ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះរបស់រដ្ឋបាលជលផលបានចុះបង្ក្រាបបទល្មើស នេសាទរបាំងសាច់អួនខុសច្បាប់នៅ ស្រុកបរិបូណ៌ចាប់ផ្ដើម ថ្ងៃ សុក្រ ១០ រោច ខែជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ខែ មិថុនា ឆ្នាំ ២០២២ ។…
សមត្ថកិច្ចចម្រុះរបស់រដ្ឋបាលជលផលដឹកនាំដោយលោកសាន់ យូ អភិបាលរងខេត្ត ចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រស្រុកបរិបូរណ៍និងស្រុកកំពង់លែចំនួន២ថ្ងៃជាប់គ្នា
ខេត្តកំពង់ឆ្នាំង៖ ⏩សមត្ថកិច្ចចម្រុះរបស់រដ្ឋបាលជលផលបានចុះបង្ក្រាបបទល្មើស របាំងសាច់អួនខុសច្បាប់នៅ ស្រុកបរិបូណ៌ចំនួន២ថ្ងៃ កាលពីថ្ងៃ សុក្រ ១០ រោច ខែជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៤ខែ មិថុនា ឆ្នាំ ២០២២ក្រុមប្រតិបត្តិការគណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំងរួមគណៈបញ្ជាការឯកភាពស្រុកបរិបូណ៌និងខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម…
លោកញឹម សារ៉ុមមេឃុំបក្សភ្លើងទៀនជាប់ឆ្នោតនៅឃុំចំណារលើស្រុកស្ទោងត្រូវបានដោះលែងនៅក្រៅឃុំ
ខេត្តកំពង់ធំ៖ លោក ញឹម សារ៉ុម អាយុ ៥២ ឆ្នាំ ជាមេឃុំជាប់ឆ្នោតនៅឃុំចំណារលើ ស្រុកស្ទោងដែលត្រូវបានចាប់ខ្លួនតាមដេការរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានប្រព្រឹត្តអំពើ “លួចមានស្ថានទម្ងន់ទោស”កាលពីឆ្នាំ២០០២ត្រូវបានតុលាការខេត្តកំពង់ធំដោះលែងឲ្យនៅក្រៅឃុំនៅល្ងាចនេះ។លោក ញឹម សារ៉ុម អាយុ ៥២ ឆ្នាំ ជាមេឃុំចំណារជាប់ឆ្នោតត្រូវបានចាប់ខ្លួនកាលពីម្សិលមិញនៅម៉ោងប្រហែល១ រសៀលនៅផ្ទះរបស់លោកនៅភូមិត្រពាំងជោរ ឃុំចំណារលើ ស្រុកស្ទោង។បើតាមលោកឧត្តមសេនីយ៍ទោ…
ជនសង្ស័យឆក់ត្រី២នាក់អស់ល័ក្ខត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំប្រឡាយមាស ប្រជាការពារក្របួចបាន
ខេត្តកំពង់ឆ្នាំង ÷កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលប្រឡាយមាសនិងកម្លាំងប្រជាការពារនៅយប់ថ្ងៃទី ២២ ខែមិថុនាឆ្នាំ២០២២បានចេញល្បាត ត្រង់ចំណុចសាច់ស្ពៃ នៅក្នុងភូមិអន្លង់កញ្ចុះប្រទះឃើញជនសង្ស័យកំពង់ធ្វើសកម្មភាពឆក់ត្រីចំនួន ៣នាក់ កម្លាំងសមត្ថកិច្ចឡោមពទ្ធ័ចាប់ឃាត់ខ្លួនបានចំនួន២នាក់ចំណែកម្នាក់ទៀតរត់លោតចូលទឹក គេចខ្លួនបាត់ស្រម៉ោល ។ ក្នុងការបង្ក្រាបសមត្ថកិច្ចបានដកហូតវត្ថុតាងមានទូកបាឡាស្មាច់ចំនួន ២គ្រឿង អាំងមទ័រឆក់ត្រីចំនួន ២ គ្រឿងអាគុយ៣គ្រឿងនិងឃាត់ខ្លួនជនសង្ស័យនៅចំណុចសាច់ស្ពៃ នៅក្នុងភូមិអន្លង់កញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែងចំនួន២នាក់ ទី១. ឈ្មោះ…
កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់បានជនសង្ស័យប្រុស ស្រីចំនួន៧នាក់ នៅក្នុងស្រុករលាប្អៀរ
ខេត្តកំពង់ឆ្នាំង ៖កម្លាំងនគបាលការិយាលយ័ប្រឆាំងគ្រឿងញៀន នៃស្នងការនគរ បាលខេត្តកំពង់ឆ្នាំង សហការជាមួយ នគរបាលប្រឆាំងគ្រឿង ញៀនក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន៧នាក់រួមជាមួយនឹងវត្ថុតាងពាក់ពន្ធ័ករណីបទរក្សាទុក ចែកចាយ និង ប្រើប្រាស់នូវសារធាតុញៀន ។ ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៨និង០០នាទី ថ្ងៃទី២២មិថុនា ២០២២ស្ថិតនៅចំណុចភូមិសន្ទូច.ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ សមត្ថកិច្ចដែលចុះបង្ក្រាបផ្ទាល់…
លោកគ្រូជា ចន្ទសីហា ពាំនាំអំណោយ សប្បុរធម៍ ជាគ្រឿងឧបភោគបរិភោគយកទៅចែកជូនគ្រួសារក្រីក្រចាស់ជរាងាយរងគ្រោះចំនួន៥២គ្រួសារនៅឃុំខ្នាឆ្មារ
ខេត្តកំពុងឆ្នាំង៖នៅថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ លោកគ្រូជា ចន្ទសីហា បានពាំនាំអំណោយរបស់ សប្បុរធម៍ ជាគ្រឿងឧបភោគបរិភោគយកទៅចែកជូនគ្រួសារក្រីក្រ ចាស់ជរា ងាយរងគ្រោះចំនួន៥ភូមិ ១.ភូមិត្រពាំងស្រង៉ែ២.ភូមិជ្រៃកោងកើត ៣.ភូមិខ្នាកណ្ដាល ៤.ភូមិវត្ត និងទី៥.ភូមិជ្រៃកោងខាងលិច មានចំនួន៥២គ្រួសារ តាមរយៈ លោកស្រីផាត់ សាវឺន ជាតំណាងអាជ្ញាធរឃុំខ្នាឆ្មារ នូវអង្ករចំនួន៧០០គីឡូក្រាម…
ក្រសួងនិងមន្ទីបរិស្ថានខេត្តក្រចេះ បើកយុទ្ធនាការហែរក្បួនតាមទីសាធារណៈក្រោមប្រធានបទ(អន្ទាក់សូន្យ)
ខេត្តក្រចេះ៖ យុទ្ធនាការហែរក្បួនតាមទីសាធារណៈក្រោមប្រធានបទអន្ទាក់សូន្យ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន មន្ទីរបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិ (CI) គម្រោងព្រៃឡង់បៃតង អង្គការ WWF អង្គការ WCS អង្គការ WEA អង្គការ NatureLife និងអង្គការ RECOFTC ដើម្បីបញ្ឈប់ការដាក់អន្ទាក់គ្រប់ ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាដើម្បីអភិរក្សសត្វព្រៃអោយនៅគង់វង្ស និងការពារអោយសត្វព្រៃនៅកម្ពុជា…
ក្រុមការងារ និងគណបក្សខេត្តក្រចេះប្រជុំបូកសរុបលទ្ធិផលការងារ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
(ក្រចេះ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ នៅខេត្តក្រចេះ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នាសាលមហោស្របខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ…
កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបរថយន្តកែច្នៃដឹកឈើបានចំនួន១គ្រឿង និងចំនួន២គ្រឿងផ្សេងទៀតរត់គេចខ្លួនបាត់ស្រម៉ោល បណ្ដាលឱ្យមហាជនរិះគន់
ខេត្តពោធិ៍សាត់ ៖ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបបានរថយន្តកែច្នៃដឹកឈើ១គ្រឿងផ្ទុកឈើមានមុខកាត់ធំៗកាលពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលំ១ខ្សែ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ កន្លងមក មានប្រភពរិះគន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំងក្នុងនោះ ប្រភពរិះគន់បានលើកឡើងថា ការចុះបង្ក្រាបរបស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសខាងលើនេះ ស្មើនឹងវ៉ៃ បំបែកឆ្នាំងបាយរបស់លោក សុខ ប្រសិទ្ធនាយសង្កាត់រដ្ឋបាលព្រៃឈើឃុំឈើតុំ និងលោក ប៉ុល…
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្វាយគ្រឿងសក្ការៈ ជូនលោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនប្រជារាស្រ្តខ្មែរ
ខេត្តពោធ៌សាត់៖នៅសៀលថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំថ្វាយគ្រឿងសក្ការៈ ជូនលោកឧកញ៉ា ឃ្លាំង…