ខេត្តកំពុងឆ្នាំង៖នៅថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ លោកគ្រូជា ចន្ទសីហា បានពាំនាំអំណោយរបស់ សប្បុរធម៍ ជាគ្រឿងឧបភោគបរិភោគយកទៅចែកជូនគ្រួសារក្រីក្រ ចាស់ជរា ងាយរងគ្រោះចំនួន៥ភូមិ ១.ភូមិត្រពាំងស្រង៉ែ២.ភូមិជ្រៃកោងកើត ៣.ភូមិខ្នាកណ្ដាល ៤.ភូមិវត្ត និងទី៥.ភូមិជ្រៃកោងខាងលិច មានចំនួន៥២គ្រួសារ តាមរយៈ លោកស្រីផាត់ សាវឺន ជាតំណាងអាជ្ញាធរឃុំខ្នាឆ្មារ នូវអង្ករចំនួន៧០០គីឡូក្រាម មី៤កេះនឹងទឹកបរិសុទ្ធ៤០យួរ។
-នាឱកាសនោះលោកគ្រូ បានមានប្រសាសន៍ថា ទោះបី សម្ភារៈទាំងនេះមានចំនួនតិចតួចក៏ពិតមែនក៏អាច ជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនបានមួយរយៈផងដែរ។
សូម បញ្ជាក់បន្ថែមថា លោកជា ចន្ទសីហា គឺជាគ្រូ ស្នងរូបមេទព័ខ្មែរកាលពីបុរាណដ៏ ល្បីល្បាញនៅទីក្រុងភ្នំពេញ និងល្បីតាមបណ្ដាខេត្តមួយចំនួនផងដែរ អ្នកមានជំនឿខ្លះបានទៅ រកលោកគ្រូទាយតម្លើងរាសី ជាហូរហែ គ្មានលោះពេលថ្ងៃណាឡើយ។
លោកគ្រូជាមនុស្សមានសន្ធាជ្រះថ្លាដោយលោកជាអ្នកមានជំនឿទៅលើពុទ្ធសាសនានិងមានទឹកចិត្តអាណិតអាសូ ដល់អ្នកដទៃលោកគ្រូតែងតែដើជួយជនទីទាល់ក្រ គ្រប់ច្រកល្ហក ក្នុងនោះលោកគ្រូ ដើគៀងគរ ថវិការពីសប្បុរស ធ្វើបុណ្យដាក់ទាន មិនលោះពេលឡើយ ភាកច្រើនលោកគ្រូបានពាំនាំ ជាអង្គរ មី ត្រីខ ទឹកត្រីនិងទឹកស្អីវ ចុះតាមកាណូតទៅភូមិ ចុងកាត់មាត់ញក រស់នៅតាមចំការ ដូចជាចំណុច កោះពាម(រ)ក្នុងទឹកដីស្រុកកំពង់លែង នៅកោះឬស្សីក្រោមស្ថិតក្នុងភូមិដូនវៀតឃុំកំពង់អុស និងកោះស្តីការទូស្ថិតក្នុងភូមិពាមឆ្កោកឃុំពាមឆ្កោក ស្រុកជលគីរីជាដើម។
-ក្រោយពីទទួលបានអំណោយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំខ្នាឆ្មារមានទឹកចិត្តសប្បាយរីករាយក្រៃលែងមានខ្លះបានលើកដៃសំពះ ជូនពរលោកគ្រូជា ចន្ទសីហានិងសប្បុរសជនដែលមានទឹកចិត្តសប្បុរសធម៍ទាំងអស់សូមជួបតែសេចក្ដីសុខសេចក្ដីចំរើននិងមានសុខភាពល្អរកសុីមានបាន ប្រកបកិច្ចអ្វីៗបានសម្រេចបានជោគជ័យដូចសេចក្តីប្រាថ្នានឹងជួបតែពុទ្ធិពរ៤ប្រការគឺ៖ អាយុ វណ្ណះ សុខះ ពល្លះ កំុំបីឃ្លាងឃ្លាតឡើយ។