សហគមន៍នេសាទនៅឃុំស្វាយរំពារនិងឃុំសំរោងសែនត្រូវបានប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសសមាសភាពសហសគមន៍ថ្មី

ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី១៩កញ្ញា២០២៣នេះអនុប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទរួមនិងអាជ្ញាស្រុកនិងអាជា្ញមូលដ្ឋានភូមិ.ឃុំ.បានរៀបចំធ្វើការបោះឆ្នោតជ្រើសរើសសមាសភាពសហគមន៍នេសាទថ្មី ក្រោមការបោះឆ្នោតនេះបានធ្វើឡើងនៅឃុំស្វាយរុំពារ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។

ពិធីនេះចូលេួមដោយលោក ប្រាក់ លាងហួរ អនុប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទ ទទួលបន្ទុកសហគមន៍នេសាទ លោក ពុំសុផល អភិបាលរងស្រុកកំពង់លែង.លោកនាយរងខណ្ឌ័រដ្ឋបាលជលផលកំពង់ឆ្នាំងរួមនិងអាជ្ញាធរ មូលដ្ឋានលោកមេឃុំ និងប្រជាពលរដ្ឋមកពីរឃុំគីឃុំសំរោងសែនន៨ងឃុំស្វាយរំពារមានភូមិ៧ភូមិបានចូលរួមសរុបជាង៤៧២នាក់ ។

ប្រជាពលរដ្ឋបានអោយដឹងតាមរយៈទូរសព្ទ័នៅរសៀលនេះថា ប្រជាពលរដ្ឋបានស្នើរសុំទៅខាងលើដើម្បីធ្វើការរុះរើសហគមន៍ចាស់ដោយធ្វើការបោះឆ្នោតជ្រើសរើសសហគមន៍ថ្មីដើម្បីថែរក្សាតំបន់អភិរក្សការពារធន់ធានធម្មជាតិដែលមានស្រាប់អោយនៅគង់វង្សដើម្បីសម្រាប់កូនចៅជំនាន់ក្រោយគ្រាដែលសហគមន៍ចាស់មានរឿងអាស្រូវលើការគ្រប់គ្រងតំបន់អភិរក្សទុកអោយកូនចៅជំនាន់ក្រោយ។

លោក ប្រាក់ លាងហួរ បានអោយដឹងនៅវេលាម៉ោង៥និង៣០នាទីរសៀលថ្ងៃទី១៩កញ្ញា២០២៣នេះថាការបោះឆ្នោតដើម្បីជ្រើសរើសសហគមន៍ជាថ្មីនេះ ទី១គ្រាដែលសហគមន៍នេសាទចាស់បានផុតអាណត្តិ ហើយទី២នៅក្នុងជួរគណៈកម្មាធិការសហគមន៍នេសាទនេះខ្លះសុំលាឈប់ហើយខ្លះទៀតឈឺនិងស្លាប ទី៣គឺយើងត្រូវធ្វើការពង្រឹងជ្រើសរើសសហគមន៍ថ្មីដើម្បីពង្រឆងលើសមត្ថភាពឡើងវិញលើផ្នែកវិន័យនិងលើគ្រប់គ្រងនៅតាមតំបន់អភិរក្ស។

ក្រោយការបោះឆ្នោតជាប់សមាសភាពថ្មីទាំង១៧នាក់នេះខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងមានគម្រោងបើកវគ្គបណ្តុះបណ្តាលដល់សមាជិក សហគមន៍ថ្មីអោយយល់ច្បាស់ពីនិតិវិគ្រប់គ្រងតំបន់អភិរក្សនិងប្រើប្រាស់កម្កាំងយាមកាមល្បាតការពារក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួនអោយបានម៉ឹងម៉ាត់ ។

លោក លោក ប្រាក់លាងហ៊ូ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនាថាខេត្តកំពង់ឆ្នាំងបានអោយដឹងទៀតថារយៈពេលពេញមួយថ្ងៃមកនេះនៅក្នុងការបោះឆ្នោតជ្រើសរើសសមាសសភាពសហគមន៍ថ្មីឈ្មោះ២៤នាក់ដល់ពេលមកបោះមានបេក្ខជនឈរឈ្មោះចំនួន ២២ នាក់ តែជាលទ្ធផលជាប់ឈ្មោះបាន១៧នាក់មកពីឃុំស្វាយរំពារនិងឃុំសំរោងសែននៃស្រយ្កំពង់លែង ៕

Leave a Reply

Your email address will not be published. Required fields are marked *