កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបរថយន្តកែច្នៃដឹកឈើបានចំនួន១គ្រឿង និងចំនួន២គ្រឿងផ្សេងទៀតរត់គេចខ្លួនបាត់ស្រម៉ោល បណ្ដាលឱ្យមហាជនរិះគន់

ខេត្តពោធិ៍សាត់ ៖ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្រ្កាបបានរថយន្តកែច្នៃដឹកឈើ១គ្រឿងផ្ទុកឈើមានមុខកាត់ធំៗកាលពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលំ១ខ្សែ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ កន្លងមក មានប្រភពរិះគន់ពីប្រជាពលរដ្ឋយ៉ាងខ្លាំងក្នុងនោះ ប្រភពរិះគន់បានលើកឡើងថា ការចុះបង្ក្រាបរបស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសខាងលើនេះ ស្មើនឹងវ៉ៃ បំបែកឆ្នាំងបាយរបស់លោក សុខ ប្រសិទ្ធនាយសង្កាត់រដ្ឋបាលព្រៃឈើឃុំឈើតុំ និងលោក ប៉ុល ចាន់ថា នាយផ្នែកព្រៃឈើស្រុកក្រគរ រួមទាំងវ៉ៃបំបែលឆ្នាំងបាយរបស់លោក សេន ឆៃលី មេស្នាក់ការបរិស្ថានចំណុចអំពិលដូច្នោះដែរ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះគេសង្កេតឃើញ មានរថយន្ដកែឆ្នៃដឹកឈើពេញ២គ្រឿងផ្សេងទៀត បានបើរត់ពីកម្លាំងសមត្ថកិច្ចបាត់ស្រម៉ោល។ យោងតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលចុះបង្ក្រាបចាប់រថយន្ដដឹកឈើនេះដោយផ្ទាល់ លក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពសារព័ត៌មាន គេហទំព័រ ក្រាំងមាសយើងឱ្យដឹងថា គួរឱ្យស្ដាយមូលហេតុដោយកម្លាំងរបស់តិចមិនអាចគ្រប់គ្រងស្ថានការបាន បណ្ដោយឱ្យរថយន្ដកែឆ្នៃដឹកឈើ២គ្រឿងនោះរត់គេចបាន មេបញ្ជាការដឹកនាំកម្លាំងកងរាជអាវុធហត្ថផ្ទាល់នៅពេលនោះក៏បានស្នើសុំកម្លាំងពីមន្ត្រីជំនាញក្នុងមូលដ្ឋាន ដែរ តែមិនបញ្ចេញកម្លាំងសហការ ភ្លាមៗនោះឡើយ ។

ប្រភពពីមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសដដែលបានប្រាប់គេហទំព័រ ក្រាំងមាសយើងបន្តទៀតថា មុនចុះបង្ក្រាបកម្លាំងកងរាជអាវុធហត្ថរបស់លោកបានធ្វើការស្រាវជ្រាវនិងមានតម្រុយយូមកហើយ នៅពេលនោះកម្លាំងរបស់លោក ទទួលបានសេចក្តីរាយការណ៌ជាសម្ងាត់ នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះមានរថយន្តកែច្នៃដឹកឈើចំនួន៣គ្រឿង ដឹកចេញពីតំបន់ដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ ឆ្លងកាត់ស្នាក់ការ បរិស្ថាន(អំពិល) តែកម្លាំងរបស់លោកមានគ្នាតិចបង្ក្រាបបានតែរថយន្ដដឹកឈើតែ១គ្រឿងដោយមានផ្ទុកឈើអារជ្រុងចំនួន៣ដុំធំៗស្មើប្រមាណ១០ម៉ែត្រត្រីគុណក្នុងនោះចំនួន២ដុំមានមុខកាត់ទំហំប្រមាណ០,៥០ម៉ែត្រ គុណនឹង០,៥០ម៉ែត្រ ប្រវែង៦ម៉ែត្រ និង១ដុំទៀត មានមុខកាត់ទំហំប្រមាណ០,៩០ម៉ែត្រ មានប្រវែង៦ម៉ែត្រដូចគ្នា។

គួររំលឹកថា៖ រថយន្តដឹកឈើទាំង៣គ្រឿងនោះប្រភពបានអះអាងថា បានដឹកចេញពីចំណុចអំពិល សំនួរសួថា៖
-ទី១.តើលោក សេន ឆៃលី មេស្នាក់ការបរិស្ថាននៅទីនោះធ្វើអ្វីខ្លះ?ហេតុអីបានជាមិនដឹង?
-ទី២.រថយន្ដបើកឆ្លងកាត់ ស្នាក់ការត្រួតពនិត្យសមត្ថកិច្ចតាមដងផ្លូវ ច្រើនស្ថាប័ន ក្នុងនោះមាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចថ្នាក់ក្រសួងមហាផ្ទៃផងដែរ តើមានមូលហេតុអ្វីខ្លះបានជាមិនបង្ក្រាប?
-ទី៣.រថយន្តកែច្នៃដឹកឈើនេះបើកចូលនិងចែកចាយឈើនៅក្នុងឃុំបំណក់និងក្នុងស្រុកក្រគរបានដោយសេរី យូមកហើយ តើហេតុអ្វីបានជាលោកលោក សុខ ប្រសិទ្ធ ជានាយសង្កាត់និងលោក ប៉ុល ចាន់ថា នាយផ្នែកព្រៃឈើស្រុកក្រគរមិនព្រមបង្ក្រាប?? សំនួរទាំងនេះមានចម្លើយដែរឬទេ? មានតែប្រធានអង្គភាពប្រឆាំង អំពើពុករលុយ លោកឱម យិនទៀងទំលាក់កម្លាំងធ្វើកាស៊ើបអង្កេតទេទើបមានចំលើយពិតប្រាកដ។ ខណះលោកលោក សេន ឆៃលីប្រធានស្នាក់ការរងបរិស្ថាននៅចំណុច(អំពិល)ពេលអ្នកសារព័ត៌មានសាកសួបែជាឆ្លើយឌឺដងផ្លែផ្កាទៅវិញដោយឆ្លើយថា កន្លែងរបស់លោកគ្រប់គ្រងគ្មានរថយន្ដដឹកឈើទេមានតែរថយន្ដដឹកថ្មឆ្លងកាត់ហើយគេមានច្បាប់អនុញ្ញាតថែមទៀតផង ។

ក្រោយពីបង្ក្រាបរថយន្ដកែឆ្នៃរ១គ្រឿងនិងឈើ៣កំណាត់ធំៗខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើ.ឈើតុំដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តិបន្តតាមនីតិវិធី ។

Leave a Reply

Your email address will not be published. Required fields are marked *