នគបាលចរាចរណ៍ផ្លូវគោគក្រុងកំពង់ឆ្នាំងចុះធ្វើកាផ្សព្វផ្សាយរអប់រំណែនាំដល់សិស្សានុសិស្សនៅវិទ្យាល័យក្រុងកំពង់ឆ្នាំងស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក

ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី ២០ កញ្ញា ២០២២នេះសមត្ថកិច្ចនគបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងចុះធ្វើការអប់រំណែនាំដល់ប្អូនៗសិស្សានុសិស្សដើម្បីអោយយល់ដឹងស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោគនៅក្នុងវិទ្យាល័យក្រុងកំពង់ឆ្នាំង។

នៅក្នុងការចុះធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ក្រុងកំពង់ឆ្នាំងលោកវរ:សេនីយ៍ទោ ហង្សប៊ុនហាក់ អធិការងក្រុងកំពង់ឆ្នាំងទទួលផែនចរាចរណ៍និងសណ្តាប់ធ្នាប់និងលោកនាយផ្នែកយុត្តិធម៍ក្រុងកំពង់ឆ្នាំងនាយប៉ុសន៍រដ្ឋបាលខ្សាមរួមនិងសិស្សានសិស្សលោកគ្រូអ្នកគ្រូចូលរួមសុប៨៩២នាក់ដោយមានការចង្អុលបង្ហាញពីលោកឧុត្តមសេនីយ៍ទោ ខូវលី ស្នងការនគបាលខេត្តកំពង់ឆ្នាំងបានអនុញ្ញាតុិអោយកងកម្លាំងនគបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងចេញធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដលបងប្អូនប្រជាពលរដ្ឋ.បងប្អូនអាជីវក.មន្ត្រីរាជការ.សិស្សានុសិស្សនៅតាមសាលារៀន ។

លោកវរះសេនីយ៍ទោ. ហង្សប៊ុនហាក់ .បានបញ្ជាក់អោយដឹងថារាល់កាបើកបរម៉ូតូត្រូវតែពាក់មួកត្រូវនិងយកតាមខ្លួនត្រូវពាក់ស្លាកលេខអោយបានត្រឹមត្រូវ..និងមានកញ្ចក់សម្រាប់មើលក្រោយ.កង់ល្អ ហុវ្រាំងស៉ី.ភ្លើងនិងកញ្ចក់ចាំងពន្លឺត្រូវដំណើរការបានល្អហើយការបើកបរត្រូវតែមានការអព្យាស្រ័យគ្នាទៅវិញទៅមកដើម្បីការពារសុវត្ថភាព ។

អធិការរងនគបាលក្រុងកំពង់ឆ្នាំងទទួលផែននគបាលសណ្តាប់ធ្នាប់ក្រុងបានអោយដឹងទៀតថាកម្លាំងនគបាលសណ្តាប់ធ្នាប់បានចុះធ្វើការផ្សព្វផ្សាយអប់រុំណែនាំបានពីសាលាហើយគឺសាលាបុរីវិជ្ជាទី១ប្រមាណជា៣០០នាក់និងវិទ្យាល័យក្រុងកំពង់ឆ្នាំងនៅថ្ងៃនេះបាន៨៩២នាក់ដែលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនិងបន្តចុះផ្សព្វផ្សាយរហូតដល់សប្តារ៍ក្រោយ ។

អធិការរងទទួលផែនសណ្តាប់ធ្នាប់ក្រុងកំពង់ឆ្នាំងបានអោយដឹងទៀតថានៅសប្តារ៍ខាងមុខនេះសមត្ថកិច្ចនគបាលចរាចរណ៍និងចាប់ផ្តើមចុះអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោគហើយក្នុងនោះ អ្នកជិះម៉ូតូ.ម៉ូតូកង់បី.ម៉ូតូសណ្តោងរ៉ឺម៉ក.ក្នុងនោះអ្នកបើកម៉ូតូត្រូវមានអាយុ១៥ឆ្នាំឡើងនិងត្រូវយកភ្ជាប់តាមខ្លួននៅអត្តសញ្ញា្ញប័ណ្ណសំគាល់ខ្លួនឬលិខិតបញ្ជាកើអត្តសញ្ញាប័ណ្ណដែលមានតម្លៃស្មើ ដើម្បីជាសវៀងបញ្ហាកើតឡើង ៕

Leave a Reply

Your email address will not be published. Required fields are marked *