ឃុំឆ្នុកទ្រូ ៖ ប្រជាពលរដ្ឋនិងអាជ្ញាធរក្នុងឃុំ ឆ្នុកទ្រូសូមសំណូមពរដល់អាជ្ញាធរនិងប្រជាពលរដ្អ្ន អ្នកចិញ្ចឹមគោនិងក្របី នៅក្នុងឃុំពន្លៃ ឃុំចក ឃុំត្រពាំងចាន់ ជាពិសេសអ្នកចិញ្ចឹមគោ នៅភូមិ ពោធិ៍ម្រះ និង ភូមិស្វាយគយទាំងអស់ឲ្យបានជ្រាបថា៖ ប្រជាពលរដ្ឋនៅឃុំឆ្នុកទ្រូទើបបំលាស់ទី ពីទឹកមកតាំងទីលំនៅ លើគោកថ្មី ក្នុងនោះពួកគាត់មិនទាន់មានពេលវេលាគ្រប់គ្រាន់ធ្វើផ្ទះឲ្យបានរឹងមាំនៅឡើយទេ ដោយពួកគាត់គ្រាន់តែយកបង្គោលទៅទល់ផ្ទះទឹករបស់ពួកគាត់ដែលមានស្រាប់នៅជាបណ្ដោះអាសន្នតែប៉ុណ្ណោះ។ ម្យ៉ាងទៀតពួកគាត់មិនទាន់បានធ្វើរបងដើម្បីការពារផ្ទះនិងដំណាំរបស់ពួកគាត់នោះនៅឡើយដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះប្រជាពលរដ្ឋនិងអាជ្ញាធរឃុំឆ្នុកទ្រូសូមអំពាវនាវឱ្យប្រជាពលរដ្ឋអ្នកចិញ្ចឹមគោនិងក្របីសូមកុំប្រលែងផ្ដេសផ្ដាសបន្តទៀត ខណៈការព្រលែងគោនិងក្របីយប់ទាំងថ្ងៃបែបនេះបណ្ដាលឲ្យមានផលប៉ះពាល់
ទី.១ គោឬក្របីទៅត្រដុះផ្ទះអាចបង្កឲ្យទ្រេតឬរលុំ។
ទី២.ប៉ះពាល់ដំណាំដែលពួកគាត់ដាំនៅក្រោយផ្ទះមិនអាចទទួលបានផលនោះឡើយ។«កុំចង់បានតែប្រយោជន៍ខ្លួនឯងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ» បើចិញ្ចឹមមិនមានការប្រុងប្រយ័ត្ននោះទេនឹងចាត់មានវិធានការតាមផ្លូវច្បាប់ មិនអាចអនុគ្រោះបន្តទៀតបានឡើយ។
នេះជាការសំណូមពរ របស់ប្រជាពលរដ្ឋនៅក្នុងឃុំឆ្នុកទ្រូតែប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះ គេសង្កេតឃើញគោនិង ក្របី ត្រូវបានម្ចាស់ប្រលែងចោលផ្ដេសផ្ដាសទាំងយប់ទាំងថ្ងៃដែលធ្វើឲ្យពលរដ្ឋនៅឃុំឆ្នុកទ្រូពិបាកមិនអាចដាំដំណាំអ្វីរួមផ្សុំបានឡើយ៕