លោក ​មេ​បញ្ជា​ការរង​កង​រាជអាវុធហត្ថ​ខេត្ត​តាកែវប្រតិកម្មជាមួយហ្វីសប៊ុកKhmer Khmerចោទប្រកាន់មកលើរូបលោកពាក់ពន្ធ័ការពារអ្នករកស៊ីគ្រឿងញៀន

ខេត្តតាកែវ៖ភាគីម្ខាងKhmer Khmerចោទប្រកាន់លោកមេបញ្ជាការរង PM ខេត្តតាកែវ ជាប់ពាក់ពន្ធ័ជួយការពារឬកាងអោយអ្នករកស៊ីគ្រឿងញៀនប៉ុន្តែលោក ង៉ែត ចាន់ធី ដែល​គេ​ដឹងថា គឺជា​មេ​បញ្ជា​ការរង​កង​រាជអាវុធហត្ថ​ខេត្ត​តាកែវធ្វើការបដិសេធច្រើនចោលនិងទុករយៈពេល​១ម៉ោង​ឲ្យ​ម្ចាស់ផេក Khmer Khmer សុំទោស ជាសាធារណះទៅវិញ។

លោក ​មេ​បញ្ជា​ការរង​កង​រាជអាវុធហត្ថ​ខេត្ត​តាកែវរូប នេះ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម ដោយ​ទុក​ពេល​ឲ្យ​ម្ចាស់​ផេក Khmer Khmer ធ្វើការ​សុំទោស​ជាសាធារណៈក្នុងរយៈ​ពេល​១ម៉ោង ក្រោយ​ផេក​មួយ​នេះ​បាន​ចោទ​លោកថា រកស៊ីគ្រឿងញៀន។

លោក ង៉ែត ចាន់ធី បាន​លើក​ឡើងថា ការ​ចោទ​ប្រកាន់មកលើរូបលោក​​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ និង​គ្មាន​ភស្តុតាង​មក​បញ្ជាក់ត្រឹមត្រូវ ហេតុនេះម្ចាស់​ផេក​Khmer Khmer ត្រូវ​ចេញ​មុខ​មក​សុំ​ទោស​លោក​ជា​សាធារណៈ និងចូល​ខ្លួន​មក​ដោះ​ស្រាយទើបលោកសុខចិត្តតទៅ បើ​មិន​ដូច្នេះ​ទេ លោក​នឹង​ប្រឹក្សាជាមួយមេធាវីអនុវត្ត​ទៅ​តាមផ្លូវ​ច្បាប់ ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដោយ​យោង​តាម​មាត្រា៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា។ ករណីការលើកឡើងខាងលើនេះ គេពុំទាន់ដឹងថា ភាគីខាងណាខុសឬត្រូវនៅឡើយទេ ខណះមានមហាជនជាច្រើនបានធ្វើការសុំនូមពរតាមរយះគេហទំព័រយើង ឱ្យក្រុមអធិការកិច្ចធ្វើការស៊ើបអង្កេតស្វែងរកការពិតផងទាន!! ដើម្បីជៀសវាងការឆ្លើយដាក់គ្នានិងមានការយល់ច្រឡុំធ្វើអោយប៉ះពាល់ដល់ស្ថាប័នរបស់រដ្ឋាភិបាលជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *