អគ្គិភ័យឆាប់ឆេះផ្ទះ និងជន្លងចំបើង នៅភូមិទី ៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ នៅវេលាម៉ោង ៥ៈ០០ នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០នេះ មានករណីអគ្គិភ័យឆាប់ឆេះផ្ទះ និងជន្លងចំបើង នៅចំណុចផ្លូវទី៣ ភូមិទី៥ សង្កាត់ ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។​

ម្ចាស់ផ្ទះឈ្មោះ ខឹម យ៉ុង ភេទស្រី អាយុ ៧៦ឆ្នាំ ជាស្រ្តីមេម៉ាយចាស់ជរា រស់នៅជាមួយចៅស្រី១នាក់ និងក្មួយស្រី១នាក់ លោកយាយសព្វថ្ងៃរស់នៅក្នុងខ្ទមដ៏សែនកំសត់ដែលមានទំហំ ទទឹង៤ ម៉ែត្រ នឹងបណ្ដោយ ៥ម៉ែត្រជីវភាពខ្វះព្រឹកខ្វះល្ងាចពេលនេះត្រូវអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង។តំណាងឱ្យលោកយាយសូមសុំនូមពរដល់បងប្អូនសប្បុរសជនដែលមានទឹកចិត្តសប្បុរធម៍មេត្តាជួយដល់គ្រួសារលោកយាយតាមសទ្ធាជ្រះថ្លាផង។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថាផ្ទះដែលបានឆេះនោះមានទំហំ ទទឹង៤ ម៉ែត្រ នឹងបណ្ដោយ ៥ម៉ែត្រ ប្រក់ស្លឹក ខូចខាតសម្ភារ អស់កង់ចំនួន ០២គ្រឿង មាស២ជី និងថវិកាមួយលានរៀល។

ក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះកម្លាំងសមត្ថកិច្ចនគរបាលអគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំបង់ឆ្នាំងប្រើ ប្រាស់រថយន្តពន្លត់អគ្គីភ័យជួយអន្តាគមន៍ចំនួន០៦គ្រឿង ទើបភ្លើងរលត់អស់ទាំងស្រុង ៕

Leave a Reply

Your email address will not be published. Required fields are marked *