ខេត្តកំពង់ឆ្នាំង : នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ផាត សុផាន្នី លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី បានអញ្ជើញចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយបងប្អូនប្រជាពលរដ្ឋ…
សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា និងចូលរួមសំណេះសំណាលជាមួយនិវត្តជន និងមន្រ្ដីនគរបាលជាង១០០០នាក់
ខេត្តបាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារបម្រើការងារ ១ខ្នង កម្ពស់២ជាន់ ស្មើ១៤បន្ទប់ និងសំណេះសំណាលជាមួយនិវត្តជន ចំនួន ៥០៤នាក់ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន៨៨១នាក់កាលពីនៅព្រឹកថ្ងៃទី១៣…
សមត្ថកិច្ចនគបាលស្រុកកំពង់លែង ឃាត់ខ្លួនក្មេងទំនើងស្រវឹងស្រា ដុតផ្ទះប្រជាពលរដ្ឋ១ខ្នង ឆេះអស់ទាំងស្រុងនៅស្រុកំពង់លែង
ខេត្តកំពង់ឆ្នាំង៖នៅវេលាម៉ោង ១និង ១៥ នាទីយប់ថ្ងៃទី១៣ខែមេសា២០២៣សមត្ថកិច្ចនគបាលស្រុកកំពង់លែង ឃាត់ខ្លួនក្មេងទំនើងស្រវឹងស្រា ដុតផ្ទះប្រជាពលរដ្ឋ១ខ្នង ឆេះអស់ទាំងស្រុងនៅស្រុកំពង់លែងដែលធ្លាប់បង្កការអុក ឡុកអ្នកស្រុកលន្លងមក ។ លោកវរះសេនីយ៍ឯក.ប៉ាល់ជឿន.អធិការនគបាលស្រុកកំពង់លែងបានអោយដឹងនៅរសៀលថ្ងៃទី១៣ខែមេសាឆ្នាំ ២០២៣ នេះថាសមត្ថកិច្ចរបស់កិច្ចនគបាលរបស់លោកបាន ធ្វើការឃាត់ខ្លួនជនបង្កឈ្មោះ រីម ធា អាយុ ២៥ឆ្នាំ រស់នៅក្នុងភូមិដា.ឃុំដារ ស្រុកកំពង់លែង ក្រោយពីការផឹកស៊ីស្រវឹង …
រដ្ឋបាលខេត្តពោធិ៍សាត់ប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ខេត្តពោធិ៍សាត់៖ថ្ងៃទី១៣ខែមេសាឆ្នាំ២០២៣រដ្ឋបាលខេត្តពោធិ៍សាត់មានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្តសុំសេចក្តីសុខក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចកស័កព.ស២៥៦៧ គ.ស២០២៣នៅអាគាររដ្ឋបាលខេត្តដែលពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត លោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ព្រមទាំងក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ រដ្ឋបាលស្រុកក្រុងនិងមន្ត្រីសាលាខេត្ត។…
អំពើហិង្សានៅក្នុងពិធីបុណ្យភូមិត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់បញ្ជូនទទៅតុលាការ
ខេត្តកំពង់ឆ្នាំង៖ថ្ងៃទី១៤ ខែមេសាឆ្នាំ២០២៣ ជនសង្ស័យពីរនាក់បង្កអំពើហិង្សានៅក្នុងពិធីបុណ្យភូមិត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ តាមការឱ្យដឹងពីនគបាលក្រុងកំពង់ឆ្នាំងបញ្ជាក់ថាករណីអំពើហឹង្សាខាងលើនេះបានកើតឡើងតាំងពីថ្ងៃទី១២ខែមេសាឆ្នាំ២០២៣នៅត្រង់ចំណុចលើផ្លូវក្រាលគ្រួសក្រហមមួយកន្លែងស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បង្កឡើងដោយជនសង្ស័យ២ក្រុម ភាគីក្រុមទី១មានគ្នា៦ទៅ៧នាក់ ក្នុងនោះមានឈ្មោះ សន កុសល ភេទប្រុសអាយុ ២៦ ឆ្នាំមាន ទីលំនៅភូមិសង្កាត់កើតហេតុ ខាងលើបានធ្វើសកម្មភាពយកពូថៅទៅកាប់ទៅលើឈ្មោះ ឡុង ស៊ីណា ភេទប្រុស…