
ខេត្តកំពង់ឆ្នាំង៖ថ្ងៃទី១៤ ខែមេសាឆ្នាំ២០២៣ ជនសង្ស័យពីរនាក់បង្កអំពើហិង្សានៅក្នុងពិធីបុណ្យភូមិត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
តាមការឱ្យដឹងពីនគបាលក្រុងកំពង់ឆ្នាំងបញ្ជាក់ថាករណីអំពើហឹង្សាខាងលើនេះបានកើតឡើងតាំងពីថ្ងៃទី១២ខែមេសាឆ្នាំ២០២៣នៅត្រង់ចំណុចលើផ្លូវក្រាលគ្រួសក្រហមមួយកន្លែងស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បង្កឡើងដោយជនសង្ស័យ២ក្រុម ភាគីក្រុមទី១មានគ្នា៦ទៅ៧នាក់ ក្នុងនោះមានឈ្មោះ សន កុសល ភេទប្រុសអាយុ ២៦ ឆ្នាំមាន ទីលំនៅភូមិសង្កាត់កើតហេតុ ខាងលើបានធ្វើសកម្មភាពយកពូថៅទៅកាប់ទៅលើឈ្មោះ ឡុង ស៊ីណា ភេទប្រុស អាយុ៤២ឆ្នាំ ខណះ ភាគីម្ខាងទៀតកំពង់ផឹកស៉ីនៅក្នុងរោងត្រីឆ្អើរបណ្តាលអោយឈ្មោះ .ឡុងស៉ីណា.រងរបួសធ្ងន់លើស្មាឆ្វេងនឹងក្បាល ដោយឃើញស្ថានភាពខាងលើនេះបក្សពួកភាគី.ខ.ឈ្មោះឡុង សុភ័ក្រហៅភា ភេទប្រុស អាយុ២៦ឆ្នាំ បានយកដំបងឈើវាយទៅលើឈ្មោះ សន សុផលបណ្តាលអោយ អោយបែកក្បាលវិញផងដែរ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដើម្បីសង្គ្រោះបន្ទាន់តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកបញ្ជូនបន្តទៅមន្ទីរពេទ្យក្រុងភ្នំពេញដើម្បីសង្គ្រោះបន្ទាន់ ។

យោងតាមការអោយដឹងពីប្រជាពលរដ្ឋនៅក្នុងហេតុការណ៍នេះបានអោយដឹងថា នៅមុនពេលកើតហេតុប្រជាការពារបានប្រកាសប្រាប់អ្នកមកលេងក្នុងបុណ្យភូមិសូមរាំលេងសប្បាយកុំបង្ករឿងនាំគ្នារាំលេងសប្បាយទៅ ភ្លាមឈ្មោះ ហ៉ីមន្នី
បានស្ទុះដាល់ចំពីមុខឈ្មោះនួន សុខហាក់ បណ្តាលអោយហូរឈាមតាមច្រមុះហើយរត់គេចខ្លួនបាត់។
ក្រោយមកជនដៃដល់ឈ្មោះ សនកុសល បានដើររទៅផ្ទះស្រាប់តែមួយសន្ទុះជនដៃដល់ខាងលើបានដើរតាមខ្ពប់តាមមាត់ទន្លេចូលមកក្នុងរោងត្រីឆ្អើរកាប់ទៅលើជនរងបណ្តាលអោយរងរបួសតែម្តង។

ក្រោយពេលកើតហេតុភ្លាមៗនោះប្រជាពលរដ្ឋបានទូរសព្ទទៅប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារឆ្នាំងអោយជួយចុះអន្តរាគមលើករណីខាងលើនេះបានឃាត់ខ្លួនឈ្មោះ សន កុសល ហៅចិន ភេទ ប្រុស នឹងឈ្មោះ ឡុងសុភ័ក្រ ហៅ ភា កសាងសុំណុំរឿងបញ្ជូនតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕