ខេត្តកំពង់ឆ្នាំង៖យោងតាមអ្នកច្បាប់បានប្រាប់ឱ្យគេហទំព័រក្រាំងមាសដឹងថា៖ ដីអនុបយោគ៖ រដ្ឋបានកាត់ដីសាធារណះរបស់រដ្ឋ មកជាដីឯកជន របស់រដ្ឋ មិនមែនជាដីឯកជនដែលមានបុគ្គលឬក្រុមហ៊ុន ណា មានសិទ្ធលក់ដូរ លក់ផ្ដាច់ ឲ្យអ្នកផ្សេងបានទេ អ្នកដែលទទួលទិញបន្តទទួលបាន ត្រឹមកំណត់ឆ្នាំ មិនមានសិទ្ធទទួលបានប្លង់កម្មសិទ្ធ(ប្លង់រឹង) ស្របច្បាប់នោះទេ។ ប៉ុន្តែ ដីនៅជុំវិញផ្សាសមុទ្រទឹកសាបឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមហ៊ុន ពុះជាឡូត៍ៗលក់ស្ងាត់ៗ មិនបានផ្ដល់ព័ត៌មានឲ្យបានទូលំទូលាយនោះទេ និងគ្មានប្រភពច្បាស់លាស់ ការលក់កំណត់ឆ្នាំ ឬលក់ផ្ដាច់ ធានាចេញប្លង់កម្មសិទ្ធ (ប្លង់រឹង)ឲ្យអ្នកទិញឬយ៉ាងណា? អ្នកដែលមកទិញភាកច្រើនមកពីស្រុកផ្សេងៗ ប្រជាពលរដ្ឋក្នុងសហគមន៍ ភាកតិចណាស់ដែលបានទទួលបានដំណឹងនេះ។
ប្រភពពីអ្នកទិញបានបង្ហើបប្រាប់ឲ្យដឹងថា គាត់មកទិញតាមរយៈមិត្តភក្កិក្នុងតម្លៃ 8 ពាន់ដុល្លារកន្លែងល្អតម្លៃ 9 ពាន់ដុល្លារក៏មានដែរប៉ុន្តែខាងតំណាងក្រុមហ៊ុនបានអះអាងប្រាប់ពួកគាត់ថា បើចង់ប្លង់ខាងក្រុមហ៊ុនធានាធ្វើឲ្យតែខាងអ្នកទិញជាអ្នកចំណាយលុយទាំងអស់ តែការអះអាង នេះគ្មានឯកសារណាបញ្ជាក់ឱ្យបានត្រឹមត្រូវនោះទេ។
ករណីខាងនេះមានមហាជនជាច្រើនបានចោទជាសំនួរថា ការលក់ទិញដីអនុបយោគ បើថ្ងៃក្រោយ រដ្ឋត្រូវការ ដកហូតតើខាងណាជាអ្នកទទួលខុសត្រូវ តើឯកសារលក់ទិញ មានអាជ្ញាធរខាងណាខ្លះ ជាអ្នកទទួលខុសត្រូវចុះហត្ថលេខានិងត្រា ក្នុងនោះមានការទទួលស្គាល់ពីមន្ត្រីសូរិយោដីដែរឬទេ។
ព័ត៌មានបឋម ៖ គេហទំព័រ ក្រាំងមាស លើកឡើងខាងលើនេះ គឺស្របតាមបំណងរបស់មហាជនដែលពួកគាត់មានការព្រួយបារម្មណ៍ បើគ្មានការបញ្ជាក់អោយបានទូលុំទូលាយនោះទេ អ្នកដែលរងគ្រោះគឺជាប្រជាពលរដ្ឋស្លូតត្រង់មិនខាន។
គេហទំព័រ ក្រាំងមាស ស្វាគមន៍រាល់ការបកស្រាយពី សាម៉ីពាក់ពន្ធ័នៅការិយាល័យគេហទំព័រ ក្រាំងមាស រាល់ម៉ោងធ្វើការជានិច្ចដើម្បីផ្សព្វផ្សាយព័ត៌មានពិត ជូនប្រជាពលរដ្ឋអោយទូលុំទូលាយ៕