{ស្រីអូន}សម្រស់ធម្មជាតិ ជាអ្នកលក់សមទ្ធិផល ដែលមានប្រជាប្រិយ គួរសមតាមប្រព័ន្ធអនឡាញ ត្រៀមថវិការចំនួន50000ដុល្លាចុះជួយពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង

ប្រទេសជាតិរងគ្រោះជំនន់ទឹកភ្លៀង ប្រជាពលរដ្ឋជួបទុក្ខលំបាកទើបដឹងថា ប្រជាពលរដ្ឋខ្មែរយើងចេះសាមគ្គីគ្នា ចូលធ្លុងតែមួយស្របតាមពាក្យស្លោកពោលថា(សាមគ្គីរស់បែកបាក់សាមគ្គីស្លាប់)។ ជំនន់ទឹកភ្លៀងបានវាយលុកមកលើប្រទេសកម្ពុជាខ្លាំងរយៈពេលជាងមួយសប្តាហ៍នេះ ​បាន​បង្ក​អោយ​លិចលង់​ចំនួន​១​៩​ ​រាជធានី​-​ខេត្ត​ ​និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២​០​ម៉ឺន​នាក់​បណ្តាលអោយមនុស្សចំនួន១៣នាក់បានស្លាប់ ​ប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួនជា​ង​៤​ម៉ឺន​ខ្នង​ ។ នៅរាជធានីភ្នំពេញ ​ទឹកជំនន់បានបណ្តាលអោយលិចលង់សង្កាត់ចំនួន​៦​ ​ស្ថិតនៅ​ក្នុង​ខណ្ឌ​ដង្កោ​ ​ខណៈ​ប្រជាជន​ជិត​៣​ពាន់​នាក់​ ​ត្រូវ​បាន​ជម្លៀស​ចេញ​។ បណ្ដារាជធានី-ខេត្តដែល រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងខ្លាំងជាងគេគឺ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និងរាជធានីភ្នំពេញ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី ០១ កញ្ញា ដល់ព្រឹកថ្ងៃទី១៥ ខែតុលានេះ។


ពេលប្រជាពលរដ្ឋជួបទុក្ខដោយសារជំនន់ទឹកភ្លៀង បែបនេះគេសង្កេតឃើញ ព័ត៌មានតាមបណ្ដាញសង្គម ហ្វេសប៊ុក បានបង្ហោះ សប្បុរសធម៌ជាច្រើន បានចំណាយថវិកាផ្ទាល់ខ្លួន ចុះជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះតាមរយៈកាកបាទក្រហមនិងតាមអាជ្ញាធរមូលដ្ឋានមានអ្នកខ្លះចុះចែកឱ្យផ្ទាល់ក៏មានដែរ។

ក្នុងនោះ {ស្រីអូន}សម្រស់ធម្មជាតិ ជាអ្នកលក់សមទ្ធិផល តាមប្រព័ន្ធអនឡាញដែលមានប្រជាប្រិយភាពគួរសម បានត្រៀមថវិការបានត្រៀមថវិការចំនួន50000ដុល្លាផ្ទាល់ខ្លួនចំនួន50000ដុល្លា សំរាប់ទិញស្បៀងចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ថ្ងៃស្អែកនេះចេញដំណេីរទៅតាមបណ្ដាខេត្តហេីយ។ {ស្រីអូន}សម្រស់ធម្មជាតិ សូមបួងសួងអោយប្រទេសកម្ពុជាយេីងរួចផុតពីគ្រនេះឆាប់ៗអាណិតបងប្អូនយេីងណាស់គ្រាន់តែឃេីញរូបភាពខ្លោចចិត្តណាស់ សូមអរគុណបងៗសមត្ថកិច្ចអាជ្ញាធរ និង បងៗកងកំលាំងប្រដាប់អាវុធទាំង៣ដែលបានចំណាយកំលាំងនិងបេះដូងជួយដោយមិនខ្លាចនឿយហត់។

-គួររំលឹកផងដែរ៖ យោងតាមរបាយការណ៍៖ ទឹកជំនន់ក្នុងឆ្នាំ 2020 គិតត្រឹមរសៀលថ្ងៃទី១៥ ​តុលា​នេះ​ ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​បង្ក​អោយ​លិចលង់​ចំនួន​១​៩​ ​រាជធានី​-​ខេត្ត​ ​និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២​០​ម៉ឺន​នាក់​។​ជំនន់ទឹកភ្លៀងក្នុងរយៈពេលជិតមួយសប្តាហ៍​មកនេះ​ ​បានបណ្តាលអោយមនុស្សចំនួន១៣នាក់បានស្លាប់​ ​និង​ប៉ះពាល់​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួនជា​ង​៤​ម៉ឺន​ខ្នង​។​ ​រាជធានីភ្នំពេញ ​ទឹកជំនន់បានបណ្តាលអោយលិចលង់សង្កាត់ចំនួន​៦​ ​ស្ថិតនៅ​ក្នុង​ខណ្ឌ​ដង្កោ​ ​ខណៈ​ប្រជាជន​ជិត​៣​ពាន់​នាក់​ ​ត្រូវ​បាន​ជម្លៀស​ចេញ​។

តាមបណ្ដារាជធានី-ខេត្តចំនួន១៩នៃប្រទេសកម្ពុជា បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ហើយខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និងរាជធានីភ្នំពេញ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី ០១ កញ្ញា ដល់ព្រឹកថ្ងៃទី១៥ ខែតុលានេះ។

របាយការណ៍ដដែលបន្តថា ជំនន់ទឹកភ្លៀងនៅឆ្នាំ២០២០នេះ បានធ្វើអោយប៉ះពាល់ដល់រាជធានី-ខេត្តចំនួន១៩ ស្មើនឹង៦៩ ក្រុង ស្រុក ខណ្ឌ និងឃុំចំនួន២៥៨ឃុំសង្កាត់នៅទូទាំងប្រទេស។ ក្នុងនោះប្រជាជនរងគ្រោះមានចំនួន៤៨,៣១៧គ្រួសារ ស្មើប្រមាណ១៩៣,២៦៨នាក់ ហើយប្រជាជន៣,០៩៤គ្រួសារស្មើប្រមាណ១២,៣៧៦នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ ហើយខេត្តដែលកំពុងរងផលប៉ះពាល់ពីទឹកជំនន់នេះ រួមមាន ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំជាដើម។ ទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀងនៅកម្ពុជាពេលនេះ បានបណ្តាលអោយប្រជាជនចំនួន១៣នាក់ស្លាប់ក្នុងនោះមានក្មេងចំនួន៥នាក់។ ចំនួនអ្នកស្លាប់បានកើនឡើងម្នាក់ បើប្រៀបធៀបនឹងរបាយការណ៍កាលពីថ្ងៃទី ១៤ តុលា ដែលមានត្រឹមតែ១២នាក់។

ដោយឡែកសម្រាប់រាជធានីភ្នំពេញ គិតត្រឹមព្រឹកថ្ងៃទី ១៥ តុលានេះ អាជ្ញាធរបាននិងកំពុងជម្លៀសប្រជាជនប្រមាណជិត៣ពាន់នាក់ចេញពីបុរីចំនួនពីរ ស្ថិតនៅក្នុងខណ្ឌដង្កោ ខណៈទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀងនិងជំនន់ស្ទឹងព្រែកត្នោតនេះបានហក់ឡើងខ្ពស់ ដែលបង្កអោយលិចលង់ដល់សង្កាត់ចំនួន៦ គឺសង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់គងនយ សង្កាត់រលួស សង្កាត់សាក់សំពៅ និងចុងក្រោយនេះ គឺសង្កាត់ព្រែកកំពិស។ ភ្លាមៗនេះ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានចុះទៅបញ្ជាដោយផ្ទាល់អោយបិទការធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅកំណាត់ផ្លូវចំការដូងលេខ២១៧ ស្ថិតនៅក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងកំពុងត្រៀមជម្លៀសមនុស្សបន្ថែមទៀត។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមព្រឹកថ្ងៃទី ១៥ តុលានេះ ទឹកជំនន់ក៏បានបណ្តាលអោយប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៤៧,៩២៣ខ្នង (ខូចខាត ៥០ខ្នង) សាលារៀនចំនួន៤២៥កន្លែង ស្រូវប្រមាណ១៣១,៣២៩ហិកតា (ខូចខាតប្រមាណ៦,៦៥៧ហិកតា) ខូចខាតដល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវគ្រួសក្រហមប្រមាណ២០២គីឡូម៉ែត្រ ស្ពានចំនួន២៤កន្លែងនិងប៉ះពាល់ដល់ប្រឡាយមេ ប្រឡាយរង និងប្រឡាយស្រោចស្រព ប្រមាណ៣៥២.៤ គីឡូម៉ែត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *