ការដឹកជញ្ជូនផលអនុផលព្រៃឈើនៅខេត្តព្រះវិហារ នៅតែបន្តកើតមានទាំងថ្ងៃទាំងយប់គ្មានការរំខាន(វីដេអូ)

ដោយ៖ មាន រតនា

ព្រះវិហារ៖ សកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅខេត្តព្រះវិហារ នៅតែបន្តកើតឡើងទាំងថ្ងៃទាំងយប់ ទោះបីមានអះអាងពី រដ្ឋបាលព្រៃឈើថា បានធ្លាប់ធ្វើការបង្ក្រាបខ្លះៗយ៉ាងណាក៏ដោយ។

មួយរយៈប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញមានរថយន្តសាំយ៉ុង រថយន្ដធន់ត្រា រថយន្ដកែច្នៃ រថយន្តពណ៌ត្រីអុី (ស្លាកលេខ ខ.ម) និងរថយន្តផ្សេងទៀត ព្រមទាំងគោយន្តកន្រ្តៃយ៍ រម៉កម៉ូតូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើ និងសិប្បកម្មកែច្នៃអត់ច្បាប់ ទាំងយប់ទាំងថ្ងៃជាច្រើនគ្រឿង ដោយរថយន្តខ្លះដឹកបេ អង្កាម ពីលើបង្កប់ឈើពីក្រោម ដើម្បីបន្លំភ្នែកសមត្ថកិច្ចក៏មានដែរ។

ក្បួនរថយន្ដដឹកឈើខាងលើនេះភាគច្រើនគេ ដឹកចេញពីស្រុកជាំក្សាន្ត ស្រុកឆែប ស្រុកជ័យសែន ខេត្តព្រះវិហារ ឆ្លងកាត់ស្រុកគូលែន ឆ្ពោះទៅខេត្តសៀមរាប និងមានរថយន្តខ្លះឆ្លងកាត់តាមផ្លូវជាតិលេខ៦២ ដែលប្រភពបង្ហើបឱ្យដឹងថា ពួកគេដឹកចូលដេប៉ូរបស់លោករ៉យនិងប្រពន្ធឈ្មោះចែ អន ដេប៉ូរទី១.ស្ថិតនៅភូមិថ្នល់បែក(ក)និងដេប៉ូរទី២.ទើបតែបង្កើតថ្មីស្ថិតនៅភូមិ ត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមានរថយន្ដមួយចំនួនដឹកបន្តទៅទីក្រុងភ្នំពេញផងដែរ។

ក្រុមរថយន្តដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើ និងសិប្បកម្មកែឆ្នៃអត់ច្បាប់យ៉ាងសកម្មខាងលើនោះត្រូវបានគេស្គាល់ ឈ្មោះ វុធ មានរថយន្ដសាំយ៉ុងចំនួន ០១គ្រឿង ពណ៌ស ស្លាកលេខ. កំពតៈ 2A-1451 ដឹកឈើប្រភេទលេខ២អត់ច្បាប់ និងមានរថយន្ដជាបក្ខពួកជាច្រើនគ្រឿងផ្សេងទៀតដឹកចេញពីស្រុករវៀង ឆ្ពោះទៅចូលដេប៉ូផ្សេងៗក្នុងខេត្តកំពង់ធំភាកច្រើនដឹកចូលដេប៉ូរបស់លោករ៉យប្រពន្ធឈ្មោះចែ អននេះតែម្ដង។

ទោះកន្លងមកខាងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ដែលមានឯកឧត្តម ប្រាក់ សុវណ្ណ ជាប្រធាន តែងតែដាក់បទបញ្ជាយ៉ាងតឹងរឹងដល់ជំនាញ និងស្ថាប័នពាក់ព័ន្ធឲ្យទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសធនធានធម្មជាតិដែលកើតមានឡើងនៅទូទាំងខេត្តព្រះវិហារ ជាពិសេសការដឹកជញ្ជូនផលអនុផលព្រៃឈើយ៉ាងណាក៏ដោយ តែសកម្មភាពរថយន្តសាំយ៉ុង រថយន្ដធន់ត្រា រថយន្ដកែច្នៃ រថយន្តពណ៌ត្រីអុី (ស្លាកលេខ ខ.ម) និងរថយន្តផ្សេងទៀត ព្រមទាំងគោយន្តកន្រ្តៃយ៍ រម៉កម៉ូតូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើ និងសិប្បកម្មកែច្នៃអត់ច្បាប់ ទាំងយប់ទាំងថ្ងៃបានប្រែក្លាយទៅជាដំបៅមហារីកមិនអាចព្យាបាលបានឡើយ។

ដោយឡែកសមត្ថកិច្ចពាក់ព័ន្ធតាមគោលដៅ ហាក់បីដូចជាមិនយកចិត្តទុកដាក់នូវបទបញ្ជារបស់ឯកឧត្តមទាល់តែសោះ ព្រោះទំរាំរថយន្ដឆ្លងកាត់ផុតខេត្តព្រះវិហារ មានសមត្ថកិច្ចមិនក្រោម១០កន្លែងនោះទេ តែបែជារថយន្ដដឹកបទល្មើសទាំងនោះ នៅតែបន្តសកម្មភាពដឹកជញ្ជូនបានយ៉ាងរលូនដដែរ។

ករណីខាងលើនេះសារព័ត៌មានយើងធ្វើការចុះផ្សាយក្នុងគោលបំណងចូលរួមទប់ស្កាត់ធនធានធម្មជាតិជាមួយរដ្ឋាភិបាល ការចុះផ្សាយនេះគឺយោងតាមប្រភពដែលបងប្អូនប្រជាពលរដ្ឋស្រលាញ់ធនធានធម្មជាតិព្រៃឈើក្នុងខេត្តព្រះវិហ៊ារបានសុំនូមពរ ឱ្យជួយចង្អុលបង្ហាញជាតម្រុយឱ្យសមត្ថកិច្ចជំនាញកំណត់គោលដៅធ្វើការបង្ក្រាបទាន់ពេលវេលា។ ទោះយ៉ាងណាក៏ដោយអង្គភាពសារព័ត៌មានយើងស្វាគមន៍រាល់សាម៉ីពាក់ពន្ធ័ធ្វើការបកស្រាយនៅការិយាល័យរាល់ម៉ោងធ្វើការជានិច្ចដើម្បីឆ្លុះបញ្ចាំងឱ្យមានភាពសុក្រិដនិងតម្លាភាព៕ដោយ៖ មាន រតនា

Leave a Reply

Your email address will not be published. Required fields are marked *