
ខេត្តកំពង់ធំ៖ លោក ញឹម សារ៉ុម អាយុ ៥២ ឆ្នាំ ជាមេឃុំជាប់ឆ្នោតនៅឃុំចំណារលើ ស្រុកស្ទោងដែលត្រូវបានចាប់ខ្លួនតាមដេការរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានប្រព្រឹត្តអំពើ “លួចមានស្ថានទម្ងន់ទោស”កាលពីឆ្នាំ២០០២ត្រូវបានតុលាការខេត្តកំពង់ធំដោះលែងឲ្យនៅក្រៅឃុំនៅល្ងាចនេះ។លោក ញឹម សារ៉ុម អាយុ ៥២ ឆ្នាំ ជាមេឃុំចំណារជាប់ឆ្នោតត្រូវបានចាប់ខ្លួនកាលពីម្សិលមិញនៅម៉ោងប្រហែល១ រសៀលនៅផ្ទះរបស់លោកនៅភូមិត្រពាំងជោរ ឃុំចំណារលើ ស្រុកស្ទោង។បើតាមលោកឧត្តមសេនីយ៍ទោ ទិត្យ សំណាល់ ស្នងការរងនគរបាលខេត្ត លោកត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ចោទប្រកាន់ក្នុងឆ្នាំ២០០៧ ពីបទលួចមានស្ថានទម្ងន់ទោសដែលពេលនោះចាត់ទុកថាស្មើនឹងបទប្លន់។យ៉ាងណាក៏ដោយ បើតាមសេចក្តីប្រកាសរបស់តុលាការខេត្តកំពង់ធំនៅល្ងាចនេះ លោក សារ៉ុម ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីលោកបានស្នើសុំជាផ្លូវការ ហើយតុលាការបានយល់ព្រម។ នេះបើតាមលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន។ ទាំងបក្សភ្លើងទៀននិងអង្គការសង្គមស៊ីវិលបានអះអាងថាករណីនេះមានហេតុផលនយោបាយ៕KhmerTime

