លោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូបានពាំនាំ នូវអំណោយរបស់សប្បុរធម៍និងចំណាយថវិការផ្ទាល់ខ្លួន យកទៅចែកជូនដល់គ្រួសារក្រីក្រងាយរងគ្រោះ ចំនួន៤គ្រួសារ នៅភូមិឆ្នុកទ្រូ (វីដេអូ)

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ ២០២០ នេះលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូ លោកស៊ឹម សុភាប្រធានក្រុមបរិស្ថានតំបន់បឹងទន្លេសាបខេត្តកំពង់ឆ្នាំងនិងលោកសោម កុសល់ មន្ត្រីបរិស្ថានឧទ្យានុរក្សឃុំឆ្នុកទ្រូមានចិត្តសប្បុរធម៍បានយកថវិការផ្ទាល់ខ្លួន យកទៅចែកជូនដល់គ្រួសារទុរគត ចាស់ជរា គ្មានទីពឹង ចំនួន៤គ្រួសារនៅចំណុច(លោកតាទាំង) ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្នុង១គ្រួសារៗទទួលបានអង្ករ១០គក ទឹកបរិសុទ្ធ២យួរ និងថវិការចំនួន២០០០០រៀលផងដែរ។

លោកសាំងគឹមស៊នបានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើងថា លោកនឹងបន្តអំពាវនាវសប្បុរជនបន្ថែមទៀតដើម្បីប្រមូលថវិការយក ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រអោយចំគោលដៅ ដើម្បីចូលរួមចំណែកកាត់បន្ថយការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាមួយរដ្ឋាភិបាល ខណះប្រជាពលរដ្ឋ នៅក្នុងឃុំឆ្នុកទ្រូ ភាកច្រើនប្រឈមនឹងការខ្វះខាតយ៉ាងខ្លាំងដោយពួកគាត់ ទើបតែបម្លាស់ទីពីទឹកឡើងគោក ថ្មីៗ និងមួយរយះនេះរវល់តែចូលរួម ប្រយុទ្ធប្រឆាំងនៃជំងឺ ឆ្លងវីរុ កូវីដ19 ។

នាឱកាសនោះលោកសាំង គឹមស៊ន ក៏បានធ្វើការសំណេះសំណាលសាកសួសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋមានភាពកក់ក្ដៅក្រៃលែងក្នុងនោះលោកសាំង គឹមស៊ន ក៏បានសំណូមពរ និងធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅមានអនាម័យ ត្រឹមត្រូវ ពេលនេះជារដូវវស្សា ត្រូវសម្រាកក្នុងមុងអោយបានគ្រប់ៗគ្នា រស់នៅមានអនាម័យល្អដោយហូបស្អាត ផឹកទឹកស្អាតដាំពុះ ដើម្បីចូលរួមការពារនូវការរីករាលដាលជំងឺរលាកផ្លូវដង្ហើមថ្មី កូវីដ-១៩ ដែលពិភពលោកកំពុងមានការព្រួយបារម្ភ។ ដូច្នេះសូមឱ្យបងប្អូន ត្រូវសម្អាតខ្លួនប្រាណជាប្រចាំ ក្នុងនោះក៏ត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ត្រូវពាក់ម៉ាស ឬក្រមាជាប់ជានិច្ច និងរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ ជំងឺថ្មីនេះកាចសាហាវណាស់មិនទាន់រកថ្នាំសម្រាប់ព្យាបាលនៅឡើយទេ ដូច្នេះត្រូវប្រុងប្រយ័ត្ន ឲ្យបានគ្រប់ពេលវេលា។

ក្រោយពីទទួលបាននូវអំណោយប្រជាពលរដ្ឋមានចិត្តសប្បាយរីករាយ ជួសមុខឱ្យ បងប្អូនប្រជាពលរដ្ឋទាំង៤គ្រួសារខាងលើនេះ សូមថ្លែងអំណរអគុណ យ៉ាងជ្រាលជ្រៅដល់លោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូលោកស៊ឹម សុភានិងលោកសោម កុសល់ មន្ត្រីបរិស្ថានស្នាក់ការឃុំឆ្នុកទ្រូ អោយមានសុខភាពល្អអាយុយឺនយូរ ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈកុំបីឃ្លានឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *