រដ្ឋបាលស្រុកបរិបូរណ៍សហការជាមួយរដ្ឋបាលឃុំឆ្នុកទ្រូ ដឹកនាំក្រុមការងារចម្រុះចុះ ធ្វើការរៀបចំសណ្ដាប់ធ្នាប់ដល់ក្រុមអាជីវករ លក់ដូរនៅតាមចិញ្ចើមផ្លូវលេខ៥២

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២៣នេះលោកលី ផល្លីនអភិបាលរងស្រុកបរិបូរណ៍និងលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូក្រោមការចង្អុលបង្ហាញពីលោកចេង ចាន់ដូណាអភិបាលគណះអភិបាលស្រុកបរិបូរណ៍បានដឹកនាំក្រុមការងារ ចម្រុះ ដោយមានការចូលរួម ពីមន្ត្រីកងរាជអាវុធហត្ថស្នាក់ការB04 មន្ត្រីបរិស្ថាន មន្ត្រីនគបាលប៉ុស្ដ៍រដ្ឋបាលឃុំឆ្នុកទ្រូ ក្រុមប្រឹក្សាឃុំ រួមទាំងកម្លាំងប្រជាការពារភូមិសរុបចំនួន១៥នាក់បានចុះរៀបចំសណ្ដាប់ធ្នាប់ ពិនិត្យមើលការលក់ដូរលើដងផ្លូវលេខ៥២ ទល់មុខផ្សារសមុទ្រទឹកសាបឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។  ដើម្បីរៀបចំសោភ័ណភាពនិងសណ្ដាប់ធ្នាប់ឲ្យបានល្អប្រសើរតាមបណ្ដោយផ្លូវជៀសវាងការកកស្ទះ បង្កមានគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ ។​

ក្នុងឪកាសនោះលោកលី ផល្លីនអភិបាលរងស្រុកបរិបូរណ៍និងលោកសាំង គឹមស៊ន មេឃុំឆ្នុកទ្រូបានបញ្ជាក់ប្រាប់ថា អាជីវករត្រូវគោរពតាមការណែនាំរបស់អាជ្ញាធរ ព្រោះការលក់ដូរយកដីចិញ្ចើមផ្លូវធ្វើតូបលក់ដូរធ្វើឲ្យ កកស្ទះបង្កហានិភ័យផ្សេងៗតាមដងផ្លូវ ករណីនេះរដ្ឌបាលឃុំឆ្នុកទ្រូ នឹងកម្លាំងចំរុះអំពាវនាវដល់ក្រុមអាជីវករ បើមិនសហការទេ អាជ្ញាធរនឹងចាត់វិធានការក្ដៅមិមអនុគ្រោះឡើយ។​

លោកលី ផល្លីននិងលោកសាំង គឹមស៊ន បានបញ្ជាក់ឲ្យដឹងទៀតថា នៅពេលខាងមុខនេះ ខាងសាធារណះការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងគម្រោងពង្រីកអភិវឌ្ឍន៍ផ្លូវនេះឲ្យបានធំទូលាយជាងមុនខាងអាជ្ញាធរស្នើសុំឲ្យអាជីវករទាំងអស់ មេត្តាយោគយល់និងធ្វើការបំលាស់ទីតូបលក់ដូររបស់ខ្លួនឱ្យឆ្ងាយជៀសវាងការរាំងស្ទះការអភិវឌ្ឍន៍ផ្លូវនិងម្ចាស់ផ្សារគ្រោងចាក់ដីពង្រីងផ្សារក្នុងរដូវប្រាំងខាងមុខ។ដោយងិន វាសនា

Leave a Reply

Your email address will not be published. Required fields are marked *