មនុស្សម្នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងកាណូត២គ្រឿងបុកគ្នានៅលើផ្ទៃបឹងទន្លេសាប

ខេត្តពោធិសាត់៖នៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី៦​កញ្ញា២០២៣ មានហេតុការណ៍
គ្រោះថ្នាក់មួយកើតឡើង រវាងកាណូត២គ្រឿងបុកគ្នានៅលើផ្ទៃបឹងទន្លេសាបបង្កការភ្ញាក់ផ្អើលនិងបណ្តាលអោយមនុស្សប្រុសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យ។

បើយោងតាមរបាយការណ៍របស់លោកវរ:សេនីយ៍ឯក អ៊ុនស៉ី អធិការនគបាលស្រុកកណ្តៀងបានអោយដឹងនៅវេលាម៉ោង១និង៤៧នាទីថ្ងៃដដែលបានអោយដឹងថាករណីឧុបទ្វហេតុខាងលើនេះបានកើតឡើងនៅលើផ្ទៃទឹកបឹងទន្លេសាបដែលស្ថិតក្នុងភូមិកោះក្អែក.ឃុំរាំងទិល.ស្រុកកណ្តៀងខេត្តពោធិ៍សាត់ ជនបង្កឈ្មោះ ង្វៀងយ៉ាំងតាំភេទប្រុសអាយុ១៦ឆ្នាំបើកការណូតស្មាចពណ័សលាយខៀវមានប្រវែង១០.៤ម៉ែត្របំពាក់ដោយម៉ាស៉ិនសាំយ៉ុងកម្កាំង៥សេះជនជាតិវៀតណាម  ដោយឡែកជនរងគ្រោះឈ្មោះ ង្វៀងយ៉ងទិន ភេទប្រុសអាយុ៤៥ឆ្នាំជនជាតិវៀតណាមពួគគេទាំងពីនាក់ត្រូវជាសាច់ញ្ញាតិបងប្អូនរសនៅក្នុងភូមិ.ឃុំ.ស្រុកជាមួយគ្នាបើកបរកាណូតបាឡាស្មាច់សុះបកពណ័ខៀវប្រវែង៦.៩ម៉ែត្របំណាក់ម៉ាស៉ិនម៉ាកហ៉ីណូតាកម្កាំង១៨សេះបណ្តាលអោយរងរបួសធ្ងន់ត្រូវបានបងប្អូនសាច់ញ្ញាតិដឹកយកទៅសង្គ្រោះបន្ទាន់តែដោយស្ថានភាពរងរបួសធ្ងន់ធ្ងពេកបានស្លាប់នៅកណ្តាលផ្លូវពេលបញ្ជូនទៅមន្ទីពេទ្យ ។

ការសន្និដ្ឋានជំហ៊ានដំបូងរបស់សមត្ថកិច្ចនៃមន្ត្រីជំនាញនៃអធិការនគបាលស្រុកកណ្តៀងបានអោយដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពីការបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ហើយក្នុងទិសដៅច្រាស់គ្នា។​

ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅដល់លំនៅឋានជនរងគ្រោះដើម្បីធ្វើកំណត់ហេតុនិងបានប្រគលសាកសពទៅក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ហើយពាក់ពន្ធនិងការណូតទាំង២គ្រឿងខាងលើសមត្ថកិច្ចនាំយកមករក្សារទុកនៅស្នាក់ការនគបាលប៉ុសន៍រដ្ឋបាលកោះក្អែកដើម្បីរងចាំធ្វើការដោះស្រាយតាមនិតិវិធីផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *