉ាងណា?)

កំពុងធំ៖ ប្រជានេសាទរស់នៅតាមដងទន្លេសាបក្នុងខេត្តកំពង់ធំមានការព្រួយបារម្ភណ៍យ៉ាងខ្លាំងដោយត្រីឆ្នាំនេះមានភាពក្រខ្សត់ជាងឆ្នាំកន្លងទៅ អ្នកជំនាញបាន ព្យាករថា មានកក្តា២យ៉ាងសំខាន់ៗទី១.កក្តាធម្មជាតិ ខណះឆ្នាំនេះទឹកទន្លេឡើងយឺតជាងឆ្នាំមុននិងមានជំនន់ទឹកភ្លៀងខុសរដូវ។ទី២. កក្តាមនុស្ស ក្នុងឆ្នាំ២០២០នេះបទល្មើសនេសាទ កើតឡើងស្អេកស្កះពេញព្រៃរនាមទាំងរដូវបិតនេសាទនិងបើក មិនមានការថមថយនោះឡើយ។ -យោងតាមប្រភពពីអ្នកនេសាទលក្ខណៈគ្រួសារលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារពត៌មានយើងអោយដឹងថា បទល្មើសរបាំងសាច់អួនក្រឡាញឹកនិងបទល្មើសស្បៃមុងបានកើតឡើងស្ទើរគ្រប់កន្លែង រាប់ពាន់ខ្សែ មានពណ៍ខៀវនិងក្រហម ពាសពេញព្រៃរនាម ក្នុងទឹកដីឃុំផាត់ សណ្តាយ ស្រុកកំពុងស្វាយក្រោម និងឃុំពាមបាងនិងឃុំសំព្រោជ ស្រុកស្ទោង…

Read More

មន្ត្រីជំនាញ ផ្នែក សង្កាត់រដ្ឋបាលជលផលស្រុកកំពុងស្វាយក្រោម ស្នាក់ការឃុំផាត់សណ្ដាយ បានចុះបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួនដែលមានប្រវែងលើសការកំណត់

ខេត្តកំពង់ធំ៖ មន្ត្រីរដ្ឋបាលជលផលស្រុកកំពុងស្វាយក្រោម មានកម្លាំង ផ្នែក និងសង្កាត់ ដឹកនាំកម្លាំងដោយលោកប៉ែន សាវេងនាយរងផ្នែករដ្ឋបាលជលផលផាត់សណ្ដាយកម្លាំងសហការសរុបចំនួន៧នាក់មធ្យោបាយកាណូតចំនួន២គ្រឿង។​ -យុទ្ធនាការចុះបង្ក្រាបបទល្មើសនេសាទខាងលើនេះនៅថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០២០ បង្ក្រាបបានរបាំងសាច់អួនចំនួន២កន្លែង ក្នុងចំណុចបឹងស្មៅ និងចំណុចឈើជាប់ លទ្ធិផលក្នុងការបង្ក្រាបរួមមាន៖ ១.ឡុងចំនួន០៨គ្រឿង ២.របាំងសាច់អួនចំនួន៨០០ម៉ែត្រ ៣.លបលូចំនួន៨គ្រឿង ៤.កាប់កំទេចបង្គោលនៅនឹងកន្លែងចំនួន៥០០ដើម និងចាក់ត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន២០គីឡូក្រាម។​ -នៅក្នុងយុទ្ធនាការខាងលើនេះលោកប៉ែន…

Read More

កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំមន្រ្តីក្រោមឱវាទចុះបង្ក្រាបបទល្មើសនេសាទសាច់អួនក្រឡាញឹករួមផ្សុំអំពូលភ្លើង«ឈ្នក់»និងរបាំងស្បៃមុងដូចភ្លៀងរលឹម

ខេត្តកំពង់ធំ៖ អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ក្រោមការចង្អុលបង្ហាញ ពីលោកកើត គានាយអធិការដ្ឋានរដ្ឋបាលជលផល ខាងបឹងទន្លេសាប បានដឹកនាំកម្លាំងមានគ្នាចំនួន៥នាក់និងមធ្យោបាយកាណូតចំនួន១គ្រឿង បានពួនស្ទាក់ចាប់ឧបករណ៍(ឈ្នក់)សាច់អួនក្រឡាញឹករួមផ្សំនឹងអំពូលភ្លើង ។ -ក្នុងយុទ្ធនាការចុះបង្ក្រាបខាងលើនេះ ប្រើរយះពេល២.ថ្ងៃជាប់គ្នា នៅយប់ថ្ងៃទី២៣ ខែតុលាឆ្នាំ ២០២០ម្សិលមិញនៅក្នុងចំណុច ភូមិថ្មី ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ទទួលបានលទ្ធផលល្អប្រសើរ បង្រ្កាបបាន៖…

Read More

ប្រជាពលរដ្ឋនិងអាជ្ញាធរក្នុងឃុំឆ្នុកទ្រូសំណូមពរដល់ប្រជាពលរដ្ឋអ្នកចិញ្ចឹមគោនិងក្របី ឃ្វាលអោយបានត្រឹមត្រូវ «កុំចង់បានតែប្រយោជន៍ខ្លួនឯង បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ» បើចិញ្ចឹមសត្វមិនប្រយ័ត្នប្រយ៉ែងនោះទេនឹងចាត់វិធានការតាមផ្លូវច្បាប់

ឃុំឆ្នុកទ្រូ ៖ ប្រជាពលរដ្ឋនិងអាជ្ញាធរក្នុងឃុំ ឆ្នុកទ្រូសូមសំណូមពរដល់អាជ្ញាធរនិងប្រជាពលរដ្អ្ន អ្នកចិញ្ចឹមគោនិងក្របី នៅក្នុងឃុំពន្លៃ ឃុំចក ឃុំត្រពាំងចាន់ ជាពិសេសអ្នកចិញ្ចឹមគោ នៅភូមិ ពោធិ៍ម្រះ និង ភូមិស្វាយគយទាំងអស់ឲ្យបានជ្រាបថា៖ ប្រជាពលរដ្ឋនៅឃុំឆ្នុកទ្រូទើបបំលាស់ទី ពីទឹកមកតាំងទីលំនៅ លើគោកថ្មី ក្នុងនោះពួកគាត់មិនទាន់មានពេលវេលាគ្រប់គ្រាន់ធ្វើផ្ទះឲ្យបានរឹងមាំនៅឡើយទេ ដោយពួកគាត់គ្រាន់តែយកបង្គោលទៅទល់ផ្ទះទឹករបស់ពួកគាត់ដែលមានស្រាប់នៅជាបណ្ដោះអាសន្នតែប៉ុណ្ណោះ។ ម្យ៉ាងទៀតពួកគាត់មិនទាន់បានធ្វើរបងដើម្បីការពារផ្ទះនិងដំណាំរបស់ពួកគាត់នោះនៅឡើយដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះប្រជាពលរដ្ឋនិងអាជ្ញាធរឃុំឆ្នុកទ្រូសូមអំពាវនាវឱ្យប្រជាពលរដ្ឋអ្នកចិញ្ចឹមគោនិងក្របីសូមកុំប្រលែងផ្ដេសផ្ដាសបន្តទៀត…

Read More

កម្លាំងចម្រុះរបស់អធិការដ្ឋាន រដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច ប៉រវែង ក្នុងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន និងតំបន់វាលស្រង៉ែ ឃុំកំពង់គោ

ខេត្តកំពង់ធំ៖ កម្លាំងចម្រុះរបស់អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំដោយលោកកើត គា នាយអធិការដ្ឋានរដ្ឋបាលជលផល ខាងបឹងទន្លេសាប បានដឹកនាំមន្ត្រីក្រោមឱវាទ ស្នាក់ការឃុំផាត់សណ្ដាយ សហការជាមួយកម្លាំងខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំ ផ្នែក រដ្ឋបាលជលផលផាត់សណ្ដាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ និងសគមន៍នេសាទសាមគ្គីឃុំកំពង់គោ មានគ្នាចំនួន១៩នាក់មធ្យោបាយកាណូតតូចធំចំនួន៤គ្រឿង។ ក្នុងប្រតិបត្តិការចុះបង្ក្រាប បទល្មើសជលផលខាងលើនេះប្រព្រឹត្តទៅ នៅថ្ងៃទី ១៧ខែតុលាឆ្នាំ ២០២០…

Read More

{ស្រីអូន}សម្រស់ធម្មជាតិ ជាអ្នកលក់សមទ្ធិផល ដែលមានប្រជាប្រិយ គួរសមតាមប្រព័ន្ធអនឡាញ ត្រៀមថវិការចំនួន50000ដុល្លាចុះជួយពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង

ប្រទេសជាតិរងគ្រោះជំនន់ទឹកភ្លៀង ប្រជាពលរដ្ឋជួបទុក្ខលំបាកទើបដឹងថា ប្រជាពលរដ្ឋខ្មែរយើងចេះសាមគ្គីគ្នា ចូលធ្លុងតែមួយស្របតាមពាក្យស្លោកពោលថា(សាមគ្គីរស់បែកបាក់សាមគ្គីស្លាប់)។ ជំនន់ទឹកភ្លៀងបានវាយលុកមកលើប្រទេសកម្ពុជាខ្លាំងរយៈពេលជាងមួយសប្តាហ៍នេះ ​បាន​បង្ក​អោយ​លិចលង់​ចំនួន​១​៩​ ​រាជធានី​-​ខេត្ត​ ​និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២​០​ម៉ឺន​នាក់​បណ្តាលអោយមនុស្សចំនួន១៣នាក់បានស្លាប់ ​ប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួនជា​ង​៤​ម៉ឺន​ខ្នង​ ។ នៅរាជធានីភ្នំពេញ ​ទឹកជំនន់បានបណ្តាលអោយលិចលង់សង្កាត់ចំនួន​៦​ ​ស្ថិតនៅ​ក្នុង​ខណ្ឌ​ដង្កោ​ ​ខណៈ​ប្រជាជន​ជិត​៣​ពាន់​នាក់​ ​ត្រូវ​បាន​ជម្លៀស​ចេញ​។ បណ្ដារាជធានី-ខេត្តដែល រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងខ្លាំងជាងគេគឺ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និងរាជធានីភ្នំពេញ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី ០១ កញ្ញា ដល់ព្រឹកថ្ងៃទី១៥ ខែតុលានេះ។…

Read More

ការលក់ដូរដី អនុប្រយោគ ខាងក្រុមហ៊ុនគួរផ្ដល់ ព័ត៌មានឲ្យបានទូលំទូលាយបើមិនដូច្នោះទេ អ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋស្លូតត្រង់

ខេត្តកំពង់ឆ្នាំង៖យោងតាមអ្នកច្បាប់បានប្រាប់ឱ្យគេហទំព័រក្រាំងមាសដឹងថា៖ ដីអនុបយោគ៖ រដ្ឋបានកាត់ដីសាធារណះរបស់រដ្ឋ មកជាដីឯកជន របស់រដ្ឋ មិនមែនជាដីឯកជនដែលមានបុគ្គលឬក្រុមហ៊ុន ណា មានសិទ្ធលក់ដូរ លក់ផ្ដាច់ ឲ្យអ្នកផ្សេងបានទេ អ្នកដែលទទួលទិញបន្តទទួលបាន ត្រឹមកំណត់ឆ្នាំ មិនមានសិទ្ធទទួលបានប្លង់កម្មសិទ្ធ(ប្លង់រឹង) ស្របច្បាប់នោះទេ។ ប៉ុន្តែ ដីនៅជុំវិញផ្សាសមុទ្រទឹកសាបឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមហ៊ុន ពុះជាឡូត៍ៗលក់ស្ងាត់ៗ មិនបានផ្ដល់ព័ត៌មានឲ្យបានទូលំទូលាយនោះទេ…

Read More