
ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី២២ ខែវិច្ឆិការ ឆ្នាំ២០២២០ម្សិលមិញ ពោះថ្លាន់ចំនួន ២ក្បាលទម្ងន់៣៤.៥ គីឡូក្រាមនិងសត្វចំពូច ១ក្បាល ដែលបានមកពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រគល់ឲ្យលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ ដោះលែងឲ្យមានសេរីភាពឡើងវិញនៅក្នុងតំបន់ព្រៃលិចទឹកជាប់ ទីទួលវត្តកំពង់ព្រះ ស្ថិតក្នុង ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

-ការដោះលែងសត្វកម្រខាងលើនេះមានការផ្តួចផ្ដើមចេញពីលោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឆ្នុកទ្រូ កម្លាំងមន្ត្រីបរិស្ថាន ។

គួររំលឹកផងដែរ ៖ លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូក្នុងឆ្នាំ២០២០នេះ លោកបានប្រលែងសត្វដ៏កម្រកឱ្យចូលរស់នៅក្នុងព្រៃលិចទឹកចំនួន២ករណី និងចំណាយថវិការផ្ទាល់ខ្លួន ឱ្យប្រជាពលរដ្ឋការពារពងពោះថ្លាន់ចំនួន១ករណីផងដែរ។

-លោកសាំង គឹមស៊ន បានធ្វើការសុំនូមពរ ដើម្បីឲ្យសត្វព្រៃគ្រប់ប្រភេទបន្តរស់នៅក្នុងព្រៃលិចទឹកយើងបន្តទៀត អំពាវនាវដល់បងប្អូនទាំងអស់គ្នា ត្រូវតែចូលរួមថែរក្សាសត្វព្រៃទាំងនោះជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងមេត្តាកុំយកសត្វព្រៃធ្វើជាចំណីបន្តទៀត។


