
កំពុងធំ៖ ប្រជានេសាទរស់នៅតាមដងទន្លេសាបក្នុងខេត្តកំពង់ធំមានការព្រួយបារម្ភណ៍យ៉ាងខ្លាំងដោយត្រីឆ្នាំនេះមានភាពក្រខ្សត់ជាងឆ្នាំកន្លងទៅ អ្នកជំនាញបាន ព្យាករថា មានកក្តា២យ៉ាងសំខាន់ៗ
ទី១.កក្តាធម្មជាតិ ខណះឆ្នាំនេះទឹកទន្លេឡើងយឺតជាងឆ្នាំមុននិងមានជំនន់ទឹកភ្លៀងខុសរដូវ។
ទី២. កក្តាមនុស្ស ក្នុងឆ្នាំ២០២០នេះបទល្មើសនេសាទ កើតឡើងស្អេកស្កះពេញព្រៃរនាមទាំងរដូវបិតនេសាទនិងបើក មិនមានការថមថយនោះឡើយ។

-យោងតាមប្រភពពីអ្នកនេសាទលក្ខណៈគ្រួសារលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារពត៌មានយើងអោយដឹងថា បទល្មើសរបាំងសាច់អួនក្រឡាញឹកនិងបទល្មើសស្បៃមុងបានកើតឡើងស្ទើរគ្រប់កន្លែង រាប់ពាន់ខ្សែ មានពណ៍ខៀវនិងក្រហម ពាសពេញព្រៃរនាម ក្នុងទឹកដីឃុំផាត់ សណ្តាយ ស្រុកកំពុងស្វាយក្រោម និងឃុំពាមបាងនិងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

-ប្រភពដដែលបានបន្តទៀតថា នៅជុំវិញភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង មានរបាំងសាច់អួននិងរបាំងស្បៃមុងរាប់រយខ្សែរ មានប្រវែងចាប់ពី៣០០ម៉ែត្រទៅ៥០០ម៉ែត្រ និងមានរបាំងខ្នាតយក្ស ប្រវែងរាប់ពាន់ម៉ែត្រ ជិត២០ខ្សែ ប្រភេទណរ៉ាវ បំពាក់តួច្បរ ក្រុមជនល្មើសដាក់បណ្ដាក់ ត គ្នាកាត់ព្រែក កាត់បឹងនិងកាត់វាលទំនាប ក្នុងព្រៃរនាម បណ្ដាលឱ្យស្ទះចរាចរណ៍ត្រីចេញចូល ទាំងរដូវទឹកឡើងនិងរដូវទឹកស្រកខាងមុខនេះ។

-ប្រភពអះអាងថា បទល្មើសខាងលើនេះបានកើតឡើងយូឆ្នាំមកហើយ ក្រុមជនល្មើសមុខដដែលៗ ប្រភពបង្ហើបប្រាប់ឈ្មោះ
១.ឈ្មោះ ធា ដាក់នៅចំណុចបឹងអាស្មុក ខាងលិចភូមិ បាឡត
២.ឈ្មោះជា ប្រពន្ធឈ្មោះចែ ការ ដាក់នៅចំណុច ក្រព្រៀមធំខាងកើតភូមិបាឡត
៣.ឈ្មោះនីន ខាងកើតភូមិ បាឡត
៤.ឈ្មោះវណ្ណា ប្រពន្ធឈ្មោះចែ បូ ដាក់ខាងកើតភូមិ បាឡត
៥.ឈ្មោះអុល ប្រពន្ធឈ្មោះផល ដាក់ខាងកើតភូមិបាឡត
៦.ឈ្មោះធា ប្រពន្ធឈ្មោះ រត្ន ដាក់កើតភូមិ បាឡត
៧.ប្អូនថ្លៃចែបូ ដាក់ខាងកើតភូមិបាឡត
៨ ឈ្មោះ ឃឿន ផន ដាក់ខាងកើតភូមិបាឡត
៩.ឈ្មោះធឿន ដាក់បាឡត
១០.ឈ្មោះផាត និងមានជនល្មើសច្រើននាក់ផ្សេងទៀត សារព័ត៌មានយើងមិនទាន់ទទួលបានឈ្មោះ រង់ចាំស្រាវជ្រាវ នឹង ចុះផ្សាយនៅលេខក្រោយៗទៀត។


-ក្ដីបារម្ភរបស់ប្រជានេសាទនៅតាមដងទន្លេសាបដែលពួកគាត់មានការព្រួយបារម្មណ៍ត្រីក្រខ្សត់ទៅៗ រីឯបទល្មើសកើនឡើងក្លាយទីជាដំបៅមហារីក គ្មានថ្នាំព្យាបាល និងមានសំនួរថា ធ្វើយ៉ាងណា? ឱ្យបទល្មើសថយចុះ? ធ្វើយ៉ាងណា? ឱ្យមច្ឆាជាតិបឹងទន្លេសាបសម្បូរឡើងវិញ? សំនួរទាំងនេះបានក្លាយទៅជា«សំណួរអត់ចម្លើយ» ខណះប្រជានេសាទជាច្រើននាក់បានធ្វើការសំនូមពរ តាមរយះប្រពន្ធ័ផ្សព្វផ្សាយ ព័ត៌មានសង្គម គេហទំព័រ វិទ្យុះនិងទូរទស្សន៍អនឡាញមួយចំនួនយ៉ាងផុសផុល ប៉ុន្តែបទល្មើសនេសាទនៅបន្តកើតឡើងពីមួយឆ្នាំទៅមួយឆ្នាំដដែល ដោយគ្រាន់តែគេសង្កេតឃើញ មន្ត្រីមូលដ្ឋានគ្រប់ស្ថាប័ន ព្រមទាំងមានក្រុមចម្រុះដឹកនាំដោយអាជ្ញាធរថ្នាក់ស្រុក ខេត្ត និងក្រសួងទទួលបញ្ជាចុះមកទប់ស្កាត់និងបង្ក្រាបបទល្មើស ពេលចុះមកម្ដងៗត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់ថា ចុះមកយកតែរបាយការណ៍ ធ្វើគ្រាន់តែធ្វើឱ្យល្អមើល គ្មានប្រសិទ្ធភាពម្ដងណាឡើយ។

-ប្រជាពលរដ្ឋហាក់គ្មានជំនឿ ខណះប្រជាពលរដ្ឋ រិះគន់ចំៗថា គ្រាន់តែជាល្បិចចុះមកប្រមូលលុយតាមបែបពុករលួយពីក្រុមបទល្មើសនេសាទគ្រប់ប្រភេទ យកទៅបំរើមហិច្ឆតារបស់ខ្លួននិងបក្សពួក បើមានការបង្ក្រាបបានតែបទល្មើសតូចតាចដែលមិនបានជូនការដូដល់ខ្លួននិងបក្សពួកតែប៉ុណ្ណោះតាមរបៀប (អារកមាន់កំញ៉ើញ សត្វស្វាតែប៉ុណ្ណោះ)។

- គេហទំព័រ ក្រាំងមាស យកព័ត៌មានខាងលើនេះមកចុះផ្សាយ គ្រាន់តែជាតម្រុយ ផ្ញើជូនទៅលោកហម ហ៊ុននាយខណ្ឌរដ្ឋបាលជលផល និង លោកប៉ែន សុវណ្ណរិទ្ធ ប្រធានមន្ទីកសិកម្មរក្ខាប្រម៉ាញ់និងនេសាទខេត្តកំពុងធំ ផ្ញើជូនពិសេសទៅ ឯកឧត្តម សុខ លូ អភិបាលនៃគណះអភិបាលខេត្តកំពង់ធំ ទម្លាក់កម្លាំងចុះមកស៊ើបអង្កេតទប់ស្កាត់និងបង្ក្រាបទាន់ពេលវេលា ក្នុងនោះក្រាំងមាសមានបំណង ចូលរួមការពារធនធានធម្មជាតិក្នុងបឹងទន្លេសាបអោយសម្បូរឡើងវិញ និងចូលរួមលុបបំបាត់នូវអំពើពុករលួយដែលកំពុងរីករាលដាលនាពេលបច្ចុប្បន្ននេះផងដែរ ។

-គេហទំព័រ ក្រាំងមាសស្វាគមន៍ធ្វើការបកស្រាយ បើមានសាម៉ីពាក់ពន្ធ័ប្រតិកម្ម នៅការិយាល័យក្រាំងមាស រាល់ម៉ោងធ្វើការ ជានិច្ច ដើម្បីឆ្លុះបញ្ចាំងការពិតសុក្រិដនិងយុត្តិធម៍៕ដោយ ងិន វាសនា
