លោកឡាង គិរី នាយខណ្ឌរដ្ឋបាលជលផលកោះកុងបកស្រាយករណីអង្គភាពក្រាំងមាសចុះផ្សាយ ទូកនេសាទធំៗរបស់ជនជាតិវៀតណាមនិងជនជាតិថៃសម្រុកចូលមកនេសាទដោយខុសច្បាប់ក្នុងដែនសមុទ្រខ្មែរនៃខេត្តកោះកុង បានក្លាយជាប្រធានបទយ៉ាងក្តៅគគុក កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ «មានវីដេអូ»


កោះកុង÷ ក្រោយពីអង្គភាពសារព័ត៌មានក្រាំងមាសយើងចេញផ្សាយករណី«សកម្មភាពនេសាទរបស់ជនជាតិវៀតណាមនិងជនជាតិថៃ តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋថា ចូលមកនេសាទខុសច្បាប់ក្នុងដែនសមុទ្រខ្មែរនៅឃុំកោះស្ដេច ស្រុកគិរីសាគរ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌល សីមា ខេត្តកោះកុង បានក្លាយជាប្រធានបទក្ដៅគគុកដោយមហាជនទូទៅចាប់អារម្មណ៍យ៉ាងខ្លាំងខណៈក្រុមជនជាតិបរទេសបន្តហូរចូលមកធ្វើសកម្មភាពឥតឈប់ឈរ» កាលពីម្សិលមិញនោះ មកដល់ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ លោក ឡាង គិរី នាយខណ្ឌរដ្ឋបាលជលផលកោះកុងបកស្រាយ តាមទូរស័ព្ទថា មិនមានទូកនេសាទបរទេសចូលមកនេសាទក្នុងដែនសមុទ្រខ្មែរដែលលោកគ្រប់គ្រងនោះទេ ។

លោកឡាង គិរី បានបញ្ជាក់បន្ថែមទៀតថា គ្រប់ទូកនេសាទបរទេសទាំងនោះគឺមានកាតលឿង និងបំពាក់នូវឧបករណ៍វី.អឹម.អេស(VMS) ពីភាគីថៃនិងវៀតណាមដើម្បីតាមដានមិនអោយចូលមកនេសាទឆ្លងដែនប្រទេសផ្សេងៗឡើយ ។ ប្រសិនបើឆ្លងដែនចូលមកត្រូវក្រុមការងារទូរស័ព្ទហៅអោយត្រឡប់ទៅវិញ តែបិទឧបករណ៍នោះ ធ្វើមិនអោយទាក់ទងបាននោះ ទូកទាំងនោះនិងត្រូវទទួលនូវការផាកពិន័យ តាមច្បាប់កំណត់របស់ប្រទេសគេយ៉ាងធ្ងន់ធ្ងរផងដែរ ។
ការបកស្រាយ ពី លោក ឡាង គិរី នាយខណ្ឌរដ្ឋបាលជលផលកោះកុង តាមទូរស័ព្ទនៅព្រឹកនេះ អង្គភាពសារព័ត៌មាននិងយកចំណុចទាំងនោះជាប្រធានបទតាមតាមដានមើលបន្ត និងស្រាវជ្រាវស្វែងរកព័ត៌មានបន្ថែមទៀតដែលពាក់ព័ន្ធនិងករណីនេសាទឆ្លងដែននេះសហការផ្តល់ព័ត៌មានអោយជំនាញ និងថ្នាក់លើ ដើម្បីចូលរួមការពារធនធានមច្ឆាជាតិ និងធនធានធម្មជាតិក្នុងសមុទ្រខ្មែរយើងអោយនៅគង់វង់យូរអង្វែង ។

Leave a Reply

Your email address will not be published. Required fields are marked *