កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំមន្រ្តីក្រោមឱវាទចុះបង្ក្រាបបទល្មើសនេសាទសាច់អួនក្រឡាញឹករួមផ្សុំអំពូលភ្លើង«ឈ្នក់»និងរបាំងស្បៃមុងដូចភ្លៀងរលឹម

ខេត្តកំពង់ធំ៖ អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ក្រោមការចង្អុលបង្ហាញ ពីលោកកើត គានាយអធិការដ្ឋានរដ្ឋបាលជលផល ខាងបឹងទន្លេសាប បានដឹកនាំកម្លាំងមានគ្នាចំនួន៥នាក់និងមធ្យោបាយកាណូតចំនួន១គ្រឿង បានពួនស្ទាក់ចាប់ឧបករណ៍(ឈ្នក់)សាច់អួនក្រឡាញឹករួមផ្សំនឹងអំពូលភ្លើង ។

-ក្នុងយុទ្ធនាការចុះបង្ក្រាបខាងលើនេះ ប្រើរយះពេល២.ថ្ងៃជាប់គ្នា នៅយប់ថ្ងៃទី២៣ ខែតុលាឆ្នាំ ២០២០ម្សិលមិញនៅក្នុងចំណុច ភូមិថ្មី ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ទទួលបានលទ្ធផលល្អប្រសើរ បង្រ្កាបបាន៖
១.សាច់អួនក្រឡាញឹករួមផ្សំអំពូល(ឈ្នក់)ចំនួន 4 គ្រឿង
២.អាគុយចំនួន 4 គ្រឿង
៣.អំពូលចំនួន 4 គ្រឿង
៤.ខ្សែភ្លើងចំនួន 50 ម៉ែត្របំផ្លាញចោលនៅនឹងកន្លែងនិងចាក់ត្រីចម្រុះល្អិតៗចូលបឹងធម្មជាតិវិញចំនួន 50 គីឡូក្រាម។

-នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះកម្លាំងរដ្ឋបាលជលផលអធិការដ្ឋានខាងជើងទន្លេសាប ក្រោមបទបញ្ជាពី លោកកើត គា មន្ត្រីក្រោមឱវាទមានគ្នាចំនួន 5 នាក់និងមធ្យោបារកាណូតចំនួន១គ្រឿង។

បើកយុទ្ធនាការបង្ក្រាបបទល្មើសស្បៃមុងនៅថ្ងៃទី24 ខែតុលា ឆ្នាំ2020 នៅត្រង់ចំណុចភូមិ 113 ឃុំចុងឃ្នៀស ក្រុង.ខេត្តសៀមរាប លទ្ធិផលទទួលបាន រូមាន៖ ១.របាំងស្បៃមុងចំនួន 6កន្លែង មានប្រវែង 700 ម៉ែត្រ ។
២.ឡុក ចំនួន 6គ្រឿង។
៣.បង្គោលចំនួន 200 ដើមនិងចាក់ត្រីចម្រុះល្អិតៗចូលបឹងធម្មជាតិវិញចំនួន 15 គីឡូក្រាមផងដែរ។

លោកកើត គា នាយអធិការដ្ឋាន រដ្ឋជលផលខាងជើងបឹងទន្លេសាប បានប្រាប់អង្គភាពសារព័ត៌មានយើងថា មន្ត្រីក្រោមឱវាទរបស់លោក បានធ្វើការចុះបង្ក្រាបបទល្មើសជាប្រចាំ ក្នុងនោះ ឧបករណ៍ឈ្នក់ សាច់អួនក្រឡាញឹករួមផ្សំនិងអំពូលភ្លើង ក្រុមអ្នកនេសាទដាក់លួចលាក់នៅពេលយប់ កម្លាំងរបស់លោកមានគ្នាតិច ពេលចុះល្បាតម្ដងៗជួនប៉ះភ្លៀងខ្យល់រលកធំៗជួបផលលំបាក រីឯបទល្មើសរបាំងស្បៃមុង លួចដាក់តាមទឹករាក់ ក្នុងព្រៃរនាមក្រាស់ៗ ក៏ជួបផលលំបាកខ្លាំងណាស់ដែរ ទោះជួបផលលំបាក្នុងការរុករកបង្ក្រាបបទល្មើសបែបនេះក៏ដោយ លោកកើត គាក៏បានសន្យាថា នឹងបញ្ជាកម្លាំង ចុះទៅបង្ក្រាបអោយដូចភ្លៀងរលឹម ស្រមតាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផលអេង ជាសាន មិនអាចធ្វេសប្រហែសឲ្យឯកឧត្តមអស់សង្ឃឹម នោះឡើយ។

ក្នុងនោះ លោក លោកកើត គា បានមានប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូន ប្រជានេសាទ ដែលបានប្រកបរបរនេសាទនៅតាមដងទន្លេសាបពិសេសនៅក្នុងទឹកដីខេត្តសៀមរាបមេត្តា កុំអោយប្រកបរបរដែលច្បាប់បានហាមឃាត់ព្រោះវាធ្វើអោយ រលាយហិនហោចមច្ឆាជាតិនៅក្នុងបឹងទន្លេសាប យើងនេះ និងមួយវិញទៀតបងប្អូនត្រូវប្រឈម មុខចំពោះមុខច្បាប់ទៀតផង ដូច្ឆេះសូមបងប្អូនជួយថែរក្សាធនធានធម្មជាតិដែលជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ទុកជាយូរអង្វែងឱ្យដល់កូនចៅយើងជុំនាន់ក្រោយផង។

Leave a Reply

Your email address will not be published. Required fields are marked *