កម្លាំងក្រុមការងារខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំងបញ្ចេញសកម្មភាពបង្ក្រាប បទល្មើសនេសាទដូចភ្លៀងរលឹម

ខេត្តកំពង់ឆ្នាំង៖ ក្នុងរយះពេល២ថ្ងៃជាប់ៗគ្នានេះកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងក្រោមការចង្អុលបង្ហាញពីលោកងិន ហ៊ុន ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនិងលោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាកម្លាំងរដ្ឋបាលជលផលដឹកនាំដោយលោក គឹម ហេង នាយសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាច សហការជាមួយប៉ុស្តិរដ្ឋបាលឃុំកំពង់ត្រឡាច សហគមន៍(ភូមិព្រែកគន្លង ភូមិកំពង់ក្តារ ភូមិស្ទឹងស្ងួត)មានកំលាំងសរុបចំនួន១៥នាក់មធ្យោបាយធ្វើដំណើរ បាឡាស្មាច់០៣គ្រឿងបានចុះល្បាតនៅចំណុចឃុំអំពិលទឹកក្នុង(ចំណុចស្ទឹងស្ងួតនិងចំណុចឪម៉ាល់) ស្ថិតក្នុងស្រុកកំពង់ត្រឡាច បានប្រទះឃើញជាក់ស្តែងការលួចធ្វើនេសាទដោយប្រើប្រាស់ឧបកររបាំងស្បៃមុងចំនួន១៤កន្លែងសមត្ថកិច្ចបាន រុះរើបំផ្លាញចោលនៅហ្នឹងកន្លែងជាលទ្ធផលទទួលបានរួមមាន៖
-របាំងស្បៃមុង១៤កន្លែង ស្មើនឹង៤២០មែត្រ លបលូស្បៃមុង ចំនួន១៤គ្រឿង កាប់កំទេចបង្គោល នៅនឹងកន្លែងចំនួន១៨០ ដើម និងចាក់កូនត្រីល្អិតៗចូលបឹងធម្មជាតិវិញចំនួម៤០គីឡូក្រាម ។

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣កម្លាំងរដ្ឋបាលជលផលដឹកនាំដោយលោក ខៀវ សុផានរិទ្ធនាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទសហកាជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងសហគមន៏នេសាទ (ព្រែកគន្លង​,កំពង់ក្តារនិងស្ទឹងស្ងួត) មានកម្លាំងសរុប ចំនួន១៩នាក់មធ្យោបាយទូកស្មាច់ ០៦ គ្រឿង។​

បានចុះប្រតិបត្តិការនៅចំណុចក្រោយភូមិស្ទឹងស្ងួត និងភូមិឪម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ប្រទះឃើញសកម្មភាពនេសាទដោយប្រើឧបករណ៍ស្បៃមុង។ បន្ទាប់មកក្រុមការងារបានឯកភាពគ្នារុះរើបំផ្លាញចោលនៅនឹងកន្លែង។

នៅថ្ងៃដដែលនេះកម្លាំងរដ្ឋបាលជលផលស្រុកជលគិរី ដឹកនាំដោយលោក នួន ឬទ្ធី នាយរងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានសហការជាមួយគណៈបញ្ជាការឯកភាពស្រុកជលគិរី សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ សហគមន៍នេសាទភូមិថ្នី,សហគមន៍នេសាទភូមិគៀនតាម៉ា និង សហគមន៍នេសាកោះធំ កម្លាំងសរុបចំនួន២១ នាក់ មធ្យោបាយបាឡាស្មាច់ ០៥ គ្រឿង។​ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងលូស្បៃមុង នៅចំណុច ព្រែកអន្លង់អក ភូម ឬស្សីដង្គួច ឃុំ ជលសារ និង ចំណុចក្រោយភូមិអង្គរជ្រុំ ភូមិ អង្គរជ្រុំ ឃុំ កោះថ្កូវ ស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចចម្រុះបានឯកភាពគ្នាធ្វើការរុះរើនិងបំផ្លាញចោលវត្ថុតាងនូវហ្នឹងកន្លែង។

នៅថ្ងៃទី១៩ដដែលនេះដែរលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល
សហការជាមួយគណះបញ្ជាការឯកភាពស្រុកកំពង់លែងបានដឹកនាំ កម្លាំងចំនួន២១នាក់ និងកាណូត៥គ្រឿង។​ ចុះប្រតិបត្តិការក្នុងភូសាស្ត្រឃុំ ដារ និង ឃុំសំរោងសែន នៅពេលនោះ ក្រុមការងារបាន ឯកភាពគ្នាចុះរុះរេី កាត់ដំរឹមរបាំងសាច់អួនដែលដាក់វែងៗខុសនិងផ្លូវច្បាប់ស្តីពីជលផល និងរុះរើបំផ្លាញចោលរបាំងស្បៃមុងនៅចំណុចមុខវត្តដារ និងបឹងប្រលូង។
លទ្ធផលសម្រេចបានរួមមាន៖
-របាំងសាច់អួនចំនួន ៣ កន្លែង ប្រវែង  ៤៥០ម លបលូ១៤ មាត់ បង្គោល ១៥០ ដេីម។
-របាំងស្បៃមុងចំនួន៤៨កន្លែងប្រវែង ១៤៥០ ម៉ែត្រ លូស្បៃមុងចំនួន ៤៤មាត់
បង្គោល ចំនួន ៧០០ដើម និងចាក់លែងកូនត្រីចម្រុះល្អិតៗចូលក្នុងដែននេសាទធម្មជាតិវិញចំនួន ២១៥គ.ក្រ។

ក្នុងនោះលោកលី ឡានាយខណ្ឌរដ្ឋបាលជលផលបានធ្វើការអំពាវនាវដល់អ្នកនេសាទនៅតំបន់ខាងលើសូមបញ្ឈប់ការនេសាទឧបករស្បៃមុងឧបករល្មើសច្បាប់ផ្សេងៗជាបន្ទាន់ ខណះឧបករច្បាប់ហាមឃាត់បំផ្លាញមច្ឆាជាតិរលាយហិនហោចយ៉ាងឆាប់រហ័ស ដូចជាបំផ្លាញខ្លួនឯងយ៉ាងដូច្នោះដែរ ម្យ៉ាងទៀតបើសមត្ថកិច្ចចាប់បានបងប្អូនប្រឈបហ្នឹងផ្លូវច្បាប់ទៀតផង។​ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *