សមត្ថកិច្ច អន្តរក្រសួង (គ.ប.ផ.ក) បានចុះពិនិត្យនិងបង្ក្រាបទីតាំងសិប្បកម្ម លីងកាហ្វេ និងសណ្តែក មួយកន្លែងយីហោ (ថុន ណាត)គ្មានគុណភាពនិងគ្មានខុសច្បាប់ អនុញ្ញាតិ នៅស្រុកអង្គស្នួល

កណ្តាល : នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញ កម្លាំងសមត្ថកិច្ចចម្រុះ របស់
គណៈកម្មាធិការអន្តរក្រសួងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានចុះមកពិនត្យនិងបង្ក្រាបទីតាំងសិប្បកម្ម លីងកាហ្វេ និងសណ្តែក យីហោ ឈ្មោះថុន ណាត ដែលផលិតគ្មានខុសច្បាប់ ស្ថិតនៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

-ការចុះបង្ក្រាបនេះ មានការសម្របសម្រួលដោយលោក ឯក ស៊ុន រស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី និងតំណាងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្តាលផងដែរ។

-ក្រោយពីការចុះត្រួតពិនិត្យ គណៈកម្មាធិការអន្តរក្រសួង របស់ គ.ប.ផ.ក. បានរកឃើញផលិតផលអន់គុណភាព និងខុសច្បាប់ជាច្រើនមុខរួមមាន ៖
១-គ្រាប់សណ្តែកសៀង ចំនួន៦០បាវ
២-គ្រាប់កាហ្វេលេខ១ ចំនួន៦បាវ
៣-គ្រាប់កាហ្វេលេខ២ ចំនួន១០បាវ
៤-កាហ្វេលីងរួច ចំនួន០៦បាវ
៥-ម៉ាស៊ីនលាយប៊ឺ ចំនួន០១គ្រឿង
៦-ម៉ាស៊ីនលាយស្ករ ចំនួន០១គ្រឿង
៧-កាហ្វេច្រកជាកញ្ចប់រួច ចំនួន៣០កញ្ចប់
៨-ប៊ឺរ ចំនួន០៦ធុង
៩-មេក្លិនសំរាប់លាយកាហ្វេ ចំនួន១២ធុង
១០-ទឹកត្រី ចំនួន០៣កាដុង
១១-ស្រាស ចំនួន ០១កាននិង កាហ្វេផលិតរួច ចំនួន ១៤កញ្ចាប់ (កាហ្វេខ្មែរធម្មជាតិ) ។

  • ក្នុងនោះក៏មានគ្រឿងសំរាប់លាយកាហ្វេមួយចំនួន៖ ប៊ឺរ, ទឹកស្ករ CARAMEL, មេក្លិនសំរាប់លាយកាហ្វេ, ល័ក្ខពណ៌, ស្ករស, អំបិល, ទឹកត្រី, ស្រាស, ប៊ីចេង, ទឹក,ដោះគោ, សណ្តែកសៀង។

-ក្រោយពីការត្រួតពិនិត្យរួច សមត្ថកិច្ចចម្រុះ អន្តរក្រសួង របស់ គ.ប.ផ.ក ពិនិត្យឃើញថាទីតាំងសិប្បកម្មលីងកាហ្វេ និងសណ្តែកនេះមានកំហុសជាច្រើន៖
– មិនមានលើកស្លាកយីហោ
-ពុំមានចុះបញ្ជីផលិតផល(ចបផ)
-គ្មានវិញ្ញាបនប័ត្រត្រួតពិនិត្យគុណភាព
-នៅលើសំបកវិចខ្ចប់កាហ្វេមិនមានដាក់អាសយដ្ចាន និងរបៀបប្រើប្រាស់
-នៅលើសំបកវិចខ្ជប់កាហ្វេដាក់កាហ្វេសុទ្ធ១០០% ដែលនៅក្នុងការវិចខ្ជប់នោះលាយសារធាតុផ្សំជាច្រេីន
– ទីតាំងគ្មានអនាម័យ
ក្រៅពីសម្ភារៈវត្ថុតាងខាងលើនេះ សមត្ថកិច្ចពុំបានដកហូត រឺធ្វើអោយខូចខាតរបស់របរអ្វីទេ ហើយព្រះរាជអាជ្ញាបានអនុញ្ញាតឲ្យ សមត្ថកិច្ចចម្រុះ ឃ្លុំបេបិទទីតាំង និងអញ្ជើញម្ចាស់ទីតាំងខាងលើមកបំភ្លឺពាក់ពន្ធ័ករណីខាងលើ នៅលេខាធិការដ្ឋាន នៃគ.ប.ផ.ក. ដើម្បីអនុវត្តតាមនីតិវិធី នៃច្បាប់ ជាបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *